ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨លាននាក់ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ៤លាននាក់ ។ ការគូសបញ្ជាក់របស់ឯកឧត្តម រដ្ឋមន្ត្រីដូចនេះ បានធ្វើឡើងក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានសម្តេចតេជោ (ពយតាមូង) […]
Author: ratha
គណៈសង្ឃនាយក ចាត់ទុកការទង្វើរបស់សមាគមទេវ សក្ខី ភគវន្ត គឺប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាខ្មែរ
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោស យ៉ាងដាច់អហង្ការចំពោះមេក្រុមសមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ប្រាសចាកខ្លឹមសារដើមនៃ ព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ។ គណៈសង្ឃនាយក បានចាត់ទុកទង្វើនេះ ធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។ គណៈសង្ឃនាយក បានគូសបញ្ជាក់ថា […]
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរគោរពច្បាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរក្នុងស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ក្នុងសេចក្តីអំពាវនាវរបស់ខ្លួនថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ព្រោះក្នុងឱកាសពិធីបុណ្យនានាតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ អ្នករងបួស និងខូចខាតទ្រព្យសម្បត្តិ។ សូមកុំបើកបរលើសល្បឿនកំណត់ ព្រោះភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ អ្នកបើកបរ […]
កម្ពុជា ស្នើឲ្យក្រុមហ៊ុន Emirates Airline បង្កើនជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប និងព្រះសីហនុ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំឲ្យក្រុមហ៊ុន Emirates Airlineបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីរាជធានីភ្នំពេញ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ ការស្នើនេះ ធ្វើឡើងនៅក្នុងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោក Mohammed Al QassimCountry Manager របស់ក្រុមហ៊ុន Emirates Airline នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី […]
ទំនប់ដងកាំបិតក្នុងខេត្តព្រះវិហារនិងកំពង់ធំ សម្រេចការសាងសង់បានប្រមាណ៤៨% ហើយ
គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។ នៅលើបណ្តាញសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញថា គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត នឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ […]
គណបក្សប្រជាជនកម្ពុជា បន្តជំរុញការអនុវត្តទិសដៅនយោបាយការបរទេស «មិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយ»
គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ ដោយប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ។ បើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាត របស់គណបក្ស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា អង្គសន្និបាត បានជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេស «មិនអនុញ្ញាតឱ្យមានការជ្រៀត […]
ក្រសួងធនធានទឹក ត្រៀមប្រេង១លានលីត្រ ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងកសិករ
ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមប្រេងចំនួន ១លានលីត្រ ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងកសិករ ខណៈមកពេលនេះស្រូវប្រាំងរបស់កសិករ នៅក្នុងខេត្តចំនួន៨ ត្រូវបានអន្តរាគមន៍សង្គ្រោះ ដែលស្មើនឹងផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ។ ឯកឧត្ដម បានបន្តថា គិតមកដល់បច្ចុប្បន្ននេះ ស្រូវប្រាំងដែលបានដាំដុះនៅទូទាំងប្រទេស មានចំនួនជាង៧០ម៉ឺនហិកតា ហើយកន្លងមកក្រសួងបានប្រើប្រាស់ម៉ាស៊ីនបូមទឹកផ្ទាល់ ប្រភេទកម្លាំង៦៥សេះ សរុបចំនួន៤០០គ្រឿង […]
ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ១០% ហើយ
គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ នៅផ្នែកខាងក្រោម តាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់បានប្រមាណ ១០% ហើយ ។ បើតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការសាងសង់បានប្រមាណ ១០% ក្នុងនោះរួមមាន ចាក់បាតធ្វើគ្រឹះ និងចងដែកមុខកប៉ាល់របស់តួសំណង់បានប្រវែងចំនួន ១៥០ ម៉ែត្រ និងកំពុងទប់ទឹកស្ទឹងបន្តធ្វើគ្រឹះទៅម្ខាងទៀតផ្នែកខាងឆ្វេងរបស់ស្ទឹងសែនក្នុងប្រវែង ១៥០ […]
អបអរសាទរ! កម្ពុជា ទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិកា”ទេសចរណ៍អាស៊ានលើកទី២៨”នៅប្រទេសម៉ាឡេស៊ី
កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិការ “ទេសចរណ៍អាស៊ានលើកទី២៨” ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។ ក្នុងពិធីបិទវេទិការទេសចរណ៍អាស៊ានលើកទី២៨ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់រង្វាន់ ដល់ជ័យលាភីកម្ពុជា ដែលទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងឆ្នាំ២០២៥នេះ ។ បើតាមក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាពិតជាមានមោទកភាពខ្ពស់ណាស់ ដែលកម្ពុជាទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានច្រើនជាងគេ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានី ខេត្ត ចំនួន៤
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានបង្ហាញ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកនេះ បានសម្រេចលទ្ធផលរួមមាន៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ ការងារដីសម្រេចបាន ១០០% និង […]