រាជរដ្ឋាភិបាល បានដាក់ចេញវិធានការចំនួន២ ដើម្បីជួយដល់ការគ្រប់គ្រងតម្លៃស្រូវ

គ្មានឡើយភាពព្រងើយកន្តើយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះបញ្ហានៅក្នុងវិស័យកសិកម្ម ជាពិសេសនៅពេលដែលកសិករជួបប្រទះបញ្ហាប្រឈមនានា ដូចជាបញ្ហាតម្លៃកសិផលជាដើម។ ជាក់ស្តែង ដើម្បីជួយដល់ការគ្រប់គ្រងតម្លៃស្រូវ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការចំនួន២។ នៅក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥​ សម្តេចបវរធិបតី […]

ពលរដ្ឋជាង ១ពាន់នាក់នៅខណ្ឌដង្កោ ទទួលបានការពិនិត្យនិងព្យា​បាល​ជំងឺ ​ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យTYDA

ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ១,៧៩២នាក់ បានទទួលការពិនិត្យ និងព្យា​បាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ បានមានប្រសាសន៍ថា តាំងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី […]

ឯកឧត្តម ឃ្លាំង ហួត អះអាងថា មិន​ដែលស្គាល់ និងមិនមាន​ទំនាក់​ទំនងជាមួយបុគ្គល លី រតនរស្មី នោះឡើយ

ខណៈដែលមានការប្រឌិតព័ត៌មានក្លែងក្លាយផ្សាយឈ្មោះនិងរូបភាពសង្ស័យថាពាក់ព័ន្ធជាមួយឈ្មោះ លី រតនរស្មី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០​២៥នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានប្រកាសថា មិនដែលស្គាល់ និងមិន​ដែលមានអ្វីពាក់ព័ន្ធសូម្បីតែបន្តិចជាមួយឈ្មោះ លី រតនរស្មី នោះឡើយ ។ ដោយឡែកចំពោះករណីថាសំឡេងបែកធ្លាយនោះ ឯកឧត្តម ឃ្លាំង ហួត បានអះអាងថា សំឡេងនោះមិនមែនជាសំឡេងពិតរបស់សម្តេចតេជោហ៊ុនសែនទេ គឺជាសំឡេងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតAIប៉ុណ្ណោះ ។ […]

ការដុតផាវ ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ត្រូវហាមឃាត់នៅថ្ងៃបុណ្យចូលឆ្នាំចិន

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។ ជាមួយគ្នានេះ ការលេងល្បែងស៊ីសងគ្រប់ប្រភេទការហែក្បួន​ផ្សេងៗទាំង​បែបសាសនា​ ឬប្រពៃណីដែល​គ្មាន​ការអនុញ្ញាត ក៏ត្រូវហាមឃាត់ផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏ណែនាំឲ្យគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋា​ភិ​បាល […]

កូនប្រុសរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសមួយប​ន្ថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា

ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ទើបទទួលបានមេដាយមាសគ្រឿងថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

អ្នកវិទ្យាសាស្ត្រ រកឃើញសត្វ​តុកកែប្រភេទ​ថ្មី នៅ​ខេត្តបាត់ដំបង

សត្វតុកកែ ប្រភេទ«Hemiphyllodactylus khpoh»ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ។ បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វតុកកែប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថាជាប្រភេទថ្មី ចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត […]

ការងារអភិវឌ្ឍន៍​ប្រព័ន្ធធា​រាសាស្រ្ត និងកាត់បន្ថយទឹកជំ​នន់​ក្នុងខេត្តបន្ទាយមានជ័យ សម្រេច​បានប្រមាណ ៦៤%ហើយ

ការងារអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួល​ហិរញ្ញប្បទាន​សម្ប ទានពីសាធារណរដ្ឋកូរ៉េសម្រេចបានប្រមាណ ៦៤% ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២​០២៦ខាងមុខ។ នេះបើតាមការឲ្យដឹង ពីក្រសួងធនធានទឹក និង​ឧតុនិយម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បើតាមក្រសួងធនធានទឹក និង​ឧតុនិយម ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានគឺ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះ ទី១)ការងារស្តារអាងទឹករួមមាន៖ […]

រាជរដ្ឋាភិបាល គ្រោងបន្តស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនានា ក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅភូមិដងក្តា ខេត្តកំពង់ធំ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យខ្សែផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដែលគ្រោងស្ថាបនាដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឳកាសនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , […]

ក្រុមហ៊ុន ជីប ម៉ុង ផ្តល់ឱកាសកម្មសិក្សា និងការងារដល់និស្សិតអាហា​រូប​ករណ៍ អ.ម.ត

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ នារសៀលថ្ងៃទី១៤ […]

NEA សហការជាមួយក្រុមហ៊ុនធំៗចំនួន៥ រៀបចំវេទិកាផ្តល់​ឱកាសការងារជាង១៣០០កន្លែង សម្រាប់យុវជន

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យា ល័យឯកទេសនៃកម្ពុជា(CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន១៣៦៩ កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង៥ […]