រោង​​ចក្រ​ស្បែក​ជើង​នៅ​ខេត្តកំព​ង់ស្ពឺ ក្រោម​ទុន​វិនិ​យោ​គប្រ​​មាណ​ជាង​ ៦លានដុល្លារ ត្រូវ​បាន​សម្ពោធ​ដាក់​​ឲ្យដំ​ណើរ​ការ

រោងចក្រផលិតស្បែកជើង អល វីន ស៊ូ ដែលមានទំហំទុនវិនិយោគក្នុងរង្វង់ប្រមាណ ៦.៤លានដុល្លារ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ រោងចក្រផលិតស្បែកជើងនេះ ស្ថិតនៅក្នុងភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផ្ដល់ឱកាសការងារដល់កម្មករកម្មការិនី ប្រមាណជាង​៨០០​នាក់។

ក្រុម​ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាល​ពលរដ្ឋជិត​២​ពាន់​នា​ក់ ដោយ​ឥតគិតថ្លៃ ក្នុងសហគមន៍ក្រីក្រនៅ​ភ្នំពេញ

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យនិងព្យាបាលជម្ងឺជូន​ប្រជា​ពល​រដ្ឋក្នុង​សហគមន៍ក្រីក្រសរុបចំនួន ១,៩០០នាក់ ស្មើនឹង ៣,៥៤៧ករណីនៅនឹងកន្លែង ។

សម្ដេចតេជោ ហ៊ុន សែន ណែនាំឯកឧត្តម កើត រីទ្ធ លើកលែង​ការ​ចោទ​ប្រកាន់​លោក ថេង សាវឿន និងសហការី និងផ្តល់សិទ្ធិឲ្យ​ស​មា​គ​ម​CCFC បានធ្វើសកម្មភាពឡើងវិញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃសៅរ៍ទី១៧ ខែមិថុនានេះ បានអនុញ្ញាតលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា(CCFC) និងសហការី ចូលជួបសំដែងការគួរសម នៅគេហដ្ឋានផ្ទាល់របស់សម្តេចតេ​ជោ នៅទី​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម ហ៊ុន ម៉ាណែត៖ សុខដុម​រមនីយ​កម្មសាសនា​មានសារៈ​​សំខាន់​ណាស់​​សម្រាប់​សុខសន្តិភាព និងការអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា សុខដុម​រមនីយ​កម្មសាសនា​មានសារៈ​​សំខាន់​ណាស់​​សម្រាប់​សុខសន្តិភាព និងការអភិវឌ្ឍ។ន៍

កម្ពុជាជាប្រទេសដំបូងគេ​ ដែលចុះហត្ថលេខាទទួលស្គាល់ និង​អនុវត្ត​ក្រម​អន្តរជាតិ​ស្ដីពី​ការការពារ​ទេសចរ

ក្រោយករណីនាវាទេសចរណ៍ WESTERDAM អង្គការទេសចរណ៍ពិភពលោកសម្រេចបង្កើត «ក្រមអន្តរជាតិស្ដីពីកា​រ ការ​ពារ​ទេ​សចរ» ហើយកម្ពុជាក៏ជាប្រទេសទី១ ដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុ​វត្តក្រម​អន្តរ​ជាតិ​ស្ដីពីការកា​រពារ​ទេស​ចរ​នេះមុនគេផងដែរ។

ឯកឧត្តម ដួង តារា៖ យុវជន ហន សុផានី ពេលសឹកពី​សង្ឃទើប​ដឹង​ខ្លួន​ថា​ចាញ់​បោក​គេ​អូសទាញអោយប្រឆាំងរដ្ឋាភិបាល

ក្នុងជំនួបជជែកពិភាក្សាមួយ រវាងឯកឧត្តម ដួង តារា ជាមួយ យុវជន ហន សុផានី ស្រាប់តែយុវជន ថ្លែងប្រាប់ទាំង​ភ្ញាក់​ផ្អើលថា ពេលសឹកពីសង្ឃទើបដឹងខ្លួនថាចាញ់បោកគេអូសទាញអោយប្រឆាំងរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា៖ ប្រជាធិបតេយ្យ​កម្ពុជា​មិន​ត្រូវការសេរីភាព «សេះដាច់បង្ហៀរ»បែបបស្ចឹមប្រទេស!

ឯកឧត្តម ប៉ែន បូណា បានបញ្ចេញទស្សនៈថា ប្រជាធិបតេយ្យ​កម្ពុជា​មិន​ត្រូវការសេរីភាព «សេះដាច់បង្ហៀរ»បែបបស្ចឹមប្រទេស។

ក្បាលម៉ាស៊ីន គ.ជ.ប ប៉ុន្មានរូបត្រូវព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន ឆ្នាំ២០២៣

យោងតាមច្បាប់រដ្ឋធម្មនុញ្ញ និងស្មារតីនៃអង្គប្រជុំរបស់ខ្លួន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានចេញសេចក្ដីសម្រេចស្ដីពី ការព្យូរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន ចំពោះប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ចំនួន ៩រូប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣។

អស់ជំនឿចិត្តធ្វើឲ្យ​​សកម្មជន​បក្សភ្លើង​ទៀន​នៅស្រុកក្រូចឆ្មារ​ សម្រេច​ចិត្ត​​ទម្លាក់​ស្លាក​​​គណ​បក្សចេញ​ពីមុខ​ផ្ទះ

សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀននៅភូមិទួលសម្បត្តិ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពី​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួន ។

ថ្នាក់ដឹកនាំ និង​សិល្បករ សិល្បការិ​នី ផលិត​កម្ម Galaxy Navatra ប្រកាស​គាំទ្រ​ទាំង​ស្រុង​នូវការ​ផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុង​ការ​ឈរ​​​ឈ្មោះឱ្យគេបោះឆ្នោត»

ថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី ផលិតកម្ម Galaxy Navatra បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេ​បោះ​ឆ្នោត​»​ដោយ​ចាត់​ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអ​នា​គត​អ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុស​ត្រូវ​ខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។