សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ […]
Author: ratha
ឯកឧត្តម គួច វែងស្រ៊ុន៖ បង្រៀនកូនខ្មែរឱ្យស្គាល់ពីប្រវត្តិសាស្ត្រពិតរបស់ខ្លួន ជាជាងវង្វេងក្នុងមន្ទិលសង្ស័យ ឬឈានទៅស្អប់គ្នា
«បង្រៀនកូនខ្មែរឱ្យស្គាល់ពីប្រវត្តិសាស្ត្រពិតរបស់ខ្លួន ជាជាងវង្វេងក្នុងការមន្ទិលសង្ស័យ ឬឈានទៅស្អប់គ្នា» ។ នេះគឺទស្សនៈដែល ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានរំលេចនៅក្នុងសំណេរ លើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ការលើកឡើងនូវទស្សនៈរបស់ឯកឧត្តម គួច វែងស្រ៊ុន បែបនេះ ជាការឆ្លើយទៅនឹងការវែកញែកអំពីសៀវភៅប្រវត្តិវិទ្យា ដែលមានវិមានឈ្នះ-ឈ្នះ លើក្របខាងមុខ ហើយដាក់នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ថ្នាក់បឋមសិក្សា ។ ឯកឧត្តម […]
រដ្ឋមន្ត្រីក្រសួងរ៉ែ ព្រមានដកអាជ្ញាបណ្ណពីសេវាករផ្គត់ផ្គង់អគ្គិសនីដែលយកថ្លៃសេវាខុសគោលការណ៍
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រមានថា នឹងដកអាជ្ញាបណ្ណពីសេវាករអគ្គិសនី រូបណាដែលយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់ ដូចជាការបង្ខំឱ្យទិញខ្សែ ទិញបរិក្ខារអគ្គិសនី ដូរកុងទ័រ ដូរឌីសង់ទ័រយកលុយ យកថ្លៃសេវាភ្ជាប់ចរន្តឡើងវិញខុសគោលការណ៍ជាដើម។ ការព្រមានរបស់ឯកឧត្តមរដ្ឋមន្ត្រី ដូចនេះ បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម កែវ […]
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជំរុញឲ្យធ្វើទំនើបកម្មការផ្តល់សេវាផ្គត់ផ្គង់ថាមពលឱ្យបានទូទាំងប្រទេស
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា គិតគូរធ្វើទំនើបកម្មការផ្តល់សេវាផ្គត់ផ្គង់ថាមពលឱ្យបានទូទាំងប្រទេស ដូចជាការធ្វើទំនើបកម្ម ការស្នើ សុំការផ្តល់សេវាភ្ជាប់ចរន្ត ការផ្តល់ព័ត៌មាន ការផ្តល់វិក្កយបត្រ ការទូទាត់ ការទំនាក់ទំនង ឲ្យអាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរស័ព្ទដៃ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល តម្លាភាព និងប្រសិទ្ធភាព ដល់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ការជំរុញនេះ បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងរង់ចាំមើលសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី ជាមួយរដ្ឋាភិបាលថ្មីរបស់អាមេរិក ខណៈកន្លងមកបានរិះគន់វាយប្រហារលោក Donald Trump យ៉ាងចាស់ដៃ
តាមរយៈសំណេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេររៀបរាប់ថា ប៉ុន្មានថ្ងៃនេះ សម្តេចឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសន៍របស់អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី ជាមួយ The Cambodia Daily នៅថ្ងៃ ១២ កញ្ញា ២០២៤ ដែលបានធ្វើការរិះគន់ទៅលើបុគ្គលបុគ្គលិកលក្ខណៈរបស់លោក Donald Trump […]
វិហារអ៊ិស្លាមតម្លៃ ៧ម៉ឺនដុល្លារ នៅខេត្តក្រចេះ ជាអំណោយរបស់អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
វិហារអ៊ិស្លាមតម្លៃ ៧ ម៉ឺនដុល្លារ ដែលជាអំណោយរបស់អង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ជូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ពិធីសម្ពោធ បានធ្វើឡើង នក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ថ្នាក់ដឹកនាំខេត្តក្រចេះ និងតំណាងអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់។ […]
ប៉ូលីស៖ បុរសម្នាក់ដែលដុតខ្លួនឯងនៅស្តាតអូឡាំពិក គឺមានជំងឺផ្លូវចិត្តនិងធ្លាប់ប្រើប្រាស់គ្រឿងញៀន
បុរសម្នាក់ត្រូវបានសមត្ថកិច្ច និងរថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ភា្លមៗ ក្រោយពីបានប៉ុនប៉ងធ្វើអត្តឃាត ដោយដុតខ្លួនឯង កាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក(ដំបូលបី) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសរងគ្រោះ មានឈ្មោះ កែវ សុខពៅ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ ទីលំនៅបច្ចុប្បន្ន នៅ […]
អភិបាលរាជធានីភ្នំពេញ កោតសរសើរនិងអរគុណ ចំពោះម្ចាស់ផ្ទះនិងអាជីវករ ដែលរួមសហការធ្វើឲ្យ«ផ្លូវថ្មើជើង»លេចរូបរាងឡើង
រាជធានីភ្នំពេញ បានបើកដំណើរការសាកល្បងផ្លូវថ្មើរជើង (walk street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ បានដាក់សាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ផ្លូវថ្មើរជើង (walk street) គឺបើកចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ ។ នៅក្នុងដំណើរចុះពិនិត្យដោយផ្ទាល់នៃការសាកល្បងថ្ងៃដំបូង ឯកឧត្តម ឃួង ស្រេង […]
ស្ត្រីដែលតាំងខ្លួនជា«ព្រះនាងឥន្ទ្រទេវី»បានសន្យាបញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់ព្រះពុទ្ធសាសនា ក្រោយអាជ្ញាធរចុះទៅណែនាំ
លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថាមានបារមីចូលសណ្ឋិត បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួន ក្រោយអាជ្ញាធរខេត្តសៀមរាប និងមន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ ចុះណែនាំឲ្យបញ្ឈប់ទង្វើដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា។ មន្រ្តីជំនាញពាក់ព័ន្ធដឹកនាំដោយលោក យុន លីណេ អភិបាលរងខេត្តសៀមរាប និងមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ […]
ប្រតិបត្តិការថ្ងៃអាទិត្យ! អាជ្ញាធរខេត្តតាកែវ ឆ្មក់កម្ទេចទីតាំងដាំកញ្ឆាចំនួន៧កន្លែង ក្នុងស្រុកគិរីវង់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តខេត្តតាកែវ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងស្នងការនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់ ឡើងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ បានចំនួន ៧ទីតាំង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ប្រតិបត្តិការនេះ គឺបានកាប់ដុតបំផ្លាញដើមកញ្ឆា ៣៣៦៥ដើម ស្មើនឹង ១៨៩០ម៉ែត្រការ៉េ និង […]