រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៤ កញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមសារាចរ ស្តីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាល តម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរព រដ្ឋធម្មនុញ្ញ […]

អ្នកឧកញ៉ា ហ៊ុន​ តូ ច្រានចោលការផ្សាយប្រឌិត​រឿង​របស់អតីត​អ្នកឧកញ៉ា ហេង សិទ្ធី និងប្រកាសត្រៀមប្តឹងបកត្រឡ​ប់ទៅវិញ

អ្នកឧកញ៉ា ហ៊ុន​ តូ បានច្រានចោលរាល់រឿងក្លែងប្រឌិតរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា និងត្រៀមប្តឹងបកត្រឡប់ទៅវិញ ។ ក្នុងសេចក្តីបញ្ជាក់ជូនសាធារណជន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន​ តូ លើកឡើងថា រាល់ទង្វើ ផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា របស់បុគ្គលឈ្មោះហេង សិទ្ធី សុទ្ធសឹងជាការក្លែងប្រឌិត ផ្ទុយពីការពិត […]

ក្រសួងឧស្សាហកម្មពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដោយបញ្ជូលសេវាបន្ថែមចំនួន៧

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់ និងការទទួលសេវាសាធារណៈរបស់ក្រសួង។ ការផ្លាស់ប្តូរពីការផ្តល់សេវាតាមបែបប្រពៃណីមកជាសេវាតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤ សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២ សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង […]

ឯកឧត្តម ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១.៦៥២។ កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ […]

នៅចុងឆ្នាំ២០២៤ កម្ពុជាទទួលបានជោគជ័យលើរឿងធំៗកម្រិតអន្តរជាតិចំនួន៤

នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌ​ល​កោះពេ​ជ្រ រាជ​ធានីភ្នំពេញ នាព្រឹកថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា​ណាចក្រកម្ពុ​ជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅចុងឆ្នាំ២០១៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំជាអន្តរជា​តិប្រកបដោយជោ​គជ័យចំនួន ៤ ។ បើតាមសម្តេចតេជោ ហ៊ុន​ សែន ភាពជោគជ័​យចំនួន […]

បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ

ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ។ បើតាមលោកបណ្ឌិត នៅក្នុងវិស័យអប់រំ មាន៣ចំណុចសំខាន់ដែលជាគុណតម្លៃ នៃការអប់រំសម្រាប់មនុស្សទូទៅគឺ៖ ទី១- អប់រំដើម្បីគុណតម្លៃជីវិត៖ អ្នកទទួលបានការសិក្សាជ្រៅជ្រះក៏ដោយ ឬមិនបានជ្រៅជ្រះក៏ដោយ ត្រូវទទួលស្គាល់ថា ការអប់រំគឺដើម្បីយល់ពីគុណតម្លៃជីវិតខ្លួន។ មានន័យថា ជីវិតខ្លួនរស់នៅលើផែនដីមិនមែនរស់ដើម្បីខ្លួនឯងតែម្នាក់នោះទេ គឺត្រូវតែមានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គម មនសិកាជាតិ […]

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចាត់ទុក «STEAM»ជាកាតាលីករដែលអាចជំរុញកម្ពុជា ឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា STEAM ជាកាតាលីករដែលអាច​ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត ជាពិសេសតាមរយៈការអភិវឌ្ឍមូលធនមនុស្ស ដូចជាវិស្វករ និង​អ្នកវិទ្យាសាស្ត្រសម្រាប់ឧស្សាហកម្មផ្សេងៗ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះ សំណាលជាមួយក្រុមយុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន+៣ នៅប្រទេសកូរ៉េ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។ STEAM ជាបណ្តុំមុខវិជ្ជាដូចជា វិទ្យាសាស្ត្រ (Science) […]

កម្ពុជា-ឥណ្ឌូណេស៊ី ពេញចិត្តចំពោះការបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។ ក្នុងជំនួបនេះ ភាគីទាំងពីរបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់ ខណៈប្រទេសទាំងពីរមានឱកាសច្រើនថែមទៀតក្នុងការពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រាក់លើសពីមួយប៊ីលានដុល្លារអាមេរិករួចមកហើយនៅក្នុងឆ្នាំ២០២៣ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត […]

សម្តេចនាយករដ្ឋមន្ត្រី៖ ៧​ មករា​ ជាគុណតម្លៃនៃការយកជីវិតជាដើម​ទុន​របស់ថ្នាក់ដឹកនាំ​ជំនាន់មុន​ ក្នុងការតស៊ូរំដោះជាតិ​ និងសង្គ្រោះជីវិតប្រជាជន​

តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះ សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ៧​ មករា​ ជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំ​ជំនាន់មុន​ ក្នុងការតស៊ូរំដោះជាតិ​ និងសង្គ្រោះជីវិតប្រជាជន​ និងជាតិពីចំនុចសូន្យ​។ ការរំលេចសាររបស់សម្តេចបែបនេះ ធ្វើឡើងស្របពេល ដែលកម្ពុជា ប្រារព្ធខួបអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។ សម្តេច​បវរធិបតី […]

កម្ពុជា-ថៃ បន្ថែមម៉ោងចេញចូល នៅច្រកទ្វារព្រំដែនជាំ-ស្រងាំ រហូត​ដល់​ម៉ោង ១០យប់

ពិធីសម្ពោធការបន្ថែមម៉ោង បើក – បិទ ច្រកទ្វារព្រំដែនអន្ដរជាតិជាំ-ស្រងាំ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម អនុផុង ស៊ុកសំនិត អភិបាលខេត្តស៊ីសាកេត នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥  នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ។ ឯកឧត្តម […]