រាជធានីភ្នំពេញ ចងសម័្ពន្ធមេត្រីភា​ព​ជាមួយខេត្តស្វយ័ត​ជេជូ របស់កូរ៉េ

រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូ នៃសាធារណៈរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន និងសហភាពអឺរ៉ុប បង្ហាញក្តីព្រួយបារម្ភ ចំពោះ​សភាពការណ៍​កាន់តែ​ស្មុគស្មាញ ​នៅមីយ៉ាន់​ម៉ា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Dries​mans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្ដែងការរព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

រាជរដ្ឋាភិបាល ប្រាប់ឲ្យ​ក្រសួង​ស្ថាប័ន​ពិនិត្យ​កែសម្រួល​ឬលុបចោល រចនា​​សម្ព័ន្ធមាន​ស្រាប់​​ដែល​មិនឆ្លើយ​តប​នឹង​ស្ថានភាព​បច្ចុប្បន្ន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បា​នចេញសារាចរ ស្តីពី ការរៀបចំនិងការកែស​ម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ដើម្បីធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រ​សួ​ង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ ។

វឌ្ឍនភាព​គម្រោង​រំដោះទឹកនិង​ពង្វាង​ទឹកជំនន់​ចេញពីរាជធានី​ភ្នំពេញ

គម្រោងសាងសង់ទ្វារទឹកស្ទឹងតូច និងស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំង​ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តល់លទ្ធភាពក្នុងការដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី។

ឯកឧត្តម សុខ ពុទ្ធិវុធ អរគុណដៃគូពា​ក់​ព័ន្ធដែលជួ​យជំរុញការងារអាហា​រូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានភាពរីកចម្រើន

ឯកឧត្តម សុខ ពុទ្ធិវុធ បានអរគុណដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដល់ការជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់រីកចម្រើនទូលំទូលាយបន្ថែមទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់ធ្វើមន្ត្រីត្រូវវិនិយោគ​លើ​ការ​រៀនសូត្រ មិនមែនវិនិយោគ​រកខ្សែ​ ​និងថវិកា​​ដើម្បីសូកប៉ាន់​នោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ទៅកាន់ អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ ត្រូវវិនិយោគកម្លាំងកាយចិត្តខិតខំរៀនសូត្រ មិនមែនវិនិយោគរកខ្សែ និងថវិកាដើម្បីសូកប៉ាន់នោះទេ។

សិល្បករ និងសិល្បការិនីជើងចាស់ ទទួលបានការព្យាបាលជំងឺ​ ក្រោមទំនុក​បម្រុង​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នាំសិល្បករ និងសិល្បការិនីជើងចាស់ដែលមានជំងឺប្រចាំកាយ មកទទួលការពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។

សម្តេចតេជោ ហ៊ុន សែន៖ សូមបញ្ឈប់ការភ្ជាប់កម្ពុជា ទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំកុំឲ្យមានការព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមឲ្យបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៀតទៅ

សម្តេចនាយករដ្ឋមន្ត្រី៖ ប្រសិនបច្ចេកវិទ្យា ត្រូវបាន​​ប្រើប្រាស់ក្នុងទិដ្ឋ​ភាព​មិនត្រឹមត្រូវ អាចបង្កផលអវិជ្ជមានដល់សង្គម​ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cyberse​c​ur​ity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមាន

ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើ​ន​ទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច ។