ស្ពានអាកាសមរតកតេជោ គឺជាសា្ពនអាកាសដែលសាងសង់ឡើងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ,មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពាននេះ បានរចនាប្លង់យ៉ាងល្អឯកឥតខ្ចោះ មានកម្ពស់ពីរជាន់ និងសាងសង់ឡើងដោយក្រុមវិស្វករខ្មែរ។ បើតាមអាជ្ញាធររាជធានីភ្នំពេញ ស្ពានអាកាសនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខណៈតាមផែនការគ្រោងទុក គឺបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥។ ស្ពានអាកាសមរតកតេជោ ត្រូវបានចាត់ទុក ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា […]
Author: ratha
ខេត្តកំពត ពង្រីកគោលដៅទេសចរណ៍ ៤២កន្លែងទៀត ដើម្បីទាក់ទាញទេសចរ
បច្ចុប្បន្នខេត្តកំពត បានពង្រីកគោលដៅទេសចរណ៍ចំនួន ៤២កន្លែងទៀតដែលមានស្រាប់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ សូមទស្សនាវីដេអូប្រសាសន៍ឯកឧត្តម ម៉ៅ ធនិន ៖
ស្ថានីយបូមទឹកលូ៥ នៅខណ្ឌមានជ័យ សាងសង់សម្រេចបាន៧៥%ហើយ
គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ ការរងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្រេចបាន ៧៥% នៃគម្រោងទាំងមូល ។ បើតាមលោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃ១៨មិនានេះថា៖ការសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់ បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ឋលូ […]
កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុន ចូលចតនៅកំពង់ផែរាមមុនគេ បន្ទាប់ពីសាងសង់រួច
កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតនៅ«កំពង់ផែរាម» ខេត្តព្រះសីហនុមុនគេ ជាប្រវត្តិសាស្ត្រ បន្ទាប់ពីកំពង់ផែនេះបានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នៅដើមខែមេសា។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅចំពោះមុខ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ឯកឧត្តម បានលើកឡើងថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ និងជាប្រវត្តិសាស្ត្រនេះ […]
ឯកអគ្គរដ្ឋទូតចិន រំពឹងថា ផ្លូវថ្មើរជើងនៅភ្នំពេញ នឹងក្លាយជាគោលដៅទាក់ទាញទេសចរចិនកាន់តែច្រើន
ឯកឧត្ដម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា ផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ នឹងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរចិន មកលេងកម្ពុជាកាន់តែច្រើន។ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម វ៉ាង វិនពីន បានសរសេរថា «ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយម សម្រាប់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ សង្ឃឹម […]
ឯកឧត្តម ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែនពី ៣ទៅ ៦ខែ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យ ឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំនេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច […]
ទើបសាកល្បងបានជាង១ខែ ប៉ុន្តែ«ផ្លូវថ្មើរជើង»មានមហាជនមកលេងយ៉ាងច្រើនកុះករ វ៉ាដាច់កន្លែងកម្សាន្តនានានៅភ្នំពេញ
ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ។ ចំនួនអ្នកមកលេងកម្សាន្តយ៉ាងច្រើនកុះករនៅថ្ងៃចុងសប្តាហ៍ បានធ្វើ«ផ្លូវថ្មើរជើង» នេះ បានក្លាយទីកន្លែងកម្សាន្តដែលមានប្រជាប្រិយភាព និងវ៉ាដាច់កន្លែងកម្សាន្តនានានៅក្នុងរាជធានីភ្នំពេញ បើទោះបីទើបតែបើកសាកល្បងបានជាង១ខែ ប៉ុណ្ណ៉ោះ ។ តាមបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំមានការសម្ដែងសិល្បៈបុរាណ […]
ក្រុមការងារជំនាញ ទៅសិក្សាប្រភពទឹកនៅតំបន់ខ្នងផ្សា ដើម្បីរកលទ្ធភាពទាញយកមកទឹកផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ
ក្រុមមន្ត្រីជំនាញដែលរួមមាន កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចុះសិក្សាប្រភពទឹក ដើម្បីសិក្សាបន្ថែមពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ការចុះសិក្សានេះបានធ្វើឡើងក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ដែលឲ្យសិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំ។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៤ ខែមីនា […]
ឯកអគ្គរដ្ឋទូតឥណ្ឌា ចង់លើកកម្រិតទំនាក់ទំនងឥណ្ឌា-កម្ពុជា ឱ្យតែខ្ពស់ថែមទៀត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា […]
និស្សិតអាហ្សង់ទីនម្នាក់ ជ្រើសរើសប្រធានបទ«សន្តិភាពនៅកម្ពុជា»សរសេរសម្រាប់និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួន
និស្សិតជនជាតិអាហ្សង់ទីនម្នាក់ បានធ្វើដំណើរមកកម្ពុជា ដើម្បីសរសេរនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ លើប្រធានបទ «សន្តិភាពនៅកម្ពុជា»។ នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលមាននិស្សិតបរទេសបានចាប់លើសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន។ តាមរយៈសំណេរនៅលើបណ្តាញសង្គម ក្រោយពីបានជួបជាមួយនិស្សិតជនជាតិអាហ្សង់ទីនរូបនេះ នៅព្រលានយន្តហោះ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរថា «ចៃដន្យ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃើញក្មួយប្រុសម្នាក់ជានិស្សិតជនជាតិអាហ្សង់ទីនកាន់សៀវភៅខ្ញុំបីច្បាប់ ក្នុងនោះមានសៀវភៅ សម្តេចតេជោ សៀវភៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសៀវភៅសម្តេចធិបតី ជាភាសាអង់គ្លេស។ គាត់បានមកកម្ពុជាដើម្បីសរសេរនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ លើប្រធានបទ សន្តិភាពនៅកម្ពុជា។» […]