កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

អភិបាលខេត្តកំពង់ធំ ណែ​នាំឲ្យអង្គភាព​ជំនាញ សិក្សា​​ដាំដុះ​កូន​ឈើ​ឡើង​វិញ លើដីរដ្ឋ​ដែលដកហូត​​បាន​ពី​ការកាប់ទន្រ្ទាន​របស់​​ជនខិ​ល​ខូច

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ធ្វើការសិក្សាលើដីដែលបានដកហូតពីជនខិលខូច ដែលបានកាប់ទន្រ្ទាន យកដីរដ្ឋ ធ្វើការដាំដុះកូនឈើឡើងវិញ និងការពារឱ្យបានល្អ ដោយមិនមានការទន្ទ្រានថ្មីទៀតនោះទេ។

ក្រុមអ្នករត់រ៉ឺម៉ក់កង់បីចេញសារនិងញ្ញាតិគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមិនអនុញ្ញាតឲ្យ​​ក្រុមហ៊ុន​តាក់ស៊ី​​អគ្គិសនី​​បរទេស​​មករក​ស៊ី​នៅកម្ពុជា

បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនដែលផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីបរទេសមកវិនិយោគនៅកម្ពុជានោះ សារនិងញ្ញាតិ​ព្រោងព្រាធ របស់​ក្រុមអ្នករត់រ៉ឺម៉ក់កង់បីនៅទូទាំងប្រទេស បានចេញមកគាំទ្រពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក​នយោ​បាយឈ្នះ-ឈ្នះ ជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែងរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការ​រក្សា​​សន្តិភាពយូរអង្វែង ដោយសារតែនយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងផ្តល់នូវលទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។

សមាជិក​ព្រឹទ្ធសភាជប៉ុន ចាត់​ទុកសន្តិភាព​និងកា​រអភិវឌ្ឍរបស់​កម្ពុជា ជាកត្តា​អំណោយផល​សម្រាប់វិនិ​យោគិនជប៉ុន

ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៩ មីនា រៀងរាល់ឆ្នាំ ប្រារព្ធ​ទិវាជាតិសង្គមកិច្ច

តាមអនុក្រឹត្យដែលចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ និងចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ។ ការកំណត់ទិវានេះ គឺក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

អភិបាលខេត្តកណ្តាល បញ្ជាក់ថា​គ្មានការបិទហែរទីងមោងនោះឡើយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។

ផ្លូវជាតិលេខ ៧១សេ ភ្ជាប់ត្បូងឃ្មុំ​និងកំពង់ចាម​ សាងសង់រួចរាល់១០០ភា​គរយ

ផ្លូវជាតិលេខ ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ​ និងខេត្តកំពង់ចាម​ ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់១០០ភាគរយហើយ។

មូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌ជូន​ដល់អ្នកធាក់ស៊ីក្លូជិត ៣០០នាក់ នៅភ្នំពេញ

នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ ឯកឧត្ដម​​ ឃួង ស្រេង អភិ​បាល​រាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់អោយលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំផ្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។

រដ្ឋមន្ត្រីការពារជាតិ៖ កងទ័ពអាកាស​២នាក់ បាន​បាត់ខ្លួន​ជាមួយឧទ្ធ​ម្ភាគ​ចក្រ​មួយគ្រឿង​ ក្នុង​ភូមិសាស្ត្រខេត្តពោធិ៍សាត់

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពអាកាសចំនួន២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ អំឡុងពេលហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃតី១២ ខែកក្កដា​ ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ កងទ័ពអាកាសចំនួន២នាក់ នោះរួមមានប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។