អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងលោកជំទាវ បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។

ប្រធាន​បក្សភ្លើង​ទៀន លោក ទាវ វណ្ណុល ចាក​ចេញ​ពីកម្ពុជា​ស្ងាត់​ៗ ក្រោយ​បែក​ធ្លាយ​រឿង​អាស្រូវ​បោក​ប្រាស់​សមាជិក​ខ្លួន

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានផ្ទេរ​សិទ្ធិជូនលោក សុក ហាច អនុប្រធានគណបក្ស ជាប្រធានស្តីទីគណបក្សភ្លើងទៀន ដើម្បីដឹកនាំ និងចាត់ចែងការងារគណ​បក្ស​​ប្រចាំ​ថ្ងៃ ក្នុងពេលអវត្តមានរបស់លោក ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ពេលលោកប្រធានមានវត្តមាន​នៅក្នុងប្រទេសកម្ពុជា។

ក្រុម​គ្រូពេទ្យTYDA​ ចុះពិនិត្យនិង​ព្យា​បាលជំ​ងឺ ​ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​ជាង​ ១ពាន់​នាក់​ ក្នុងខណ្ឌ​សែន​សុខ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិ​បត្តិ​សមាគម និងជាប្រធានបេសកកម្មចុះតាមរោងចក្រ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណចំនួន២៧៩នាក់ ចុះពិនិត្យ​និង​ព្យាបាល​ជំងឺជូនដល់កម្មករ កម្មការិនី អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

រយៈពេល៥ក្នុងឆ្នាំនេះ កម្ពុជានាំចេញទំនិញបានក្នុងតម្លៃជាង ៩ពាន់លានដុល្លារ

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ធ្លាក់ចុះ ២,៤ % ធៀបនឹងឆ្នាំមុនដែលមាន ៩.៤ ពាន់លានដុល្លារ។

ឯកឧត្តម ហ៊ុន ម៉ាណែត ណែនាំគោលការណ៍“៣គួរ និង​៣កុំ”​​ដល់សមា​ជិក​បក្ស​ប្រជាជនកម្ពុជា គប្បី​អនុ​វត្ត

ឯកឧត្តម ហ៊ុន ម៉ាណែត បានណែនាំថា ខណៈ​ដែល​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាកាន់តែខិតជិតមកដល់ សូមសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣ គួរ និង ៣ កុំ”។

លេចមុខ​អតីត​តំណា​ង​រាស្ត្រ​បក្ស​ប្រឆាំង​៣​រូប ឈរ​​ឈ្មោះ​ក្នុង​​​​បក្សរ​បស់​​លោក ញឹក ប៊ុនឆៃ

គណបក្ស​ខ្មែរួបរួ​មជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបាន អតីតតំណាងរាស្ត្រ បក្សប្រឆាំង៣រូប ជាបេក្ខជន​ឈរ​ឈ្មោះ​ពេញសិទ្ធិ តំណាងឲ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។

វត្ថុបុរាណខ្មែរជាង១០០ កំពុងដាក់​​តាំង​បង្ហាញក្នុង​សារ​មន្ទីរ Roy​al Briti​sh Columbia នៅ​ប្រទេស​កាណា​ដា

វត្ថុបុរាណខ្មែរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ, រូបថត, ផ្ទាំងពន្យ​ល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗ នឹងត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរ Royal British Co​lu​mb​i​a​ នៅប្រទេសកាណាដា ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យរបស់គណបក្សប្រ​ជា​ជន​កម្ពុជា មិន​បានកើត​ឡើងដោ​យចៃ​ដន្យ​នោះ​ទេ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រ​ធា​ន​​យុវជ​ន​គណបក្សថ្នាក់កណ្តាល ថ្លែងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបាន​កើត​ឡើង​ដោយ​ចៃ​ដ​ន្យ​​​នោះទេ។ គណបក្សប្រជាជនកម្ពុជាអាចដឹកនាំប្រទេសបានជាង ៤០ឆ្នាំដោយសារគណបក្សបានប្រកាន់ខ្ជាប់នូវ​គោ​ល​ការ​ណ៍​សំ​ខា​ន់ចំនួន ៣ គឺ៖ ជីវិត ជីវភាពរស់ និងកិត្តិយស។

លោកស្រី ញ៉ែម សាវ៉ាត លាត​ត្រដាង​​ពី​​ទង្វើ​បោក​ប្រាស់របស់​ទណ្ឌិត សម រង្ស៊ី និងប្រធាន​គណ​បក្សភ្លើងទៀន

លោកស្រី ញ៉ែម សាវ៉ាត ចេញមកបកស្រាយដោយលាតត្រដាងការពិតមួយចំនួន អំពីអំពើបោកប្រាស់របស់ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ។

បែកធ្លាយវាគ្មិនពិសេសរបស់ តាំង សារ៉ាដា នៅកាសែត The Cambodia Daily បង្កប់ខ្លួននៅក្នុងគណបក្សប្រឆាំង ស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត

ជនបោកប្រាស់ មុំ អស្សនី ដែលធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាលើករណីឆបោក ក្លែងបន្លំឯកសារ ពេលនេះបានក្លាយទៅជាវាគ្មិនពិសេសឲ្យអ្នកកាសែត តាំង សារ៉ាដា នៅ The Cambodia Daily ដើម្បីវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ ស្រាប់តែថ្មីៗនេះ មានការបែកធ្លាយវីដេអូមួយទៀតថតឡើងកាលពីឆ្នាំ២០២២ ដោយវីដេអូនេះ លោក មុំ អស្សនី បានសុំការលើកលែងទោសពី ឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីហើយស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង ហើយគាំទ្រឯកឧត្តមបណ្ឌិតជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។