យន្តហោះចិន C919 អាចនឹងធ្វើឱ្យទីផ្សារផ្គត់ផ្គង់យន្តហោះ​​អាមេរិក ធ្លាក់ចុះ

ការចាប់ផ្តើមឡើងដោយភាពជោគជ័យនៃយន្តហោះដឹកអ្នកដំណើរផលិតនៅក្នុងប្រទេសចិនដំបូងបង្អស់ ឈ្មោះថា C919 កំពុងជំរុញឱ្យមានការរំពឹងទុកខ្ពស់ថាខ្សែសង្វាក់ផ្គត់ផ្គង់យន្តហោះ នៅទីផ្សារក្នុងស្រុក នឹងមានការពង្រីកយ៉ាងឆាប់រហ័សបំផុត ស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងព្យាយាមងាកចេញពីការពឹងផ្អែកទាំងស្រុងទៅលើក្រុមហ៊ុនបរទេស Boeing និង Airbus ។

វៀតណាម គ្រោងនឹងកាត់បន្ថយការនាំចេញអង្ករ ៤៤ភាគរយ នៅត្រឹមឆ្នាំ ២០៣០

ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងឯកសារមួយ ដែលរៀបរាប់លម្អិតអំពីយុទ្ធសាស្រ្ត ក្នុងការនាំចេញអង្កររបស់ខ្លួន ដោយបានបង្ហាញថានឹងមានការកាត់បន្ថយការនាំចេញ ឱ្យនៅត្រឹមតែ ៤លានតោនប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។

ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

នៅព្រឹក​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះម​ហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាជាផ្លូវការហើយ។

​​លំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត ស​ម្រាប់​ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ រៀបចំចាប់ឆ្នោត ដើម្បី​កំណ​ត់​​លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្នកិច្ចសហ​ប្រតិបត្តិការកម្ពុជា-ចិន កំពុង​ស្ថិត​នៅរដូវ​ដាំដុះ និងប្រមូល​ផល

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសន្និដ្ឋានចំពោះទំនាក់ទំនងកម្ពុជា-ចិន នាពេល​បច្ចុប្បនេះថា «កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល»។ ការលើកឡើង​ដោយសន្និដ្ឋាន​បែបនេះ បានធ្វើឡើងក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។  ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតន​កោដ្ឋ» និង​ឯកឧត្ដម […]

តម្លៃដែកសរសៃនៅ​ចិន ​ធ្លាក់ចុះ​ដល់​កម្រិត​ទាបបំផុត មិនធ្លាប់មាន​រយៈ​​ពេល​ ៣ឆ្នាំចុងក្រោយ

តម្លៃដែកសសៃ នៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ គិតត្រឹម​សប្តាហ៍នេះ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារតែកំណើនយឺតយ៉ាវ របស់ប្រទេសដែលមានសេដ្ឋកិច្ចធំ​បំផុតទីពីរ​របស់​ពិ​ភពលោកមួយនេះ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងមានភាពទន់ខ្សោយស្រាប់ ។

ដី3 ប្លង់បង់លុយផ្ដាច់ហើយពេលទទួលប្លង់រឹងបែរជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់លុយឲ្យវិញទាំងអស់បានទាំងដីបានទាំងលុយ

អ្នកកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប បានឧបត្ថម្ភដីចំនួន ៣ឡូត៍ ជូនដល់​អតិថិ​ជន ដែលមានពិការភាពម្នាក់នៅចំពោះមុខមហាជនរាប់ពាន់នាក់ ក្នុងពិធីប្រគល់ប្លង់រឹងជាង ១ម៉ឺនបណ្ណជូនអតិថិជន​នៅ​គម្រោង​អភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង ស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី​២៦ ខែឧសភា ម្សិលមិញ។

នាយករដ្ឋមន្ត្រីហុងគ្រី៖ អ៊ុយក្រែនគ្មានថ្ងៃអាច​ឈ្នះសង្គ្រាម​ជាមួយរុស្ស៊ី​ដាច់​ខាត

អស់រយៈពេលជាងមួយឆ្នាំ ដែលសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តឆាបឆេះ មិនទាន់ឃើញមានសញ្ញា​បញ្ចប់​នាពេលឆាប់ៗឡើយ។

រុស្ស៊ី និងចិន ចុះMOU ពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ

ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី ជាមួយចិន បានកើនឡើងដល់ចំណុចកំពូលថ្មីមួយផ្សេងទៀត បើទោះបីជាពេល​បច្ចុប្បន្ន​នេះ ប្រទេសទាំងពីរកំពុងមានភាពល្អក់កករខ្លាំង ជាមួយបណ្តាប្រទេសលោកខាងលិច ជុំវិញ​បញ្ហាសង្គ្រាម​នៅអ៊ុយក្រែន ក៏ដោយ។

លោក ភីថា កំពុងផុងខ្លួនជាមួយរឿងក្ដីក្ដាំ ស្របនឹងដំណើរលើវិថីឆ្ពោះទៅតំណែងនាយករដ្ឋមន្ត្រី

លោក ភីថា លីមចារើនរ៉ាត់ កំពុង​ប្រឈម​នឹង​បញ្ហាក្ដីក្ដាំ​មួយ​ចំនួន ដែលអាចនឹង​ប៉ះពាល់​ដល់​តំណែង​នាយករដ្ឋមន្ត្រី ដែល​ខ្វះតែបន្តិចទៀតប៉ុណ្ណោះ លោក​នឹងឈោង​យកវាបាន ខណៈ​បច្ចុប្បន្ន​រឿងក្ដី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។