រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
Author: ratha
ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្វីឈ្នះការពិតនិងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើសម្រាប់ប្រទេសជាតិឡើយ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងបន្តធ្វើចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរឡើយ។
កម្ពុជា និងម៉ាឡេស៊ី ពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា និងម៉ាឡេស៊ី បានបង្ហាញការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ឧស្សាហកម្មម្ហូបអាហារ Halal បច្ចេកវិទ្យាព័ត៌មាន និងឌីជីថលជាដើម។
កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសពីរគ្រឿងពីការប្រឡងកម្រិតសាកលនៅឌូបៃ
កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ដែលជាកូនប្រុសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានទទួលមេដាយមាសពីរគ្រឿងពីក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ ។
អាជ្ញាធរខេត្តពោធិ៍សាត់ ទុកពេល៣០ថ្ងៃឲ្យពលរដ្ឋចំនួន៣១គ្រួសារពិចារណាសម្រេចចិត្តចាកចេញពីតំបន់អន្ទង់អាំង
រដ្ឋបាលខេត្តពោធិ៍សាត់ បានទុករយៈពេល៣០ថ្ងៃ សម្រាប់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវពិចារណាសម្រេចចិត្ត ក្នុងការយល់ព្រមចាកចេញ ហើយដាក់ពាក្យ ស្នើសុំគោលនយោបាយដីធ្លី មករដ្ឋបាលខេត្តពោធិ៍សាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បញ្ចូលចំណុចខ្វះខាតទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ
ក្នុងចំណោមអ្នកបញ្ចេញយោបល់តាមរយៈ Comments យ៉ាងច្រើន គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យឃើញថា យោបល់របស់ លោក ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកគុណភាពនៃការអប់រំ ជាកត្តាគន្លឹះសំខាន់សម្រាប់ការធានាដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គុណភាពនៃការអប់រំបណ្តុះបណ្តាល គឺជាកត្តាគន្លឹះនៃគុណភាពធនធានមនុស្ស ដូចនេះគុណភាពនៃការបណ្តុះបណ្តាលគឺជាកត្តាគន្លឹះមួយសំខាន់សម្រាប់ការធានាបានការប្រកួតប្រជែង និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង។
សំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា៖ សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋមានជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។
ក្រសួងពីរពួតដៃគ្នាផលិតមាតិកាព័ត៌មានផ្សាយពីវិស័យទេសចរណ៍កម្ពុជា
ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃយោគយល់គ្នា ក្នុងគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និង ប្រកបដោយគុណភាព សំដៅបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យទេសចរណ៍នៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹងវិសាល ភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបន្ទាយមានជ័យ អាចធានាទឹកស្រោចស្រពផ្ទៃដីបង្កបង្កើនផលជិត២ម៉ឺនហិកតា
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣ គ្រួសារ។