NEA សហការជាមួយក្រុមហ៊ុនធំៗចំនួន៥ រៀបចំវេទិកាផ្តល់​ឱកាសការងារជាង១៣០០កន្លែង សម្រាប់យុវជន

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យា ល័យឯកទេសនៃកម្ពុជា(CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន១៣៦៩ កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង៥ […]

តើគណៈកម្មការស​ម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្ត​ការ​​វេទិ​កា​រាជរដ្ឋាភិបាល-ផ្នែកឯក​ជន ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង មាន​ភារកិច្ចអ្វីខ្លះ?

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចទទួលស្គាល់គណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលសរសេរជាអក្សរកាត់ថា គ.ស.ឯ.រ.ជ. ។ គណៈកម្មការសម្របសម្រួលមួយនេះ មានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធាន អមដោយអនុប្រធានចំនួន ៧រូប សមាជិក សមាជិកា ២១រូប និងលេខធិការ ១រូប។ ក្នុងសេចក្តីសម្រេច […]

បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយ និងសកម្មជននយោបាយប្រទេសកម្ពុជានិងថៃ គួរប្រយ័ត្នប្រយែងក្នុងទាញសេចក្តីសន្និដ្ឋាន លើករណីឃាតកម្មលើលោក លឹម គីមយ៉ា

ឆ្លើយតបទៅនឹងសំណួររប​ស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អ្នកនយោបាយ និងសកម្មជននយោបាយនៃប្រទេសទាំងពីរ គួរតែជៀសវាងការប្រញាប់ប្រញាល់បកស្រាយករណីនេះឱ្យហួសពីអង្គហេតុនិងអង្គច្បាប់ នៃរដ្ឋអធិបតេយ្យទាំងពីរដែលអាចនាំទៅដល់ការភ័ន្តច្រឡំស្ថានការណ៍នយោបាយ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងថៃ ក្នុងពេលបច្ចុប្បន្ននោះឡើយ។ បើតាមលោកបណ្ឌិត ការបកស្រាយនៅក្នុងជ្រុងណាមួយលើសពីអង្គហេតុនិងអង្គច្បាប់នៃករណីនេះ ក៏អាចនាំទៅដល់ការបំភ័ន្តស្នាមរបួសនៃទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ ហើយមហាជននៃប្រទេសទាំងសងខាង គួរតែទុកលទ្ធភាពដល់អាជ្ញាធរនៃប្រទេសទាំងពីរ ដំណើរការនីតិវិធីស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ។ លោកបណ្ឌិត យង់ […]

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ គ្រោងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន នៅអំឡុងចុងឆ្នាំ២០២៥នេះ

គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងចុង […]

រដ្ឋមន្ត្រីកសិកម្ម​ អះអាងថា ទិន្នផលត្រីឆ្នាំនេះកើនឡើង ដោយសារការ​គ្រប់គ្រង​និង​អភិរក្សធនធានជលផលដ៏ត្រឹមត្រូវ

ផលនេសាទឆ្នាំនេះមានកំណើនយ៉ាងច្រើនសន្ទឹកសន្ធាប់ ផលនេសាទដាយត្រីប្លែកខុសពីរាល់ឆ្នាំគឺមានការ កើនឡើង១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនមានការកើនឡើងតែ៥ភាគរយប៉ុណ្ណេះ។ ក្នុងដំណើរចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទិន្នផលត្រីកើនឡើងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺបានពីការដឹកនាំដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ។ ឯកឧត្តម បន្ថែមថា លទ្ធផលនេះ […]

ប្រជាកសិករនៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ រីករាយនឹង​ការប្រ មូល​ផលស្រូវ ក្រោយទទួលពូជស្រូវពីរាជរដ្ឋាភិបាល ដើម្បីដាំដុះស្តារឡើងវិញ

ប្រជាកសិកររស់នៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងតែរីករាយក្នុងប្រមូលទិន្នផលស្រូវ ក្រោយពីបានទទួល គ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះក្នុងការស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់នាពេលចុងរដូវវស្សាកន្លងមកនេះ។ ជាក់ស្តែង នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះ បានអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី […]

ក្រុមហ៊ុន Evercore Asia ចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញជាមួយកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Ever​core Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, ។ក្នុងឱកាសនៃជំនួប លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ […]

លោក សួន សេរីរដ្ឋា៖ ឃាតកម្មលើ លិម គិមយ៉ា គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ» 

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា ឃាតកម្មលើ លិម គិមយ៉ា គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ» ។ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ករណីនេះ លោកមើលឃើញថាអាចមានទាក់ទងនឹងក្រុមចំនួន២ ដែលកំពុងប្រើប្រាស់ទឹកដីថៃធ្វើជាជម្រកនយោបាយផងនិងជាជម្រកឧក្រិដ្ឋកម្មភេរវកម្មផង ហើយដែលតែងតែរៀបចំផែនការធ្វើសកម្មភាពបង្ករចលាចលក្នុងប្រទេសកម្ពុជាកន្លងមកនោះគឺ ៖ […]

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៤ កញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមសារាចរ ស្តីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាល តម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរព រដ្ឋធម្មនុញ្ញ […]

អ្នកឧកញ៉ា ហ៊ុន​ តូ ច្រានចោលការផ្សាយប្រឌិត​រឿង​របស់អតីត​អ្នកឧកញ៉ា ហេង សិទ្ធី និងប្រកាសត្រៀមប្តឹងបកត្រឡ​ប់ទៅវិញ

អ្នកឧកញ៉ា ហ៊ុន​ តូ បានច្រានចោលរាល់រឿងក្លែងប្រឌិតរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា និងត្រៀមប្តឹងបកត្រឡប់ទៅវិញ ។ ក្នុងសេចក្តីបញ្ជាក់ជូនសាធារណជន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន​ តូ លើកឡើងថា រាល់ទង្វើ ផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា របស់បុគ្គលឈ្មោះហេង សិទ្ធី សុទ្ធសឹងជាការក្លែងប្រឌិត ផ្ទុយពីការពិត […]