ឯកឧត្តម គួច វែងស្រ៊ុន ចាត់ទុកជាសោកនាដកម្មបំផុត ពេល​ដែលមនោគមវិជ្ជាក្រុមប្រឆាំង បណ្តុះសារជាតិតិរិច្ឆាន​ភ្លេចអ​ស់សីលធម៌​ដ៏ល្អរបស់​ខ្មែរ

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សោកនាដកម្មបំផុត ដែលមនោគមវិជ្ជាប្រឆាំង បណ្តុះសារជាតិតិរិច្ឆាន ភ្លេចអស់សីលធម៌ដ៏ល្អរបស់ខ្មែរ គ្មានចាស់ គ្មានទុំ គ្មានដឹងខ្ពស់គ្មានដឹងទាប។ ពាក្យខ្មែរ បង្កើតមកច្បាស់ណាស់ គ្រាន់តែអត្ថន័យនៃពាក្យ “ញ៉ាំ” គឺបានបញ្ជាក់ច្បាស់ទៅហើយ ថាការគោរពគ្នា គឺខ្មែរបានប្រកាន់ខ្ជាប់ណាស់។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ ក្រោយពីបុគ្គលមួយរូប ដែលរហ័សនាមខ្លួនឯងថា «Beysach Prosecutor» និង​ជា​​​ស​មាជិក​ក្រុមប្រឆាំងម្នាក់ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល ដល់វត្តគិរីសាគរ ដើម្បីសាងសង់ឧបដ្ឋានសាលា

បច្ច័យចំនួន ១០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រគេនដល់វត្តគិរីសាគរ ហៅវត្តជីធាង ស្ថិតក្នុងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលាចំនួន ០១ ខ្នង ដែលមានទំហំ ១៥ម៉ែត្រគុណ២៥ម៉ែត្រ។ បច្ច័យ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលានេះត្រូវបានក្រុមជំនួយការ សម្តេចបវរធិបតី ហ៊ុន […]

ដើមពោធិព្រឹក្ស អារាធនាពីស្រីលង្កាចំនួន៣ដើម ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុល ក្នុងខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន […]

វិស័យ​ទេសចរណ៍ក្នុងខេត្តសៀមរាប ​​បង្ហាញ​សញ្ញា​វិជ្ជមាន​នៅចុងឆ្នាំនេះ

នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរបរទេស បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនកើន​ឡើងគួរឱ្យកត់សម្គាល់ ។ កំណើននៃភ្ញៀវទេសចរនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង ទៀតក្នុងរយៈពេល២ខែចុងឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកា និងខែធ្នូ ។ ថ្លែងបា្រប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ នៃដើមខែវិច្ឆិកានេះ […]

ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៨​ ខែវិច្ចិកា​ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន ERIA បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើន នៅកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ថា […]

ឯកឧត្តម ឃួង ស្រេង បញ្ជាឲ្យត្រៀមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់​ ក្នុង​ព្រះរាជពិធីបុណ្យ​​អុំទូក

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង សម្រាប់ព្រះរាជពិធីបុណ្យ​​អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកាខនៅមុខព្រះបរមរាជវាំង។ ការដាក់បទបញ្ជារបស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ។ ជាមួយគ្នានេះ ដើម្បីឲ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី […]

មេដឹកនាំប្រទេសមហាអនុតំបន់មេគង្គ ចាប់យកឌីជីថលូបនីយកម្មនិងនវានុវត្តន៍ ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច ដែលកំពុងជាប់ផុង

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ បានធ្វើឡើងក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍” នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីបន្តការអភិវឌ្ឍប្រទេសមហាអនុតំបន់មេគង្គប្រកបដោយនិរន្តរភាព និងភាពជឿនលឿន និងធ្វើឱ្យមហាអនុតំបន់មេគង្គកាន់តែមានសមាហរណកម្ម វិបុលភាព ប្រកបដោយចីរភាព និងបរិយាបន្ន។ បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ […]

តុលាការ កោះហៅលោក សម រង្ស៉ី​ ឲ្យចូលខ្លួនពាក់ព័ន្ធនឹងបណ្តឹងរឿងជំពាក់ថ្លៃសាងសង់ផ្ទះ

ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាកោះហៅ លោក សម រង្ស៉ី និងភរិយា ជូឡុង សូមូរ៉ា ឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ អ៊ុំ វីរៈរដ្ឋ ដែលប្តឹងលោក សម […]

នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា​វិបត្តិនៅមីយ៉ាន់ម៉ា​ ​នឹង​​ត្រូវ​​​ដោះ​ស្រា​យ​​ដោយ​សន្តិវិធី​ក្នុងអនាគតដ៏ខ្លីខាងមុខ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នា​យ​ឧត្ដមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នា ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ និងកិច្ចប្រជុំកំពូលនានា។ ក្នុងជំនួបនេះ […]

ក្រុមហ៊ុនGu​oxing Group នឹងពិនិត្យលទ្ធភាពវិ​និយោគលើកា​រ​ផលិ​ត​ជី​ធម្មជាតិ នៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) […]