នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់ក្រុមប្រឆាំងក្រៅស្រុក កុំប្រមាថ និងកុំព្រហើនឱ្យសោះ ចំពោះករណីសម្តេចសម្រេចលុបចោល Facebook ផ្ទាល់ខ្លួន ហើយថាបើនៅតែព្រហើន សម្តេចអាចបញ្ជាឱ្យបិទ Facebook នៅកម្ពុជា ច្បាស់ណាស់ក្រុមប្រឆាំងនឹងដាច់ផ្ងារ បាត់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងស្រុក។
Author: ratha
អត្រាអតិផរណាឡាវ ធ្លាក់ចុះជាងមុន គិតត្រឹមខែមិថុនា
យោងតាមការិយាល័យស្ថិតិឡាវ បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា អត្រាអតិផរណារបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង ពីកម្រិត ៣៨,៨៦% ក្នុងខែឧសភា មកនៅត្រឹម ២៨,៦៤% គិតក្នុងខែមិថុនា។ ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណក្នុងស្រុក ប្រាក់គីប គឺជាកត្តាចម្បងមួយ ដែលជំរុញឱ្យមានការកើនឡើងអតិផរណា ដែលធ្វើឱ្យរដ្ឋាភិបាល ត្រូវប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន ក្នុងការទប់ស្កាត់ ការកើនឡើងថ្លៃទំនិញ និងសេវាកម្ម ។
ថៃ កំពុងពន្លឿនការនាំចេញទុរេន ដើម្បីប្រកួតប្រជែងជាមួយវៀតណាម
ក្រុមហ៊ុននាំចេញរបស់ថៃ ក្នុងពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងព្យាយាមកាត់បន្ថយពេលវេលា ក្នុងការនាំចេញផ្លែទុរេន ទៅកាន់ប្រទេសចិន ពីរយ:ពេល ៨ ថ្ងៃ មកនៅត្រឹម ៤ ថ្ងៃប៉ុណ្ណោះ នៅពេលដែលពួកគេកំពុងសម្លឹងរកមើលឱកាសប្រកួតប្រជែងជាមួយប្រទេសវៀតណាម ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់ប្រើFacebook ដោយបង្វែរមកប្រើTelegram និងTikTok វិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមិថុនានេះ បានសម្រេចឈប់ប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់ជាស្ថាពរ ព្រមទាំងឲ្យជំនួយការរបស់សម្តេចលុបចោលគណនី Facebook និងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលប់ឈ្មោះសម្តេចចេញពីបញ្ជីFacebook ។
ឯកឧត្តម ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាល តែងចាត់ទុក ផ្លូវនិងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់
រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម»។
រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីជំនាញជំរុញការងារចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តក្តាមថ្មកោះកុង និងប្រហុកសៀមរាប
ដើម្បីសំដៅបន្តអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសិទ្ធភាពខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានស្នើឱ្យសមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ បន្តអនុវត្តទិសដៅការងារ ដោយជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តក្តាមថ្មកោះកុង និងប្រហុកសៀមរាប។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រគល់អំណោយរថយន្តដឹកជញ្ជូន ២៣០គ្រឿង ជូនដល់កងទ័ព៦២អង្គភាព
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រគល់រថយន្តដឹកជញ្ជូនចំនួន២៣០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព។
អតីតសកម្មជនបក្សប្រឆាំង លោក ហ៊ី ធារី ប្រកាសផ្តាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា
អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកដែលសកម្មភាពចាំជួយសមាជិកប្រឆាំង ដែលរត់គេចទៅក្រៅប្រទេស គឺលោក ហ៊ី ធារី បានប្រកាសដើរចេញពីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរខេត្ត នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន ឲ្យពន្លឿនរៀបចំច្បាប់តុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងការធ្វើធុរកិច្ចនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការរៀបចំច្បាប់តុលារការពាណិជ្ជកម្មនៅកម្ពុជាឱ្យបានលឿនតាមដែលអាចធ្វើបាន ដើម្បីពង្រឹងនៅការជឿជាក់លើការធ្វើធុរកិច្ចនៅកម្ពុជា ។