កម្ពុជា​ប្រគល់ទង់​ស៊ីហ្គេមឲ្យថៃ ដើម្បី​បន្តធ្វើ​ជាម្ចាស់​​ផ្ទះ​នៅ​ឆ្នាំ​២០​២៥​ខាងមុខ

កម្ពុជា បានប្រគល់ទង់សហព័ន្ធ​​កីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀប​ចំធ្វើជា​​ម្ចាស់​​ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។

សម្តេច​​​តេ​​ជោ ហ៊ុន សែន៖ ជោគ​​ជ័យ​​ស៊ីហ្គេម​​នៅ​​កម្ពុជា ពន្យល់​​យ៉ា​ង​​ច្បាស់​ពីអ្វី​​ដែល​​ហៅថា កីឡា​រ​​ស់​នៅ​​ក្នុងសន្តិ​ភា​ព

សម្ដេច​​តេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​​ឆ្នាំ២០២៣ នៅ​​កម្ពុជា​នេះ បានពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។

ផលិត​កម្មហ្គា​ឡាក់ស៊ី ណាវ៉ា​ត្រា ប្រកា​សគាំ​ទ្រ​សេច​ក្តីស​ម្រេ​​​ច​​របស់​គ.ជ.ប. ដែល​បដិសេធ​​លើ​ការ​​ចុះ​បញ្ជីរបស់​គ​ណ​​បក្សភ្លើង​ទៀន

កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចេញញត្តិគាំទ្រចំពោះ​សេចក្តី​ស​ម្រេច​​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ដែលបដិសេធការចុះបញ្ជីគណបក្សនយោបាយ​ឈរ​ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន។

បេសកជនពិសេសចិន ផ្ដើមដំណើរទស្សនកិច្ចទៅ​​អ៊ុយក្រែន

បេសកជនជាន់ខ្ពស់ចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចទៅប្រទេសអ៊ុយក្រែន រុស្ស៊ី និងបណ្ដា​ប្រទេស​នៅ​តំបន់អឺរ៉ុបជាច្រើនទៀត ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ឧសភានេះតទៅ ជាមួយគោលបំណង​ពិភាក្សាអំពី “ដំណោះស្រាយនយោបាយ” ចំពោះវិបត្តិអ៊ុយក្រែន។

ឯកឧត្តម ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាប្រធាន សហ​ភាព​សហ​ព័ន្ធយុវជន​កម្ពុជា​ខេត្តព្រះ​សីហនុ

ឯកឧត្តម ឡុង ឌីម៉ង់ ត្រូវបានថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គ្រប់ជាន់ ថ្នាក់ផ្ដល់សេចក្ដីទុកចិត្ត​តែងតាំងជាប្រធានស.ស.យ.ក. ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បង្ក្រាបដកហូតសា​ច់ ​និងសំ​ណាក​សត្វព្រៃ សរុប​១៧​​គីឡូក្រាម

ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថាន​​ខេត្ត​រតនគិរី ដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរ​សាច់សត្វ​ព្រៃខុសច្បាប់​ដោយ​បានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧ គីឡូក្រាម។

គ.ជ.ប បដិសេធ​គណបក្សភ្លើងទៀន​ ក្នុងការចុះ​បញ្ជី​គណបក្ស​​នយោបាយឈរឈ្មោះបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។

គ.ជ.ប ប្រជុំពិនិត្យនិងសម្រេចលើឯកសារមួយចំនួន

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេច។

គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់​ពាន់​នាក់ បន្ថែមទៀត ជាពលករកម្ពុជា និង​អ្នក​ប្រកប​របរ​ផ្សេង​ទៀត​នៅប្រទេសថៃ

គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់​ពាន់​នាក់ បន្ថែមទៀត ជាពលករកម្ពុជា និង​អ្នក​ប្រកប​របរ​ផ្សេង​ទៀត​នៅប្រទេសថៃ។

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត៖ សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃ​​​គូមិ​ន​អាច​ខ្វះបានរបស់​រាជរដ្ឋា​ភិបាល ក្នុងដំណើរ​ការ​អភិវឌ្ឍ​សង្គម​​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់​រាជរដ្ឋាភិបាល នៅ​ក្នុង​​កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលនឹងកាន់តែផ្តោតលើការអភិវឌ្ឍវិស័យ​ឯក​ជន ព្រមជាមួយនឹងការខិតខំទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។