គ.ជ.ប នឹង​​សាកល្បង​គុណភាព​​ទឹ​ក​ខ្មៅ​​ជ្រលក់​ម្រាមដៃក្នុង​​ការ​​​បោះ​ឆ្នោត​ នា​ថ្ងៃ​ទី៦ ​កក្កដា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងសាកល្បងគុណភាព ដោយភាគីពាក់ព័ន្ធ នា​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប ។

សមាជិកក្រុមប្រឹក្សា​ភិបាលត្រួ​ត​ពិ​​និ​ត្យក្រុមហ៊ុនMETA ចំនួន២២នាក់​ ត្រូវបានហាម​មិនឲ្យចូលកម្ពុជា

កម្ពុជា ហាមបុគ្គលចំនួន២២នាក់ ដែលជាក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta មិនឱ្យចូលឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីវេលាម៉ោង​៤រ​សៀល​ថ្ងៃទី០៤ ខែកក្កដា​នេះ។

OIF ជួយបង្រៀន​ភាសាបារាំង ដល់កងទ័ពខៀវកម្ពុជា រយៈពេល២ឆ្នាំ

នុងន័យបង្កើនសមត្ថភាពសម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រទេសបារាំងបានផ្តល់ការជួយបណ្តុះបណ្តាលភាសាបារាំង ដល់កងកម្លាំងទ័ពមួកខៀវកម្ពុជា។ វគ្គសិក្សាបំប៉នភាសាបារាំងនេះ ធ្វើឡើងក្រោមការជួយឧបត្ថម្ភពីអង្គការអន្តរជាតិនិយាយភាសាបារាំង OIF ដែលមានរយៈពេល ២ឆ្នាំ និងតម្រូវឲ្យសិក្ខាកាមធ្វើតេស្តវាស់ស្ទង់សមត្ថភាពរយៈពេល៦ខែម្តង។

វេទិកាសន្តិភាពកម្ពុជា អំពាវ​នាវ​ឲ្យ​ពលរដ្ឋអញ្ជើញ​ទៅ​បោះ​​ឆ្នោត កុំ​ចាញ់​កលក្រុម​​អ្នក​​នយោបាយ​បំពុល​សង្គម

វេទិកាសន្តិភាពកម្ពុជា បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំង២ភេទ និងយុវជនខ្មែរទាំងអស់ដែលមានអាយុគ្រប់១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមចេញទៅបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះឲ្យបានគ្រប់ៗគ្នា កុំបីខកខាន។

ចំណត​រថយន្ត និង​ផ្សារ​ទំ​នើ​បក្រោម​​ដីសួន​​ច្បារ​កណ្តាលក្រុង​ភ្នំពេញ ចាប់​ផ្តើម​បុកគ្រឹះ​សាងសង់

ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋាន ក្រោមដីសួនច្បារសាធារណៈ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

គ.ជ.ប៖ នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព ស​ណ្ដាប់​ធ្នា​ប់​ល្អ និងគ្មានអំពើហិង្សា

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

គណ​បក្សហ៊្វុន​ស៊ិនប៉ិច បើកយុទ្ធនាការដង្ហែក្បួនឃោស​នាបោះឆ្នោតនៅភ្នំពេញ

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២ ខែកក្កដា ដែលត្រូវនឹងថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោត បានយាងជាព្រះអធិបតីភាពនៅក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន យុវនារី ព្រមទាំងសកម្មជនគណបក្សមកពីរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាង ៥ ០០០នាក់ ។

អ្នកវិភាគចៅចាក់ស្មុក៖ សន្ធឹក​​ជើងនៃទ័ពទេវតាក្នុងថ្ងៃ​ទី​១​នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របតាមកម្មវិធីនយោបាយដែលបានដាក់ចុះ

សន្ធឹក​​ជើងនៃទ័ពទេវតាក្នុងថ្ងៃ​ទី​១​នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របតាមកម្មវិធីនយោបាយដែលបានដាក់ចុះ។

គ.ជ.ប ប្រកាសថា​ដំណើរការឃោសនាថ្ងៃដំបូង​មានសន្តិសុខល្អ​ប្រសើរ ខណៈ​បក្សប្រជាជន​កម្ពុជា ហែក្បួនទ្រង់​ទ្រាយ​​ធំ​នៅគ្រប់ម​ណ្ឌល​ទាំង​អស់

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។

រឿង​សម្រេច​លុប​ចោល Facebook ផ្ទាល់ខ្លួន សម្តេច​តេ​ជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងកុំឲ្យប្រមាថលើយុទ្ធសាស្ត្រ​រ​បស់សម្ដេច

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់ក្រុមប្រឆាំងក្រៅស្រុក កុំប្រមាថ និងកុំព្រហើនឱ្យសោះ ចំពោះករណីសម្តេចសម្រេចលុបចោល Facebook ផ្ទាល់ខ្លួន ហើយថាបើនៅតែព្រហើន សម្តេចអាចបញ្ជាឱ្យបិទ Face​book នៅកម្ពុជា ច្បាស់ណាស់ក្រុមប្រឆាំង​នឹងដាច់ផ្ងារ បាត់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងស្រុក។