សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន នៅតែ​បន្តគោ​ល​នយោបាយ​សុខដុមនីយកម្មជាតិសាសន៍និងសាសនា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់គោលការណ៍នេះជានិច្ច ហើយក្នុងនាម ជាថ្នាក់ដឹកនាំបន្តវេន សម្តេចធានាអះអាងថា នៅតែបន្តអនុវត្តគោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល”។ ការគូសបញ្ជាក់របស់សម្តេចនាយក​រដ្ឋមន្ត្រី ដូចនេះបានធ្វើឡើងក្នុងពិធី​បើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចបវធិបតី […]

កងទ័ពជើងគោក ប្រកាសជ្រើសរើសពល​ទាហា​ន​ថ្មី​ ដើម្បីបំពេញក្របខ័ណ្ឌ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក។ បើតាមគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោក បានបញ្ជាក់ថា យុវជនដែលមានបំណងចង់ចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោក ត្រូវមកទាក់ទង ទទួលយក និងដាក់ពាក្យស្នើសុំតាមលក្ខខណ្ឌ ជ្រើសរើសតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ ខណៈបេក្ខជនដែលត្រូវជាសាច់ញាតិលោហិតផ្ទាល់របស់អតីតយុទ្ធជននិងយោធិនកំពុង បម្រើការងារ ជាកូនបង្កើត បងបង្កើត ប្អូនបង្កើត និងចៅបង្កើត ត្រូវបានផ្តល់អាទិភាព។ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត […]

ក្នុងឆ្នាំ២០២៥នេះ សមា​គមសិល្បករខ្មែរ នឹងបង្កើ​តកម្មវិធី«អ្នក​ស្នង​មរតក​»និង«ថ្នាលសិ​ល្បៈ»ដើម្បីលើកស្ទួយ​សិល្បៈ​វប្ប​ធម៌​ខ្មែរ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរ នឹងបង្កើតកម្មវិធី«អ្នកស្នងមរតក»និង«ថ្នាលសិល្បៈ»ដើម្បីជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធការិយាល័យថ្មី សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ កុម្ភៈ ២០២៤។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ […]

ឧប​កា​រីរដ្ឋ​មន្ត្រីក្រសួង​សន្តិសុខសាធារណៈចិន វាយតម្លៃខ្ពស់​ពីកិច្ចសហ​ប្រតិ​បត្តិការក្នុងវិស័យសន្ដិសុខរវាងកម្ពុជា-ចិន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លីវ ចុងអ៊ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម លីវ ចុងអ៊ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសន្ដិសុខ ហើយភាគីចិនរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយភាគីកម្ពុជា។ […]

អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានីនិងអាស៊ីអាគ្នេយ៍ វាយតម្លៃ​ជាវិជ្ជមាន ចំពោះស្ថានភាពវិនិ​យោ​គ​នៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប,​ លោក Mehmet CELEPOGLU បានថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី […]

ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ​ វីចាយ៉ានធី​ អេឌីរីស៊ីងហេ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលត្រូវបានតែងតាំងជា […]

អ្នកឧកញ៉ា ម៉ៅ ចំណាន រំលឹកពាក្យទូន្មាន​​ឪពុក​ម្តាយ ដែលជួយ​ឱ្យចេះ​ស្វែង​​យ​ល់​​ពីពិ​ភព​​នៅ​ជុំ​វិញ​​ខ្លួន

«ជីវិតដែលមានន័យ គឺត្រូវរស់នៅជាមួយក្ដីស្រឡាញ់ ហើយសម្លឹងមើលផ្លូវដែលនៅចំពោះមុខបែបវិជ្ជមានជានិច្ច» គឺជាពាក្យទូន្មានរបស់ឪពុកម្តាយដែលអ្នកឧកញ៉ា ម៉ៅ ចំណាន ដក់ជាប់ក្នុងចិត្តជានិច្ច ហើយក៏ជាកត្តាជួយឱ្យអ្នកឧកញ៉ាចេះស្វែងយល់ពីពិភពនៅជុំវិញខ្លួន និងបង្កើតជាជម្រើសសម្រាប់ខ្លួនឯងផងដែរ។ នៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាឧត្តមភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានសរសេររៀបរាប់ថា «តើអ្នកធ្លាប់សង្កេតដែរឬទេថា ជីវិតយើងនឹងកាន់តែធូរស្រាល កាលណាយើងជ្រើសយកការស្រឡាញ់ជំនួសឱ្យការស្អប់ ឬជ្រើសយកភាពវិជ្ជមានជំនួសឱ្យភាពអស់សង្ឃឹម? ក្ដីស្រឡាញ់ជាអំណោយមួយដែលកាលណាយើងកាន់តែឱ្យ វានឹងកាន់តែកើនឡើង ឯភាពវិជ្ជមានគឺជាភាពរឹងមាំដែលយើងជ្រើសរើសដើម្បីបណ្ដុះ ចិត្តគំនិត […]

សិល្បករ សិល្បការនីជើងចាស់ជាច្រើនរូប បង្ហាញវត្តមាន​ក្នុងកម្មវិធីសម្ពោធ​ស្នាក់ការថ្មីរបស់សមាគមសិ​ល្បករ​ខ្មែរ

សិល្បករ សិល្បការនីជើងចាស់ ជាច្រើនរូប បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ពោធស្នាក់ការថ្មី របស់សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមបានកំពុងដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងអភិរក្ស […]

សម្តេចតេជោ ហ៊ុន សែន នឹងអវត្តមានក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភា នាថ្ងៃស្អែក ដោយសារវិជ្ជមានកូវីដ១៩

តាមរយៈគណនីFacebook នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចវិជ្ជមានកូវីដ១៩ បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។ ការប្រកាសរបស់សម្តេចពីអាការៈសុខភាពនេះ គឺដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់សម្តេច ក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃទី២៦ កុម្ភៈ ស្អែកនេះ និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨ កុម្ភះ ២០២៥ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយត្ឋ័ទាំងអស់គ្នា ព្រោះជម្ងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយទេ។

គ្រាន់តែបើកក្បាលចម្រៀងក្នុងMV«ម៉េចហើយជីវិត» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យញ័រជើងចង់រាំលេងកម្សាន្តឆ្នាំថ្មីដែរ !

ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅម៉ង ឆ្នាំនេះកំពូលតារាចម្រៀងសុំលេងអស់ដៃហើយតាមរយៈ MV ចម្រៀង « ម៉េចហើយជីវិត » ជាមួយរសជាតិ ថ្មី ប្លែក នៅក្នុងផលិតកម្ម Galaxy Navatra  ធ្វើឱ្យអ្នកទស្សនា ញ័រអស់ជើងខោចង់រាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ  ។  គ្រាន់តែ MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប […]