បក្សនយោបាយចំនួន៧ ត្រូវបានទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីបេក្ខជន​ឈរឈ្មោះ​បោះឆ្នោត

គណបក្សនយោបាយចំនួន៧ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចទទួលស្គាល់​ជាផ្លូវការលើ​ពាក្យ​សុំចុះ​បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាង​​រាស្រ្តនី​តិកាលទី៧ ឆ្នាំ២០២៣។

គយកម្ពុជា និងកូរ៉េ ចុះ​អនុស្សរ​ណៈ​យោគ​យល់​គ្នា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​

រដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយសាធារណៈរដ្ឋកូរ៉េ បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគ​​យល់គ្នា ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការងារគយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំ​ដោយ​លោក គុណ ញឹម រដ្ឋ​មន្ត្រី​ប្រតិ​ភូអម​​នាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមកម្មវិធី​សប្តាហ៍​គយកូរ៉េ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កិច្ច​សហ​ប្រតិបត្តិការគយ និងឌីជីថលគយជាសាកល” ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុង​សេ​អ៊ូល​សាធារណៈរដ្ឋកូរ៉េ ។ កម្មវិធីនេះ មានការចូលរួម​ពីថ្នាក់ដឹកនាំ […]

ឯកឧត្តម ហ៊ុន ម៉ាណែត អំពាវនាវឲ្យសាធារណ:ជន​​ប្រុង​ប្រយ័ត្ន ខណៈ​មានជនអនាមិក​បាន​​យកឈ្មោះ​និង​រូបភាព​​​ទៅ​បង្កេីត​​​​​គណនី​ក្លែង​ក្លាយ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យសាធារណ:ជន​​ ប្រុងប្រយ័ត្ន ចំពោះ​ជនអនាមិកដែលតែង​​បានបង្កេីត​គណនីក្លែងក្លាយ​​ដោយ​យកឈ្មោះ​ និងរូបភាពថ្នាក់ដឹកនាំ ​ដេីម្បីផ្ញេីសារ​ ឬធ្វេីសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។​

សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​ស្នើតែង​តាំង​លោក សួង សោ​ភ័ណ្ឌ ជារដ្ឋ​លេខា​​ធិការនៃ​​ទីស្ដី​ការ​គណៈ​រដ្ឋ​ម​ន្ត្រី ក្រោយ​សុំ​​ចូល​រួមជាមួយ​​បក្សប្រជាជន​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងស្នើតែងតាំងលោក សួង សោភ័ណ្ឌ ជារដ្ឋ​លេខា​ធិការនៃទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្រោយពី​ប្រធានគណបក្សខ្មែរឈ្នះរូបនេះ បានប្រកាស​ចូលរួមជីវ​ភា​ព​នយោ​បាយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត សរសើរ​និង​អរគុណ ចំពោះ​​សិល្បករ​និងកីទ្បា​ករ ដែល​ចូលរួម​យ៉ាងសកម្ម ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ​និងកីទ្បា​នៅកម្ពុជា

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ សិល្ប​ការិ​នី កីទ្បាករ និងកីទ្បាការិនីទាំងអស់ ដែលបាន​ចូលរួម​យ៉ាង​សកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យ​សិល្បៈ និង​កីទ្បានៅកម្ពុជា។

អ្នកនិពន្ធ៖ សៀវ​ភៅ”កម្ពុជា​សម័យ​តេជោ” នឹង​បង្ហាញ​ពីសមិទ្ធផល​ដ៏ធំធេង​នានានៃម្លប់សន្តិភាព

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ លោក ពៅ សុខ សមាជិកក្រុម​ប្រឹក្សាភិបាលសមា​គម​អ្នកនិពន្ធខ្មែរ ដែលជា​អ្នក​រៀបរៀងសៀវ​ភៅ”កម្ពុជា​សម័យ​តេជោ” បានឱ្យដឹងថា សៀវភៅ​ដែលមានកម្រាស់ជិត៧០០ទំព័រនេះ លោក​​​បាន​បញ្ច​ប់ការរៀបរៀង​ជំហាន​បឋមរួចរាល់​ជាស្ថាពរហើ​យ ។

អាជ្ញាធររាជធានីភ្នំពេញ ណែនាំពីការលើក​កម្ពស់​សោ​ភ័ណ​ភាព និងអនាម័យបរិស្ថាន អំឡុងពេលប្រកួត​កីឡាស៊ី​ហ្គេមនិង​​អាស៊ាន​ប៉ារ៉ា​ហ្គេម

ដ្ឋបាលរាជធានីភ្នំពេញ បានណែនាំពីលើកកម្ពស់សោភណភាព និងការថែរក្សាអនាម័យបរិស្ថាន ក្នុង​អំឡុង​ពេល​រៀបចំ​ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីចូលរួមអបអរសាទរ ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​មួយនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួម ចំណែក លើកកម្ពស់កិត្យានុភាពជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រីករាយពេញចិត្ត និង​​អប​អរ​​ចំពោះសមិទ្ធផល​ដែលកើតមានបច្ចុប្បន្ន និងបន្ត​​បោះ​ជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគត​ដ៏រុង​​រឿង​​មួយ ក្នុងរយៈកាលប្រមាណ ៣០ឆ្នាំខាងមុខ

នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធី​រាត្រី​សមោស​រអ​​បអរសាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា « International Business Chamber (IBC) » នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

លោកស្រី ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ

អតីតសកម្មជនគណបក្សប្រឆាំង លោកស្រី ធី សុវណ្ណថា ត្រូវបានរាជ​រដ្ឋា​ភិបាលសម្រេចតែងតាំងជាអភិបាលរងក្រុង​អរិយ​ក្សត្រ ដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារ​ជាតិ ដើរតួនាទីសំខាន់​លើ​ការបណ្តុះ​បណ្តាលធនធាន​មនុស្សបម្រើក្នុងវិស័យការពារជាតិ

សាកលវិទ្យាល័យការពារជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះ បណ្តាលធនធាន មនុស្សបម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល ០៥ ឆ្នាំ ចុងក្រោយនេះ គឺឆ្នាំ ២០១៨ ដល់២០២៣ ដែលមានវគ្គបណ្តុះបណ្តាលសរុប រហូតដល់ ៦០ វគ្គ និងមានសិក្ខាកាម​ប្រមាណជាង ៤,០០០នាក់ ។