សម្តេចនាយករដ្ឋមន្ត្រី រំពឹងថា ផ្លូវជាតិលេខ២៣ នឹងជួយជំរុញសេដ្ឋកិច្ចនិងជីវភាពអ្នកស្រុកកោះធំ និងស្រុកលើកដែក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានបង្ហាញក្តីរំពឹងថា ផ្លូវជាតិលេខ២៣ ដែលជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅស្រុកកោះធំ និងស្រុកលើកដែក បន្ថែមទៀត។ ក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា ៖«កំណាត់ផ្លូវជាតិលេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) […]

អភិបាលរាជធានីភ្នំពេញ បញ្ជា​ឲ្យ​ប​ញ្ចេញគ្រឿង​ចក្របន្ទាន់ ដើម្បី​បូមដីចាក់ទប់ស្កាត់​ការ​បាក់ច្រាំ​ងទន្លេ ចំនួន៣ទីតាំងក្នុងខណ្ឌជ្រោយចង្វា

ភ្លាមៗក្រោយមានហេតុការណ៍បាក់ច្រាំងទន្លេ ចំនួន៣ទីតាំង នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីជំនាញ ដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុប ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ កុំឲ្យរាលដាលបន្ត និងចុះជួយរុះរើសំណង់ផ្ទះប្រជាពលរដ្ឋដែលខូចខាត។ ទីតាំងច្រាំងទន្លេដែលបានបាក់រួមមាន៖ទី១ គឺបាក់ស្រុតច្រាំង ទន្លេ មេគង្គ ប្រវែងប្រមាណ៣០ម៉ែត្រនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ,ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក

ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន ទីបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក តាមរយ:ឧត្ដមនាវីឯក ស្រ៊ុន […]

ស្វែងយល់ពីនគរបាលទេសចរណ៍ ដែលល្បាតការពារ និងជួយយកអាសាភ្ញៀវនៅតាមតំបន់ទេសចរណ៍នានា

នាយកដ្ឋាននគរបាលទេសចរណ៍ ជាអង្គភាព ស្ថិតក្នុងរចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សារធារណៈ និងមានតួនាទីធ្វើជាសេនាធិការក្នុងការរៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពការងារថែរក្សាការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់បន្ថែមថា នគរបាលទេសចរណ៍ មានភារកិច្ចមួយចំនួនទៀត ដូចជា ដឹកនាំ ចាត់ចែងអនុវត្តភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងផ្តល់ព័ត៌មានអំពីគោលដៅទេសចរណ៍ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចាត់វិធានការចាំបាច់នានា […]

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត […]

ភ្នំពេញ នឹងមានផ្លូវ​ថ្មើរជើង ដូចគ្នានឹងផ្លូវនៅតំ​បន់ផាប់ស្រ្ទីត ក្នុងខេត្ត​សៀម​រាប

រាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការសាកល្បងផ្លូវ​ថ្មើរជើង (Walk Street) តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវិត្ថ ចាប់​ពីមុខ​ប្រៃសណីយ៍​កម្ពុជា រហូតដល់​មុខ​ព្រះបរមរាជវាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។  ផ្លូវ​ថ្មើរជើងនេះ នឹងដំណើរ​ការ​មួយ​សប្ដាហ៍​២ថ្ងៃ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។​ ក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​បើក​ដំណើរ​សាកល្បង​នៃ​គម្រោង​ផ្លូវ​ថ្មើរ​ជើង​ (​ Walk Street )​ តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវិត្ថ​ […]

ទំនប់ដូនទ្រីនៅខេត្តបាត់ដំបង សាងសង់សម្រេចបានជាង ៩០%ហើយ

គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ។ តាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២៩ ខែមករា នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ […]

រដ្ឋមន្ត្រីកសិកម្ម ពន្យល់ពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ជូនក​សិករនៅខេត្តកំពង់ធំ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​ នៅភូមិកោះគ្របបាយ​ ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ក្នុងជំនួបសំណេះសំណាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប​ ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត​ មានផែនការផលិតកម្មច្បាស់លាស់​ មានកិច្ចសន្យាផលិតកម្ម​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ​ […]

ពលរដ្ឋ​ក្រីក្រគ្មាន​ដីពិតប្រាក​ដ​សុំត្រៀម ខណៈរាជរដ្ឋាភិបាល គ្រោងទទួល​ពាក្យស្នើសុំចា​ប់ពីខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ

តាមរយៈសេចក្តីថ្លែងការណ៍ពិសេស នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា រាជរដ្ឋាភិបាល គ្រោងនឹងទទួលពាក្យស្នើសុំដី ពីពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ និងចង់បានដីនៅក្នុងកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការទទួលពាក្យគ្រោងបើកដំណើរការ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងគោលដៅដោះសា្រយតម្រូវការរបស់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ ក៏ដូចជាការចូលរួមចំណែកទប់ស្កាត់សកម្មភាពកាប់ទន្ទា្រនដីរដ្ឋ និងការកាប់ព្រៃឈើជាដើម រាជរដ្ឋាភិបាល […]

ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូ បានប្រមាណជាង៦៧០លានដុល្លារ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី បែបនេះ បានធ្វើឡើងនៅក្នុងពិធី“ដាក់សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី” នៅក្រុមហ៊ុនទ្រីភាព អិមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី […]