ផ្លូវជាតិលេខ ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់១០០ភាគរយហើយ។
Author: ratha
មូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកធាក់ស៊ីក្លូជិត ៣០០នាក់ នៅភ្នំពេញ
នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់អោយលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំផ្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។
រដ្ឋមន្ត្រីការពារជាតិ៖ កងទ័ពអាកាស២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពអាកាសចំនួន២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ អំឡុងពេលហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃតី១២ ខែកក្កដា ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ កងទ័ពអាកាសចំនួន២នាក់ នោះរួមមានប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ឲ្យនាវាចរណ៍ដែលបើកកាត់ការដ្ឋានស្ពានឆ្លងទន្លេបាសាក់ ត្រូវបង្កើនការប្រុងប្រយ័ត្ន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីចាក់អង្រែក្រោម-ព្រែកប្រា ដើម្បីជៀសវាងឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ ដោយសារក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋាន គឺផ្លូវនាវាចរណ៍រួមតូច ដែលអាចរំខានដល់ការធ្វើនាវាចរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការបណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នាថ្ងៃទី១២ កក្កដានេះ។
ឯកឧត្តម ប៉ែន បូណា ប្រាប់ឲ្យយុវជនត្រូវចេះចាប់យកឱកាសអំណោយផលក្នុងសម័យសុខសន្តិភាព កុំទម្រន់ កុំខ្ជិល ឬDrama ច្រើនពេក
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនខ្មែរដែលកើតក្រោយសម័យសង្គ្រាម មានឱកាសនិងអំណោយផលគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រក្នុងសុខសន្តិភាព និងទទួលបានផ្លែផ្កាពីការអភិវឌ្ឍ ដែលផ្ទុយស្រឡះពីយុវជនកើតក្នុងសម័យសង្គ្រាម ត្រូវរស់នៅឆ្លងកាត់ការរត់គេចពីគ្រាប់ផ្លោង មិនបានរៀនសូត្រ គ្មានចំណីអាហារគ្រប់គ្រាន់ និងរស់ក្នុងភាពភ័យខ្លាចនិងលំបាកលំបិនជាប្រចាំ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ទុកការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។
កម្ពុជា ល្មមដល់ពេលមានវិធានការអនុវត្តច្បាប់ជាមួយក្រុមMMOបំពុលសង្គម
មួយរយៈចុងក្រោយនេះ ព័ត៌មានក្លែងក្លាយ និងព័ត៌មានក្លែងបន្លំ បានជន់ជោរពេញបណ្តាញទំនាក់ទំនងសង្គម ហ្វេកបុក និងបណ្តាញទំនាក់ទំនងសង្គមដទៃទៀតនៅកម្ពុជា។ ព័ត៌មានក្លែងក្លាយ និងព័ត៌មានក្លែងបន្លំ ផលិតជាវីដេអូទាំងនោះ មានប្រភពចេញពីអ្នកមានទំនោលជំទាស់រដ្ឋាភិបាល និងមួយចំនួនទៀតចេញពីប្រភពក្រុមមនុស្ស ឬជាបុគ្គល ដែលធ្វើការរកចំណូលតាមអនឡាញ (MMO) ដែលគ្មានក្រមសីលធម៌ ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការបោកបញ្ឆោតឲ្យពលរដ្ឋចូលទស្សនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រវិនិយោគិនបារាំងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងដល់វិនិយោគិននិងអ្នកធុរកិច្ចបារាំង ដែលមកស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធិភូមិភាគទី៥
នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ កងទ័ពជើងគោក ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត ។