ថ្នាក់ដឹកនាំ​​ស្ថាប័នជាតិសំខាន់ៗ អញ្ជើញ​ថ្វាយព្រះពរ ព្រះ​មហា​​ក្ស​ត្រ ក្នុង​ឳកាស​ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរា​ជ​ស​ម្បត្តិ

ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជថ្វាយព្រះពរ ក្នុងព្រះរាជវរោកាសនៃពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង នាព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៤។ ព្រះរាជពិធីថ្វាយព្រះពរនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល […]

នាវាខ្នាត​យក្ស​​មួយ​គ្រឿង នាំភ្ញៀវទេ​សចរ​ចម្រុះ​ជាតិ​សាសន៍​ជាង៨០០​នាក់ មក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

នាវាខ្នាតយក្ស​មួយគ្រឿង នាំភ្ញៀវទេសចរ​ ចម្រុះជាតិសាសន៍ចំនួន ៨៦៩នាក់ មកចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះ​សីហនុ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ នាវាទេសចរណ៍នេះ ឈ្មោះ VIKING ORION មានសញ្ជាតិ NORWAY ។ តាមការចេញផ្សាយរបស់គេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នាវាទេសចរណ៍​មួយនេះ ផ្ទុកភ្ញៀវ​ទេសចរ​ចំនួន ៨៦៩នាក់ ក្នុងនោះស្រី ៤៤៨នាក់, មាន២១សញ្ជាតិ […]

អ្នកឧកញ៉ា គិត ម៉េង លើកទឹក​ចិត្តឲ្យ​វិនិយោ​គិន​ចិនហុងកុង មកបណ្តាក់​ទុនវិនិយោគនៅកម្ពុជា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំរុញលើកទឹកចិត្តដល់វិនិយោគិនចិនហុងកុង ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយ​ប្រើ​ប្រាស់​នូវក្រប​ខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ,កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ជាដើម។ ការជំរុញលើកទឹកចិត្តនេះ បានធ្វើឡើងនៅជំនួបពិភាក្សាការងាររវាងអ្នកឧកញ៉ា និងគណៈ​ប្រតិភូ​ធុរកិច្ចហុងកុងដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan […]

អាជ្ញាធររាជធានីភ្នំពេញ អះអាងថា មិនដែលហាមឃាត់​សក​ម្មភា​ពស្រប​ច្បាប់​ ​រ​បស់​​អង្គ​ការសង្គម​ស៊ីវិល​​ឡើយ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានអះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលហាមឃាត់ ឬផ្ដល់ការរំខានណាមួយដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិលឡើយ ពោលឲ្យតែសមាគម ឬអង្គការនោះ ធ្វើសកម្មភាពតាមទិសដៅរបស់ខ្លួនដោយស្របច្បាប់។ វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោមប្រធានបទ «ស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលមានការចូលរួមពី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី […]

ដំណឹងល្អ! រដ្ឋផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់​សហគ្រាស​ក្នុង​វិស័យទេស​ច​រណ៍​​​នៅខេត្តសៀមរាប

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីបន្តជួយស្តារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។ ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៤ ខែតុលា ​ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារនោះ មានដូចជា៖ ១. លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ […]

កម្ពុជា-ឥណ្ឌា នឹងរៀបចំ​វេទិកា​ទេសចរណ៍ ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​​និងជំរុញ​លំហូរទេ​សចរ

ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងសហការគ្នារៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សក្តានុពលនៃទីផ្សារ ទេសចរណ៍​ឥណ្ឌា សម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ”។ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា នឹង ប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ បើតាមក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា, ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោ គិនឥណ្ឌា […]

ផលិតផលមាន​ដើមកំណើត​នៅកម្ពុជា នឹង​ទទួល​បានអត្ថ​ប្រ​​យោ​ជ​ន៍​​ពី​ប្រព័​​ន្ធអនុគ្រោះ​​ពន្ធ GSP របស់ប្រទេ​ស​ន័រ​វេស

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រុមហ៊ុននាំចេញកម្ពុជា អាចទទួលបានអត្ថ​ប្រ​យោជ​ន៍ជា​ច្រើនពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ។ តួយ៉ាង គឺ​ផ​លិតផលទាំងអស់ដែលមានដើមកំណើតនៅ​ប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញ​ទាំងនោះ​ត្រូវអនុ​លោមតាមវិធាន​ដើមកំ​ណើត​ទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP។ ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) […]

ពិព័រណ៍ការងារនិងផលិ​ត​ភា​ព​ជាតិ​​ឆ្នាំ២០២៤ ទាក់​ទាញ​​អ្នក​​ចូលរួមផ្ទា​ល់ និង​តាមអន​ឡាញ ជាង១​០ម៉ឺននាក់

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,០០០ […]

ព្រះរាជពិធីសាសនា ក្នុងឱកាស​ខួប​២០​ព្រះ​វស្សា​នៃកា​​រគ្រងព្រះ​​បរមសិរី​រាជ​សម្បត្តិ ​បានប្រារព្ធ​ឡើងនៅ​ព្រះបរមរាជវាំង

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ទ្រង់សព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីសាសនា ក្នុងឱកាសគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ ព្រះរាជពិធីដែលបានរៀបចំនៅក្នុងព្រះមរបរាជវាំងនេះ ក៏មានការយាង និងអញ្ជើញចូលរួមពី ព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។ គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា […]

ក្រសួងការងារដាក់ឱ្យដំណើរការ បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សាធារណជនសាកល្បងប្រើប្រាស់

នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានារបស់ក្រសួង ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET សម្រាប់សាធារណជនប្រើប្រាស់ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា […]