ការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាឈ្នះចំនួនបី ៖១. ឈ្នះលើយុទ្ធនាការដេកផ្ទះឈ្នះស្អាតរបស់លោក សម រង្ស៊ី និងក្រុមគាត់។២. ឈ្នះលើយុទ្ធនាការរបស់លោក សម រង្ស៊ី និងក្រុមគាត់ ឃោសនាឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត។៣. ឈ្នះអាសនៈរដ្ឋសភា ១២៥/១២៥។
Author: ratha
គ.ជ.ប នឹងសាកល្បងគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃក្នុងការបោះឆ្នោត នាថ្ងៃទី៦ កក្កដា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងសាកល្បងគុណភាព ដោយភាគីពាក់ព័ន្ធ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប ។
សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុនMETA ចំនួន២២នាក់ ត្រូវបានហាមមិនឲ្យចូលកម្ពុជា
កម្ពុជា ហាមបុគ្គលចំនួន២២នាក់ ដែលជាក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta មិនឱ្យចូលឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែកក្កដានេះ។
OIF ជួយបង្រៀនភាសាបារាំង ដល់កងទ័ពខៀវកម្ពុជា រយៈពេល២ឆ្នាំ
នុងន័យបង្កើនសមត្ថភាពសម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រទេសបារាំងបានផ្តល់ការជួយបណ្តុះបណ្តាលភាសាបារាំង ដល់កងកម្លាំងទ័ពមួកខៀវកម្ពុជា។ វគ្គសិក្សាបំប៉នភាសាបារាំងនេះ ធ្វើឡើងក្រោមការជួយឧបត្ថម្ភពីអង្គការអន្តរជាតិនិយាយភាសាបារាំង OIF ដែលមានរយៈពេល ២ឆ្នាំ និងតម្រូវឲ្យសិក្ខាកាមធ្វើតេស្តវាស់ស្ទង់សមត្ថភាពរយៈពេល៦ខែម្តង។
វេទិកាសន្តិភាពកម្ពុជា អំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោត កុំចាញ់កលក្រុមអ្នកនយោបាយបំពុលសង្គម
វេទិកាសន្តិភាពកម្ពុជា បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំង២ភេទ និងយុវជនខ្មែរទាំងអស់ដែលមានអាយុគ្រប់១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមចេញទៅបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះឲ្យបានគ្រប់ៗគ្នា កុំបីខកខាន។
ចំណតរថយន្ត និងផ្សារទំនើបក្រោមដីសួនច្បារកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះសាងសង់
ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋាន ក្រោមដីសួនច្បារសាធារណៈ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
គ.ជ.ប៖ នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា
ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
គណបក្សហ៊្វុនស៊ិនប៉ិច បើកយុទ្ធនាការដង្ហែក្បួនឃោសនាបោះឆ្នោតនៅភ្នំពេញ
ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២ ខែកក្កដា ដែលត្រូវនឹងថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោត បានយាងជាព្រះអធិបតីភាពនៅក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន យុវនារី ព្រមទាំងសកម្មជនគណបក្សមកពីរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង ៥ ០០០នាក់ ។
អ្នកវិភាគចៅចាក់ស្មុក៖ សន្ធឹកជើងនៃទ័ពទេវតាក្នុងថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របតាមកម្មវិធីនយោបាយដែលបានដាក់ចុះ
សន្ធឹកជើងនៃទ័ពទេវតាក្នុងថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របតាមកម្មវិធីនយោបាយដែលបានដាក់ចុះ។
គ.ជ.ប ប្រកាសថាដំណើរការឃោសនាថ្ងៃដំបូងមានសន្តិសុខល្អប្រសើរ ខណៈបក្សប្រជាជនកម្ពុជា ហែក្បួនទ្រង់ទ្រាយធំនៅគ្រប់មណ្ឌលទាំងអស់
ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។