កម្ពុជា-ហ្វីលីពីន ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (Roy M. Galido) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៩ កក្កដា ២០២៤នេះ ។ ក្នុងឱកាសនៃជំនួប ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត […]

រោងចក្រដំឡើងម៉ូតូ កង់ និងរ៉ឺម៉ក​អគ្គិសនី នៅស្រុក​កៀនស្វាយ កំពុងបង្កើត​ការងារ​ដល់ពលរដ្ឋកម្ពុជា​​ តាម​ស្តង់ដាកូរ៉េ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្មដែលជាការវិនិយោគរបស់វិនិយោគិនកូរ៉េខាងត្បូងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ ។ ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និងការផ្គុំដំឡើង […]

សម្តេចតេជោ ហ៊ុន សែន ប្រគល់រថយន្តដែលធ្លាប់ប្រើក្នុងបេសកកម្ម​ស្វែក​រក​សន្តិភាព ជូន​វិមានឈ្នះ ឈ្នះ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ បានសម្រេចប្រគល់រថយន្ត Chevrolet មួយគ្រឿងជូនវិមានឈ្នះ ឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កាលពីរ​សៀ​ល​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ រថយន្តមួយគ្រឿងនេះ ជារថយន្តដែលសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង […]

តារាសម្តែង ឆឹម សក្កា អំពាវនាវឲ្យមហាជនស្ងប់ចិត្ត កុំព្រួយបារម្ភនឹងគម្រោង​តំបន់អភិវឌ្ឍន៍ត្រីកោណCLV​ ក្រោយបានស្តាប់ការបកស្រាយរបស់សម្ដេចតេជោ

បន្ទាប់ពីបានចូលទៅស្តាប់ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០២៤ ឡើងវិញ តារាសម្តែង ឆឹម សក្កា បានយល់ច្បាស់ពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ហើយស្ងប់ចិត្ត លែងមានការព្រួយបារម្ភទាក់ទិន នឹងការបាត់បងទឹកដី ឬបាត់បង់អ្វីដែលជាប្រយោជន៍ជាតិ ជាមួយនឹងគម្រោងកិច្ចសហប្រតិបត្តិការនេះ ។ ក្នុងសំណេរនៅលើហ្វេកបុក នៅថ្ងៃទី២៧ ខែកក្កដា […]

សម្ដេចតេជោ ហ៊ុន សែន ពន្យល់ទៅកាន់តារាសម្តែង ឆឹម សក្កា ដែ​ល​​បានបង្ហោះផ្សាយអំពីក្ដីបារម្ភ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានែកម្ពុជា បានចូលទៅខមិនពន្យល់ក្នុងគណនីឈ្មោះ “Chhoem Sakada”ដែលគេស្គាល់ថាតារាសម្តែង ឆឹម សក្កា ដោយបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទឹកដី​កម្ពុជាមិ​នត្រូវ​បានកាត់​ឲ្យទៅ​ប្រទេស​វៀតណាមដូច​គេ​ចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ នោះទេ។ ប្រទេសនីមួយ​ៗ​គ្រប់គ្រង​លើអធិបតេយ្យភាព​រៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនកម្ពុជា ក៏មិនអាចចូលទៅវៀតណាម ឡាវ ដោយគ្មានការអនុញ្ញាតិ ឯប្រជាជនវៀតណាម […]

កងទ័ពកម្ពុជា-ហ្វីលីពីន រំពឹងថា​ការ​ហ្វឹកហ្វឺនរួមគ្នា​នឹងជំរុញទំនាក់ទំនងក្នុង​​​វិស័យការពារ​ជាតិ​​កាន់តែរឹងមាំ

កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន បានបិទបញ្ចប់វគ្គហ្វឹកហ្វឺនរួមគ្នា ជំនាញស្រាវជ្រាវដាន និងជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងប្រឆាំងភេរវកម្ម លើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជា​ការ​កងទ័ពជើងគោកហ្វីលីពីន ព្រមទាំងវត្តមានរបស់លោកជំទាវ FLERIDA ANN CAMILLE […]

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីម្សិលមិញ។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលរៀបចំឡើងនៅប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន […]

អគារសិក្សានិងទីចាត់ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​បញ្ចុះ​​បឋមសិលា​សាង​សង់​នៅវិទ្យាល័យព្រៃព្នៅ

អគារសិក្សា ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៣២បន្ទប់ រួមនឹងទីចាត់ការ ១ខ្នង មាន៣បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ផ្តល់ជូនវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានអញ្ជើញបញ្ចុះឋមសិលាសាងសង់នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន […]

កន្លែងឆៀករថយន្ត​សាខាខេ​ត្ត​តា​កែវ ត្រូវ​បាន​សម្ពោធបើក​ឱ្យដំណើរការជាផ្លូវការ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រ វីហ៊ីឃល អ៊ីនស្ពេកសិន ខមភេនី (CMVIC) នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្តតាកែវ លោកជំទាវឧកញ៉ាអគ្គនាយិកាក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ។ ឯកឧត្តម ប៉េង ពោធិ៍នា […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើក​ទឹកចិត្ត​ឲ្យក្រុមហ៊ុនហ្កាឡាក់​ស៊ីណា​វ៉ាត្រា ផលិត​វីដេអូ​អប់រំខ្លី​ៗ​ពី​​ផលប៉ះពាល់នៃ​គ្រឿងញៀន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកទឹកចិត្តអោយក្រុមហ៊ុន ហ្កាឡាក់ស៊ីណាវ៉ាត្រា ផលិតវីដេអូអប់រំខ្លីៗ ទាក់ទងពីផលប៉ះពាល់ផ្សេងៗនៃការប្រើប្រាស់គ្រឿងញៀន ដើម្បីចាក់ផ្សាយនៅតាមវិទ្យុ និងទូរទស្សន៍ទាំងអស់ដោយឥតគិតថ្លៃ ។ ការលើកចិត្តនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ […]