នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរតាមយន្តហោះពិសេសចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញទស្សនផ្លូវការរយៈពីរថ្ងៃ គឺនៅថ្ងៃទី១៨ -១៩ ខែមិថុនា ។
Author: ratha
កាកបាទក្រហមកម្ពុជា រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មយុគម្រប់៨៨ យាងចូល៨៩ព្រះវស្សា ថ្វាយសម្តេចម៉ែ
កាកបាទក្រហមកម្ពុជា រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មយុគម្រប់៨៨ យាងចូល៨៩ព្រះវស្សា ថ្វាយសម្តេចម៉ែ
សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលគំនិតផ្តួចផ្តើមកំណត់អាយុកាលរថយន្តជជុះសម្រាប់នាំចូលកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ក្នុង ការកំណត់អាយុកាលរថយន្តសម្រាប់ការនាំចូលនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ច ២ថ្ងៃនៅប្រទេសសិង្ហបុរី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តដល់និស្សិតជ័យលាភី ត្រូវយកចំណេះដឹងទៅបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈ និងសីលធម៌
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ អាហារូបករណ៍ សិស្ស-និសិ្សតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិតបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួនប្រមាណ ១០០៣ អង្គ-នាក់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលប្រព្រឹត្តទៅ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ។
សាច់បង្កកគ្មានសុវត្ថិភាពដល់អ្នកប្រើប្រាស់ជាង ២ពាន់គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្រ្កាប
ផលិតផលសាច់បង្កកគ្មានសុវត្ថិភាព និងបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ ប្រមាណជាង២ពាន់គីឡូក្រាម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន ក្នុងអំឡុងពេលដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិកមួយគ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។
អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើផ្លូវច្បាប់ចាត់ការអ្នកយកថ្លៃភាស៊ី លើសពីក្នុងសៀវភៅបន្ទុក
អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌ ប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ប្រសិនបើរកឃើញ ត្រូវចាត់វិធានការច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដឹកនាំ និងការកសាងប្រទេសត្រូវការធនធានមនុស្សដែលរស់រវើក ហើយធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឲ្យប្រទេសអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព។
ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ឲ្យមន្តី្ររាជការក្នុងខេត្តកំពង់ស្ពឺ បន្តផ្តល់សេវាសាធារណៈជូនដល់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាខេត្តថ្មី ក៏ដូចជាមន្ត្រីមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើននូវអភិបាលកិច្ចល្អ រួមជាមួយនឹងការបន្តផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។