ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យសាធារណ:ជន ប្រុងប្រយ័ត្ន ចំពោះជនអនាមិកដែលតែងបានបង្កេីតគណនីក្លែងក្លាយដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដេីម្បីផ្ញេីសារ ឬធ្វេីសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។
Author: ratha
សម្តេចតេជោ ហ៊ុន សែន គ្រោងស្នើតែងតាំងលោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោយសុំចូលរួមជាមួយបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងស្នើតែងតាំងលោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោយពីប្រធានគណបក្សខ្មែរឈ្នះរូបនេះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ាណែត សរសើរនិងអរគុណ ចំពោះសិល្បករនិងកីទ្បាករ ដែលចូលរួមយ៉ាងសកម្ម ដើម្បីលើកស្ទួយវិស័យសិល្បៈនិងកីទ្បានៅកម្ពុជា
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី កីទ្បាករ និងកីទ្បាការិនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា។
អ្នកនិពន្ធ៖ សៀវភៅ”កម្ពុជាសម័យតេជោ” នឹងបង្ហាញពីសមិទ្ធផលដ៏ធំធេងនានានៃម្លប់សន្តិភាព
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ដែលជាអ្នករៀបរៀងសៀវភៅ”កម្ពុជាសម័យតេជោ” បានឱ្យដឹងថា សៀវភៅដែលមានកម្រាស់ជិត៧០០ទំព័រនេះ លោកបានបញ្ចប់ការរៀបរៀងជំហានបឋមរួចរាល់ជាស្ថាពរហើយ ។
អាជ្ញាធររាជធានីភ្នំពេញ ណែនាំពីការលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថាន អំឡុងពេលប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម
ដ្ឋបាលរាជធានីភ្នំពេញ បានណែនាំពីលើកកម្ពស់សោភណភាព និងការថែរក្សាអនាម័យបរិស្ថាន ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីចូលរួមអបអរសាទរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមួយនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួម ចំណែក លើកកម្ពស់កិត្យានុភាពជាតិ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រីករាយពេញចិត្ត និងអបអរចំពោះសមិទ្ធផលដែលកើតមានបច្ចុប្បន្ន និងបន្តបោះជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគតដ៏រុងរឿងមួយ ក្នុងរយៈកាលប្រមាណ ៣០ឆ្នាំខាងមុខ
នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីរាត្រីសមោសរអបអរសាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា « International Business Chamber (IBC) » នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
លោកស្រី ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ
អតីតសកម្មជនគណបក្សប្រឆាំង លោកស្រី ធី សុវណ្ណថា ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិ ដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សបម្រើក្នុងវិស័យការពារជាតិ
សាកលវិទ្យាល័យការពារជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះ បណ្តាលធនធាន មនុស្សបម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល ០៥ ឆ្នាំ ចុងក្រោយនេះ គឺឆ្នាំ ២០១៨ ដល់២០២៣ ដែលមានវគ្គបណ្តុះបណ្តាលសរុប រហូតដល់ ៦០ វគ្គ និងមានសិក្ខាកាមប្រមាណជាង ៤,០០០នាក់ ។
សម្តេចតេជោ ហ៊ុន សែន ស្នើសមាគមជប៉ុន-កម្ពុជា ជួយជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់សមាគមជប៉ុន-កម្ពុជា ជំរុញការនាំផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុន ខណៈផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើនទេ ។
ភ្នំពេញ រៀបចំកន្លែងបញ្ចាំងស្លាយប្រកួតបាល់ទាត់ស៊ីហ្គេម ចំនួន៧ទីតាំង
រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២