រឿងព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំបានពន្យល់រាប់ដងមិនឈ្នះដែលសូម្បីតែកូនក្មេងថ្នាក់បឋមក៏អាចយល់បានថា រាជរដ្ឋាភិបាលមិនបានខ្ចីលុយគេសូម្បីតែមួយសេនឡើយ។ គម្រោងនេះវិនិយោគតាមរូបមន្ត៖ សាងសង់-ប្រតិបត្តិការ- ផ្ទេរ ( BOT) ដែលវិស័យឯកជនជាអ្នកបោះទុនទាំងស្រុង។ ពេលសាងសង់រួចរាល់ ក្រុមហ៊ុនវិនិយោគនឹងធ្វើប្រតិបត្តិការដោយយកកម្រៃសេវាពីកប៉ាល់ដែលឆ្លងកាត់។ ដល់ពេលផុតកំណត់ ក្រុមហ៊ុននឹងផ្ទេរឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុង។ ការវិនិយោគទៀតសោតគឺខ្មែរគ្រប់គ្រង មិនមែនបរទេសទេ។ នេះជាការវិនិយោគដែលចំណេញទាំងអស់គ្នា៖ ក្រុមហ៊ុនក៏ចំណេញតាមរយៈប្រាក់ចំណូលពីការប្រើប្រាស់ព្រែកជីកនេះ។ អ្នកប្រើប្រាស់ព្រែកជីកក៏ចំណេញពីព្រោះពួកគេចំណាយតិចជាងមុននិងប្រើពេលក៏តិចជាងមុន។ ចំណែករាជរដ្ឋាភិបាលនឹងទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងនៅពេលចប់កិច្ចសន្យាប្រតិបត្តិការ។ ក្រៅពីនេះ មានផលចំណេញជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ ដូចជាមានទឹកសម្រាប់ធ្វើស្រែចម្ការ ចិញ្ចឹមសត្វ អេកូទេសចរណ៍ និងការបង្កើតមុខរបរផ្សេងៗជាច្រើនទៀត។ […]
Author: ratha
កម្ពុជា ជំរុញឲ្យអគ្គិសនីជាតិអាស៊ាន រួមសហការគ្នាបង្កើតឲ្យបាននូវបណ្ដាញអគ្គិសនីរបស់អាស៊ាន
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានជំរុញឲ្យអគ្គិសនីជាតិរបស់អាស៊ានទាំង១០ប្រទេស ខិតខំរួមសហការគ្នាបង្កើតឲ្យបាននូវបណ្ដាញអគ្គិសនីរបស់អាស៊ាន ដើម្បីតភ្ជាប់ពីប្រទេសមួយ ទៅប្រទេសមួយទៀត ក្នុងការជំរុញការផលិត និងការប្រើប្រាស់ថាមពលបៃតង។ ការជំរុញបែបនេះ ធ្វើឡើងនៅក្នុងខួបលើកទី៤០ឆ្នាំ នៃកិច្ចប្រជុំប្រធានអគ្គិសនីជាតិរបស់អាស៊ាន (HAPUA) ដែលអគ្គិ សនីជាតិកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម កែវ រតន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតគំនិតផ្តួចផ្តើមចំនួន២ ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាន
ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគំនិតផ្តួចផ្តើមចំនួនពីរ ក្នុងនោះទី១ ការរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» និង ទី២ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានដោយចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះគំនិតផ្តួចផ្តើមទី១ ប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្ត្រា […]
កម្មការិនី ប៊ុន សម្ភស្ស៖ ប.ស.ស. ជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីចង្កូមមច្ចុរាជ
កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយរូបនាងឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។
ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារARDB ស្កាត់ជួបគ្នាស្វែងរកកិច្ចសហការរៀបចំប្រព័ន្ធធារាសាស្ត្រ ជួយវិស័យកសិកម្ម
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។ ជំនួបនេះ គឺមានគោលបំណងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រ សំដៅជំរុញបង្កើនការផលិតសម្រាប់វិស័យកសិកម្មកម្ពុជា និងឱកាសសហប្រតិបត្តិការលើគម្រោងពាក់ព័ន្ធនឹងការជំរុញខ្សែច្រវាក់ផលិតកម្ម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ភាគីទាំងពីរបានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានានៅពេលខាងមុខ។ ឯកឧត្ដម […]
សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រស្ថាប័នរដ្ឋ
អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ បានបញ្ជូនខ្លូនជនសង្ស័យចំនួនម្នាក់ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីនារសៀលថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤ ខណៈជនសង្ស័យចំនួន២នាក់ទៀត បានបញ្ជូនខ្លូនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។ ការឃាត់ខ្លួនជនសង្ស័យទាំង៣រូបនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជាឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំង៣រូបនេះ […]
សម្តេចនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាលកំពុងស្រាវជា្រវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបាត់ត្រលប់មកកម្ពុជាវិញ
សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងស្រាវជា្រវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបាត់កាលពីពេលកន្លងទៅត្រលប់មកកម្ពុជាវិញ ពីព្រោះគា្មនវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូចតា និងអត្តសញ្ញាណជាតិខ្លួនឯងបាននោះឡើយ។ ការ ថ្លែងអះអាងបែបនេះ បានធ្វើឡើងនៅក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្ដេចធីបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្ត ក្នុងការការពារទប់ស្កាត់អំពើចោរកម្ម ការចរាចរ ការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ […]
អ្នកនាំពាក្យ ប្រកាសថ្កោលទោសចំពោះក្រុមជ្រុលនិយមដែលផ្សព្វផ្សាយបំផ្លើសខុសការពិត ថាសម្តេច ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី
អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោល ទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាម បណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។ នៅក្នុងសេចក្តីប្រកាសថ្កោលទោស នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ជាថ្មីម្តងទៀត អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បានប្រកាសជាឱឡារិកថា ការផ្សេព្វផ្សាយនេះជាព័ត៌មានមូលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ […]
សម្តេចតេជោ ហ៊ុន សែន សរសើររាជរដ្ឋាភិបាលជំនាន់ថ្មីដឹកនាំដោយសម្តេចធបតី ហ៊ុន ម៉ាណែត ថាមានភាពស្វាហាប់ និងការទទួលខុសត្រូវ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលអាណត្តិទី៧ ពោលគឺរាជរដ្ឋាភិបាលជំនាន់ថ្មី ដឹកនាំដោយសម្តេចធបតី ហ៊ុន ម៉ាណែត ថាមានភាពស្វាហាប់ និងការទទួលខុសត្រូវ ។ ក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ពោលគឺចំថ្ងៃគម្រប់មួយឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ។ ឯទ្រឹស្តី […]