សម្តេចនាយករដ្ឋមន្ត្រី ណែនាំឲ្យគិតគូរផ្តល់គោលការណ៍ឧបត្ថម្ភដល់ពិរុទ្ធជន​ស្ត្រីមានផ្ទៃពោះនិងទារកនៅតាមមន្ទីឃុំឃាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ  ឱ្យគិតគូរអំពីការផ្តល់គោលការណ៍ឧបត្ថម្ភ និងផ្តល់ការថែទាំដល់ពិរុទ្ធជនស្ត្រីមានផ្ទៃពោះ និងទារក នៅតាមមន្ទីឃុំឃាំង ដើម្បីទទួលបានការគាំពារសមស្រប ប្រកបដោយទឹកចិត្តមនុស្សធម៌ ។

ទូតចិនថ្មី នឹងមកដល់កម្ពុជានៅថ្ងៃទី៥ កក្កដា ស្អែកនេះ

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជា នឹងមកដល់កម្ពុជា នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីបំពេញបេសកកម្មការទូតនៅកម្ពុជា ។

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យនគរបាលចរាចរណ៍បញ្ឈប់ការពួនស្ទាក់ នៅពេលរឹតបន្ដឹងច្បាប់ចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព នៃការពួនស្នាក់ចាប់ផាកពិន័យអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍។

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ពង្រឹងការអប់រំឲ្យស្ត្រី​ បានបន្ត​ការ​សិក្សា​ឲ្យបានខ្ពស់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអនុប្រធានកិត្តិយសទី១នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានណែនាំឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។

រដ្ឋបាលស្រុកសំបូរ​ ថាវិទ្យុអាស៊ីសេរី ផ្សាយប្រឌិតរឿងគ្រោះអគ្គិភ័យ ទៅជារឿងបញ្ហា​វិវាទដីធ្លី

ករណីអគ្គិភ័យដែលបានឆេះផ្ទះប្រជាពលរដ្ឋ ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចស្រែត្រាច ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ ជាឧបទ្ទវហេតុសុទ្ធសាធ ពុំមានជាប់ពាក់ពន្ធ័នឹងបញ្ហាវិវាទដីធ្លី រវាងក្រុមហ៊ុន និងប្រជា ពលរដ្ឋនៅមូលដ្ឋាន ដូចការលើកឡើងរបស់ វិទ្យុអាស៊ីសេរី (RFA) ឡើយ ។

កម្ពុជា ចុះបញ្ជីសម្បតិ្តបេតិកភណ្ឌនិងបញ្ជី​ស្មារតី​ចង​ចាំ​បានចំនួន១៣ ក្រោយចូល​ជាសមាជិកអង្គការ​យូណេស្កូ ៧៣ឆ្នាំ

កម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១  គិតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺមានរយៈពេល៧៣ឆ្នាំ។

អាល្លឺម៉ង់ នឹងបន្តការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

កម្ពុជានិងម៉ាឡេស៊ី ជំរុញកិច្ចសហប្រតិបត្តិការលើ​បង្កើតសួនឧស្សា​ហកម្ម​អាហា​រហាឡាល់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានពិភាក្សាគ្នាលើការជំរុញនូវកិច្ចសហប្រតិបត្តិការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យសមាគមសិល្បករខ្មែរ ជួយសិល្បករជួបការលំបាក និងមានវ័យចាស់

សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ ដែលបាត់បង់សមត្ថភាពសម្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ​ការងារសំខាន់ៗ​ចំនួន៣ ដល់សមាគមសិល្បករខ្មែរ

សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ដល់សមាគមសិល្បករខ្មែរ។