(វីដេអូ) ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ ថាពួកជ្រុលនិយ​ម​កំពុង​ធ្វើ​ឲ្យមានការបែងចែក​ស្រទាប់​វណ្ណៈរស់នៅ​​របស់ពលរដ្ឋ​នៅ​​កម្ពុជា

ក្នុងកម្មវិធីសន្និសីទបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ក្រុមជ្រុលនិយមនៅក្រៅប្រទេសឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ ថាពួកជ្រុលនិយ​ម​កំពុង​ធ្វើ​ឲ្យមានការបែងចែក​ស្រទាប់​វណ្ណៈរស់នៅ​​របស់ពលរដ្ឋ​នៅ​​កម្ពុជា ដោយពួកគេចែកចាយពាក្យសម្អប់ កំហឹង ការវែកញែកឱ្យឆ្ងាយពីគ្នារវាងស្រទាប់វណ្ណៈ បង្កឱ្យមានបញ្ហារវាងខ្មែរ និងខ្មែរ។ អត្ថបទនិងវីដេអូ៖ ពុទ្ធិកា

សម្តេចធិបតី ហ៊ុន​ ម៉ាណែត អរគុណដល់កងកម្លាំងនិងអាជ្ញាធរទាំង​អស់ ដែលខិតខំរក្សាសន្តិសុខ និងស្ថិរភាពសង្គមជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ  និងស្ថិរភាពសង្គមជាតិកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាពនៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជន​ និងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ ដោយមិនអនុញ្ញាតឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ។ គួរបញ្ជាក់ថា […]

ថ្ងៃទី៨ មេសា រៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាថ្ងៃប្រារព្ធ​ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅកម្ពុជា

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា។ បើតាមអនុ​ក្រឹត្យចុះថ្ងៃ១៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅកម្ពុជា គឺក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយ បណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅក្នុង សង្គមជាតិនិងសាកលលោក។ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កត្តាសុខសន្តិភាព​អនុញ្ញាតឱ្យយុវជ​ន​កម្ពុជា​ មានឱកាសប្រឡងយកអាហារូបករណ៍ទៅបន្តការសិក្សានៅបរ​ទេ​ស

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤បានអញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ទាល់សម្រាប់ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា […]

អ្នកឧកញ៉ា ម៉ៅ ចំណាន នាំយកថវិកា២៥លានរៀលឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន២៥លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។ ថវិកាចំនួន២៥លាននេះ គឺ ថវិកាចំនួន៥លានរៀល ជាថវិការបស់សមាគមសិល្បករខ្មែរ និងថវិកាចំនួន២០លានរៀលទៀត ជាថវិការបស់អ្នកឧកញ៉ាផ្ទាល់ខ្លួន។ អ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ថា នេះជាសន្តានចិត្ត និងស្មារតីរួមចំណែករបស់សមាគមសិល្បករខ្មែរ និងអ្នកឧកញ៉ាផ្ទាល់ ចំពោះកុមារកម្ពុជា […]

ឯកឧត្តម ស សុខា ប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជា និងសារសំឡេងដែលយកទៅបម្លែងខុសពីការពិតថា ឯកឧត្តមជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់នេះ។ នារាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់ថា ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងឯកឧត្តម ទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ឯកឧត្តម […]

សម្តេចនាយករដ្ឋមន្ត្រី កោតសរសើរការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ និងអបអរសាទរចំពោះគំនិតផ្ដួចផ្ដើម និងការរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅទឹកដីអង្គរ ខេត្តសៀមរាប និងបានចាត់ទុកព្រឹត្តិការណ៍នេះ បានផ្សារភ្ជាប់អំពីវប្បធម៌ សិល្បៈ ក៏ដូចជាការដាក់បង្ហាញពីម្ហូបអាហារខ្មែរ ដើម្បីចែករំលែកដល់អ្នកទេសចរបានយល់ បានភ្លក់ និងកម្សាន្តសប្បាយ។ ក្នុងបណ្តាញទំនាក់ទំនងសង្គមនារាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤  សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា៖ “សូមកោតសរសើរ […]

សហភាពប្រៃសណីយ៍សកល នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានជួបពិភាក្សាការងារជាមួយ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ លោក អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។ លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ […]

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការអប់រំដើរតួនាទីយ៉ាងសំខាន់​ក្នុងការអភិវឌ្ឍន៍​ធនធានមនុស្ស

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការអប់រំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីក្លាយទៅជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដី […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានអនុវត្តច្បាប់ចំពោះអ្នកញុះញង់បង្កឱ្យ​មានភាព​វឹកវរដល់សង្គម

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមានអនុវត្តច្បាប់ចំពោះអ្នកបង្កើតចលនាខុសច្បាប់បង្កឱ្យមានភាពវឹកវរដល់សង្គម តាមរយៈសកម្មភាពបំផុសបំផុល ញុះញង់ និងអូសទាញ​ប្រជាពលរដ្ឋ​ស្លូតត្រង់ក្នុងស្រុក ឲ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ។ ការព្រមានរបស់សម្តេចធិបតី ដូចនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះ​សំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅកាន់ប្រជាពលរដ្ឋ […]