លោកស្រី ញ៉ែម សាវ៉ាត លាត​ត្រដាង​​ពី​​ទង្វើ​បោក​ប្រាស់របស់​ទណ្ឌិត សម រង្ស៊ី និងប្រធាន​គណ​បក្សភ្លើងទៀន

លោកស្រី ញ៉ែម សាវ៉ាត ចេញមកបកស្រាយដោយលាតត្រដាងការពិតមួយចំនួន អំពីអំពើបោកប្រាស់របស់ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ។

បែកធ្លាយវាគ្មិនពិសេសរបស់ តាំង សារ៉ាដា នៅកាសែត The Cambodia Daily បង្កប់ខ្លួននៅក្នុងគណបក្សប្រឆាំង ស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត

ជនបោកប្រាស់ មុំ អស្សនី ដែលធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាលើករណីឆបោក ក្លែងបន្លំឯកសារ ពេលនេះបានក្លាយទៅជាវាគ្មិនពិសេសឲ្យអ្នកកាសែត តាំង សារ៉ាដា នៅ The Cambodia Daily ដើម្បីវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ ស្រាប់តែថ្មីៗនេះ មានការបែកធ្លាយវីដេអូមួយទៀតថតឡើងកាលពីឆ្នាំ២០២២ ដោយវីដេអូនេះ លោក មុំ អស្សនី បានសុំការលើកលែងទោសពី ឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីហើយស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង ហើយគាំទ្រឯកឧត្តមបណ្ឌិតជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបានឃុបឃិតជាមួយ សម រង្ស៊ី នឹងត្រូវមានទោស

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសំណេះសំណាលជា មួយកម្មករកម្មការិនី ជិត២ម៉ឺន ក្នុង ស្រុកកំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថា អ្នកទាំងអស់ដែលបានឃុបឃិតជាមួយនិង ទណ្ឌិតមួយរូប (សម រង្ស៊ី) នឹងត្រូវមានទោស ព្រោះសកម្មភាពរបស់ពួកគេបានរួមគំនិតជាមួយនឹងទណ្ឌិតដែលមានទោសជាប់ខ្លួន។

សម្តេច ហ៊ុន សែន ប្រកាសឱ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងរោងចក្រ សហ​គ្រាស​ទាំងអស់ ត្រូវអនុញ្ញាតឱ្យជនពិការចេញមុនម៉ោងដូច​ស្រ្តី​មាន​ផ្ទៃពោះដែរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះទៅ នៅគ្រប់ទីកន្លែងនៅទូទាំង​ប្រ​ទេ​​ស មិនថាស្ថាប័នរដ្ឋ ឯកជន និងបណ្តារោងចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការត្រូវអនុញ្ញាត​ឱ្យជន​ពិការ​ចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ។

ឯកឧត្តម ​ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន​កម្ពុជាគឺជាគណបក្សដែល​មានភាពចាស់​ទុំខាងនយោ​បាយ​និងកម្មវិធី​​នយោបាយ​​ច្បាស់​លាស់

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាក​រេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តា​២យ៉ាង​​ធ្វើឲ្យ​មាន​​​សុខ​ដុមនី​យ​កម្ម​សា​​សនា​នៅ​កម្ពុជា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា ការធានាបាននូវ​សុខ​ដុមនី​យ​កម្មសា​សនានៅកម្ពុជា គឺអាស្រ័យដោយកត្តា ២ យ៉ាង។

អ្នកឧក​ញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ឧបត្ថម្ភថវិ​កា ៤០ម៉ឺនរៀល ក្នុង​មួយ​ខែ រយៈពេល​៥ឆ្នាំ​ដល់​អធិរាជម​ហា​សាច់

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប បានប្រកាសឧបត្ថម្ភថវិកា ៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៥ឆ្នាំ ដល់របស់លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ដើម្បីសម្រាប់ដោះស្រាយក្នុងជីវភាព។

បក្សធម្មាធិបតេយ្យ គាំទ្រឲ្យចាត់វិធានការច្បាប់ លើ​អ្នក​ប្រមូលផ្តុំ​ប្រឆាំ​ង​នឹងដំណើរការរៀបចំ​ការ​បោះឆ្នោត​នៅកម្ពុជា

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រ ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ របស់ក្រុមប្រឆាំង ដែលមានបំណងប្រឆាំង ទៅនិងការរៀបចំការបោះឆ្នោតនៅកម្ពុជា ។

MV បទ« ផឹកកំដរពួកម៉ាក Sad »របស់តារាច​ម្រៀង ខេមរៈ សិរីមន្ត និង ខេម នៅតែល្បីនិងមានអ្នកចូលទស្សនាជាហូរហែ

MV ចម្រៀង « ផឹកកំដរពួកម៉ាក Sad » របស់តារាចម្រៀង ខេមរៈ សិរីមន្ត និង ខេម ដែលបានចេញនៅដើមខែមេសាកន្លងមកនេះ នៅតែមានអ្នកចូលទស្សនាបទចម្រៀងនេះច្រើនជាហូរហែ ជាក់ស្តែងមកទល់ពេលនេះមានអ្នកចូលទស្សនាបាន 15 M ក្នុងរយៈពេល ២ ខែ ។

ឥណ្ឌូនេស៊ី អនុម័តឱ្យមានការនាំចេញខ្សាច់សមុទ្រឡើងវិញ ក្រោយហាមឃាត់អស់ ២០ ឆ្នាំអន្តរជាតិ

ឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ បានចេញបទប្បញ្ញត្តិថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យមានការនាំចេញខ្សាច់សមុទ្ររបស់ខ្លួនឡើងវិញ បន្ទាប់ពីបានធ្វើការហាមឃាត់អស់រយ:ពេល ២០ ឆ្នាំ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានចិន Xinhua ។