សំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា៖ សម្តេចនាយករដ្ឋមន្ត្រី​ អំពាវនាវឲ្យពលរដ្ឋមានជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

ក្រសួងពីរពួតដៃគ្នាផលិតមាតិកាព័ត៌មានផ្សាយពីវិស័យ​ទេស​ចរណ៍​​កម្ពុជា

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃយោគយល់គ្នា ក្នុងគោលបំណងផ្តល់កិច្ចសហ​ប្រតិ​បត្តិការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និង ប្រកបដោយគុណភាព សំដៅបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យ​ទេស​ចរណ៍​​នៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹង​វិសាល ភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។

គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ធារា​សាស្ត្រ ក្នុងខេត្តប​ន្ទាយ​មានជ័យ អាច​ធានាទឹកស្រោច​ស្រពផ្ទៃដី​បង្កបង្កើនផ​ល​ជិត២ម៉ឺន​ហិកតា

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣ គ្រួសារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មាយុ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

WHO ប្តេជ្ញាបន្តពង្រឹង​និង​ពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា

ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានគូសបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពគឺពិបាកណាស់

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពគឺពិបាកណាស់ ដូចនេះពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ។

អាជ្ញាធរ​នឹង​បញ្ចៀសចរាចរ​ជុំវិញ​វិមាន៧មករា នៅ​ថ្ងៃប្រារព្ធខួប​​លើក​ទី​៧៣នៃ​ថ្ងៃ​បង្កើតគ​ណ​ប​ក្សប្រជា​ជន​​កម្ពុជា

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

កម្ពុជា និងសិង្ហបុរី ដាក់ឲ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ

ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី។

មេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះក្នុងករណីបាញ់​ប្រហារ​ពីសំ​ណាក់ ឧកញ៉ា ស្រី ស៊ីណា

ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ អញ្ជើញដល់ប្រទេសសិង្ហបុរី ប្រក​ប​ដោយ​សុវត្ថិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានChangi សាធារណរដ្ឋសិង្ហបុរី ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា ថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៤ ។