ចូលវ័យ ៤២ ឆ្នាំ លី ម៉ារីណា នៅតែចិញ្ចឹមចិត្តចង់រៀបការជាលើកទី ៣ ព្រោះមិនចង់រស់ក្នុងឈ្មោះជាស្រ្តីមេម៉ាយ

ក្រោយបើកចំហរពីរឿងរ៉ាវស្នេហារបស់ខ្លួនមក តារាសម្តែង លី ម៉ារីណា កាន់ តែសប្បាយចិត្ត និងបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយលោក វិរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រហូតបានដាក់គោល ដៅចំពោះខ្លួនឯងថា នឹងសម្រេចបំណង រៀបការជាលើកទី ៣ របស់ខ្លួនឱ្យបាន ។

សំណុំរឿងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន មេធាវីស្នើសុំតុលាការឲ្យកូនក្ដីខ្លួននៅក្រៅឃុំ

មេធាវីអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan បានដាក់សំណើទៅកាន់តុលាការ សុំឲ្យកូនក្ដីរបស់ខ្លួននៅក្រៅឃុំ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្រោយរកឃើញជាប់ពាក់ព័ន្ធអំពើពុករលួយ។

ទៅ អាមេរិក លើកនេះ សុគន្ធ និសា សង្ឃឹមសម្រេចបំណងប្រាថ្នាធំជាមួយស្វាមី ទើបត្រឡប់មកវិញ

តារាចម្រៀង សុគន្ធ និសា បានចេញទៅ សហរដ្ឋអាមេរិក ច្រើនលើកច្រើនសារ​មកហើយតាំងពីរៀបការមានគ្រួសារ ដើម្បីសួរសុខទុក្ខគ្រួសារខាងស្វាមីផង និងដើម្បីពិនិត្យសុខភាពរបស់ខ្លួនផង ។

កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកសិផលជាង ២.៦២៩លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែ

គិតត្រឹមរយៈពេល៧ខែដើមឆ្នំា២០២៣នេះ កម្ពុជាបាននំាចេញសិផលបានជាង៤,៥តោន គិតជាទឹកប្រាក់កម្ពុជាទទួលបានចំណូលពីការនំាចេញកសិផលជាង២.៦២៩លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍។

ចិនគាំទ្រដល់ការចរចាជុំទីបី ដើម្បីស្វែងរកក្របខ័ណ្ឌសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន

ប្រទេសចិន នឹងផ្តល់ការគាំទ្រពេញទំហឹងដល់ការចរចាជុំទីបី ដើម្បីស្វែងរកក្របខ័ណ្ឌសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ ដែលមកពីប្រទេសប្រហែល ៤០ បានជួបប្រជុំគ្នា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍មុន។

ក្រសួងទេសចរណ៍ ចេញមកប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា

ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។

នាថការី សុគា គឹមលាង ហៅ កូនអាន់ មិនចង់ល្បីឈ្មោះដោយសារថតសិចស៊ីខ្លាចប៉ះពាល់កិត្តិយស  

នាថការី សុគា គឹមលាង ហៅ កូនអាន់ កាន់តែល្បីឈ្មោះបន្ទាប់ពីបានបង្ហាញមុខក្នុងព្រឹត្តិការណ៍ធំៗជាប់ៗគ្នានាពេលកន្លងមក រហូតត្រូវបានអ្នកដឹកនាំរឿង និង បណ្តាក្រុមហ៊ុនជាច្រើនហៅនាងចូលរួមប្រលងបវរកញ្ញាក្នុងកម្មវិធីជាច្រើន ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ សុគា គឹមលាង បែរជាបដិសេធមិនចូលរួមប្រលង ឬថតភាពយន្តណាដែលសិចស៊ីខ្លាំងនោះទេ  ព្រោះខ្លាចប៉ះពាល់ដល់កិត្តិយស ។

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។

តារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារាទី សុខចិត្តលក់ប្រហុក ផ្អក ក៏មិនទទួលថតរឿងណាដែលមិនសក្តិ សម កិត្តិយសខ្លួន !

តារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារា ទី នៅតែប្រកាន់ជំហរមិនព្រមទទួល ថតរឿងណាដែលមិនសក្តិសមនិងកិត្តិយសខ្លួន បើទោះបីជាត្រូវដាច់ចំណូលពីការងារសិល្បៈក៏អ្នកស្រីមិនខ្វល់ដែរ ដោយអ្នកស្រី សុខចិត្តទៅលក់ផ្អក លក់ប្រហុក និងលក់ត្រីងៀត ជាជាង ថតរឿងដែលខ្លួនមិនចង់ធ្វើ ។

តើអ្វីទៅជារដ្ឋាភិបាលឌីជីថលឬរដ្ឋាភិបាលអេឡិកត្រូនិក?

រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក ឬ Digital Government/ E-Government សំដៅដល់ការប្រើប្រាស់ឧបករណ៍គមនាគមន៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និងអ៊ិនធឺណិត ដើម្បីផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងបុគ្គល (នីតិបុគ្គលនិងរូបវន្តបុគ្គល)ដទៃទៀត នៅ ក្នុងប្រទេសមួយ ឬតំបន់មួយ។នេះតាមទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។