សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មាយុ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។
Author: ratha
WHO ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានគូសបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពគឺពិបាកណាស់
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពគឺពិបាកណាស់ ដូចនេះពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ។
អាជ្ញាធរនឹងបញ្ចៀសចរាចរជុំវិញវិមាន៧មករា នៅថ្ងៃប្រារព្ធខួបលើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។
កម្ពុជា និងសិង្ហបុរី ដាក់ឲ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី។
មេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះក្នុងករណីបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៊ីណា
ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ អញ្ជើញដល់ប្រទេសសិង្ហបុរី ប្រកបដោយសុវត្ថិភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានChangi សាធារណរដ្ឋសិង្ហបុរី ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរី
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរតាមយន្តហោះពិសេសចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញទស្សនផ្លូវការរយៈពីរថ្ងៃ គឺនៅថ្ងៃទី១៨ -១៩ ខែមិថុនា ។
កាកបាទក្រហមកម្ពុជា រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មយុគម្រប់៨៨ យាងចូល៨៩ព្រះវស្សា ថ្វាយសម្តេចម៉ែ
កាកបាទក្រហមកម្ពុជា រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មយុគម្រប់៨៨ យាងចូល៨៩ព្រះវស្សា ថ្វាយសម្តេចម៉ែ
សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលគំនិតផ្តួចផ្តើមកំណត់អាយុកាលរថយន្តជជុះសម្រាប់នាំចូលកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ក្នុង ការកំណត់អាយុកាលរថយន្តសម្រាប់ការនាំចូលនោះទេ