ប្រទេសកម្ពុជា និងខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ កំពុងពិនិត្យលទ្ធភាព និងស្វែងរកយន្តការ ដើម្បីតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ខណៈដែលខេត្តរបស់សាធារណរដ្ឋកូរ៉េ មួយនេះ បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ និងខេត្តសៀមរាប។
Author: ratha
ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នជាមួយជំងឺផ្តាសាយនិងជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ ។
រាជធានីភ្នំពេញ ចងសម័្ពន្ធមេត្រីភាពជាមួយខេត្តស្វយ័តជេជូ របស់កូរ៉េ
រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូ នៃសាធារណៈរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន និងសហភាពអឺរ៉ុប បង្ហាញក្តីព្រួយបារម្ភ ចំពោះសភាពការណ៍កាន់តែស្មុគស្មាញ នៅមីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្ដែងការរព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
រាជរដ្ឋាភិបាល ប្រាប់ឲ្យក្រសួងស្ថាប័នពិនិត្យកែសម្រួលឬលុបចោល រចនាសម្ព័ន្ធមានស្រាប់ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានចេញសារាចរ ស្តីពី ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ដើម្បីធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ ។
វឌ្ឍនភាពគម្រោងរំដោះទឹកនិងពង្វាងទឹកជំនន់ចេញពីរាជធានីភ្នំពេញ
គម្រោងសាងសង់ទ្វារទឹកស្ទឹងតូច និងស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តល់លទ្ធភាពក្នុងការដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី។
ឯកឧត្តម សុខ ពុទ្ធិវុធ អរគុណដៃគូពាក់ព័ន្ធដែលជួយជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានភាពរីកចម្រើន
ឯកឧត្តម សុខ ពុទ្ធិវុធ បានអរគុណដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដល់ការជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់រីកចម្រើនទូលំទូលាយបន្ថែមទៀត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់ធ្វើមន្ត្រីត្រូវវិនិយោគលើការរៀនសូត្រ មិនមែនវិនិយោគរកខ្សែ និងថវិកាដើម្បីសូកប៉ាន់នោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ទៅកាន់ អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ ត្រូវវិនិយោគកម្លាំងកាយចិត្តខិតខំរៀនសូត្រ មិនមែនវិនិយោគរកខ្សែ និងថវិកាដើម្បីសូកប៉ាន់នោះទេ។
សិល្បករ និងសិល្បការិនីជើងចាស់ ទទួលបានការព្យាបាលជំងឺ ក្រោមទំនុកបម្រុងពីសម្តេចនាយករដ្ឋមន្ត្រី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នាំសិល្បករ និងសិល្បការិនីជើងចាស់ដែលមានជំងឺប្រចាំកាយ មកទទួលការពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។
សម្តេចតេជោ ហ៊ុន សែន៖ សូមបញ្ឈប់ការភ្ជាប់កម្ពុជា ទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំកុំឲ្យមានការព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមឲ្យបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៀតទៅ