សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបួងសួងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំសេចក្តីសុខ សេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងសូមដល់វត្ថុសក្តិសិទ្ធិក្នុក្នុងលោកជួយតាមបីបាខ់ថែរក្សាដល់ក្រុមវិស្វករ ក្រុមជាង និងប្រតិបត្តិករដទៃទៀតឲ្យមានសុខភាពល្អ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកឲ្យដំណើរការនៃការកសាងព្រែកជីប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ ដំណើរការទៅដោយរលូន និងសម្រេចតាមផែនការដែលបានកំណត់ ។ តាមរយ: ព្រែកជីកហ្វូណនតេជោ នេះផងដែរ ប្រជាពលរដ្ឋគ្រប់រូប […]

ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី៣១ ខែកក្កដា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។ ក្រោមវត្តមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើយោតាមសេចក្តីប្រកា​ស​ព័ត៌មានលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ […]

អាជ្ញាធ​រ​ជាតិអប្សរា ជួស​ជុលប្រាង្គបណ្តា​ល័យ​សង់​ពីឥដ្ឋនៅ​ជ្រុងឦសា​ន​ប្រាសាទភ្នំក្រោម

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោមដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាពរឹងមាំឱ្យគង់វង្សយូរអង្វែងបន្តទៀត។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដោយសាររចនាសម្ពន្ធសំណង់ប្រាសាទភ្នំក្រោមរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណាល័យដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាតជ្រាបទឹកពេលភ្លៀងជាដើម។ មន្រ្តីអភិរក្សរូបនេះបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួសជុលពង្រឹងខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសានរហូតដល់ក្បាំងជញ្ជាំងខាងលើ និងពង្រឹងរចនាសម្ពន្ធកំពូលប្រាសាទការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះរឹងមាំដោយគោរពទៅតាមធម្មនុញ្ញអង្គរ។ សូមបញ្ជាក់ថា ប្រាសាទភ្នំក្រោម […]

ដឹងភ្លាមមិនទុកយូរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យព្យាបាលបុរសម្នាក់ដែលបាក់ឆ្អឹងស្មងជើងទាំង​សងខាង

ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំបុរសម្នាក់ ឈ្មោះយាវ ណារិន អាយុ ៤៩ ឆ្នាំ រស់នៅឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ឆ្អឹងស្មងជើងទាំងសងខាង ហើយជើងឆ្វេងដែលបាក់នោះមានរបួសរហែកចេញឆ្អឹងមកក្រៅ យកមកវះកាត់ ព្យាបាល លាងសំអាត និងដេរបិទមុខរបួស នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន […]

សម្តេចតេជោ ហ៊ុន សែន៖ ឱអនិច្ចាក្រុមប្រឆាំងជ្រុលនិយម តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ?

«តើប្រជាជននៅខេត្តឧត្តរមានជ័យនិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយរួមយល់យ៉ាងណាដែរនូវការភូតកុហក់បោកប្រាស់បែបនេះ? តើវាហួសហេតុពេកឬទេ?» នេះជាសំនួររបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រោយស្ត្រីជាសកម្មជនគណបក្សប្រឆាំងម្នាក់ បង្ហោះវីដេអូដោយលើកឡើងថារាជរដ្ឋាភិបាលបានប្រគល់ខេត្តឧត្តរមានជ័យ ទៅអោយវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មួយរយ:មកនេះ មានការចោទប្រកាន់ថារាជរដ្ឋាភិបាលបានកាត់ដី៤ខេត្ត រួមមានក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ឱ្យទៅវៀតណាម។ ហើយមកដល់ពេលនេះចេញ ឧត្តរមានជ័យ អាចថ្ងៃស្អែកមានខេត្តផ្សេងឬទូទាំងប្រទេសក៏មិនដឹង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាព គឺប្រជាជន

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិ​សេ​ស​តាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋា​រចនា​សម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។ ជាមួយគ្នានេះ ឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ សម្តេចធិបតី […]

រកឃើញឧទ្ធម្ភាចក្រ និងសពអាកាសយានិកម្នាក់ ខណៈម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ

ក្រោយប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងប្រភេទ Z-9 រួមនឹងអាកាសយានិក២នាក់ ដែលបានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ពេលកំពុងហាត់ហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នោះ  បានរកឃើញហើយនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ បានប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ […]

ខេត្តឃ្យុង​សាងប៊ុកដូ របស់កូរ៉េ នឹង​ជំរុញកិច្ចសហ​ប្រតិបត្តិ​ការ​វប្បធម៌ និង​ទេសចរណ៍ជាមួយកម្ពុជា

ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ជាមួយកម្ពុជា ដោយជំរុញការកសាងព្រលានយន្តហោះ និងភ្ជាប់ជើងហោះហើរមកកាន់តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ដែលនឹងជួយបង្កើនចំនួនទេសចរអន្តរជាតិបន្ថែមទៀត ខណៈប្រទេសកូរ៉េ និងកម្ពុជា មានសក្តានុពលផ្នែកវប្បធម៌ និងបេតិកភណ្ឌពិភពលោកដូចគ្នា ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៅក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា […]

ទូតថ្មីស៊ីលី ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីលី ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព […]

ខេត្តឃ្យុងសាងប៊ុកដូ របស់កូរ៉​ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហ​ប្រតិបត្តិការ​ជាមួយកម្ពុជា

ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ខណៈដែលខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុង ជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម […]