យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗ នៅក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដមួយកន្លែងឈ្មោះ«មីតណាយព្រីមៀរ» ស្ថិតចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានក្នុងស្រុកថា កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយកងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ បានចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ […]
Author: ratha
សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអស់ ត្រូវចៀសវាងសកម្មភាពដែលប៉ះពាល់ដល់គុណតម្លៃ របស់គោរមងារឧកញ៉ា
សមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់គោរមវន្តទាំងអស់ ចៀសវាងនូវសកម្មភាពទាំងឡាយណាផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់ដល់គុណតម្លៃ កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា និងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា ជាដើម។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនួញឡេអនឡាញ គឺឧកញ៉ា ឆេង ស្រីរ័ត្ន (ហៅ Love Riya) បានថតសម្តែង ស្លៀកពាក់ ប្រើប្រាស់ពាក្យសម្តីមិនសមរម្យដែលខុសឆ្គង […]
សម្តេចនាយករដ្ឋមន្ត្រី៖ ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាល
សម្តេចបវរបធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ហើយការធ្វើពិពិធកម្មផលិតកម្មគឺជាមធ្យោបាយមួយ ដើម្បីសម្រេចបានគោលដៅទាំងនេះ ដែលក្នុងនោះការពង្រឹងនិងលើកស្ទួយវិស័យឧស្សាហកម្ម និងកម្មន្តសាលគឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ ក្នុងឳកាសអញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរបធីបតី ហ៊ុន ម៉ាណែត […]
ដំណាំស្វាយចន្ទី ក្រៅពីដាំយកគ្រាប់ ផ្លែរបស់វាក៏អាចកែច្នៃធ្វើជាស្ករបានដែរ
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ពីរបៀបធ្វើស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី ខណៈដែលរាល់ថ្ងៃនេះ ក្រៅពីគ្រាប់ស្វាយចន្ទី ផ្លែរបស់វាមិនទាន់ត្រូវបានគេយកមកប្រើឱ្យមានប្រយោជន៍នៅឡើយ ហើយមានបរិមាណធំណាស់ ដែលជាសក្តានុពលមួយដែលយើងមិនគួរមើលរំលងឡើយ។ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី ដោយលោកបណ្ឌិត ចាយ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញចូលរួមពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីអញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមហ៊ុន បានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា […]
ទីបំផុត! ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុសនិងសន្យាបញ្ឈប់សកម្មភាពដែលធ្វើប៉ះពាល់ដល់ប្រវត្តិសាស្ត្រ និងសិល្បៈ វប្បធម៌ខ្មែរ
ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ កិច្ចប្រជុំណែនាំ បានធ្វើឡើងនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ […]
អ្នកជំនួញខ្មែរម្នាក់ ដាក់មហិច្ឆតាប្រែក្លាយទឹកដីកោះស្តេច ទៅជាកូនទីក្រុងដ៏ទាក់ទាញ
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ ដែលជាអ្នកជំនួញខ្មែរវ័យក្មេងមួយរូប បានដាក់មហិច្ឆតាប្រែក្លាយទឹកដីកោះស្តេច នៅក្នុងខេត្តកោះកុង ដែលធ្លាប់តែស្ងាត់ជ្រងំ ទៅជាកូនទីក្រុងដ៏ទាក់ទាញបំផុតនៅកម្ពុជា។ នៅលើបណ្តាញសង្គម អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា ការបើកជាផ្លូវការរីស៊តម៉េតម័ងឃី (Mad Monkey Koh Sdach) នឹងក្លាយជាផលិតផលទេសចរណ៌ថ្មីស្រឡាងលើទឹកដីកោះស្តេច ហើយផលិតផលថ្មីមួយនេះនឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតដែលអាចទាក់ទាញទេសចរណ៌អន្តរជាតិ បានស្គាល់ទឹកដីកោះស្តេច ។ ទន្ទឹមនឹងនេះ […]
ឯកឧត្តម ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ក្នុងឱកាសអញ្ជីញដឹកនាំកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់ ឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ […]
ប្រេងអណ្តែតលើឆ្នេរព្រែកត្រែង អាជ្ញាធរសម្អាតជិតអស់ហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យចុះមុជទឹកបាននៅឡើយ
ប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ មកដល់ពេលនេះ អាជ្ញាធរសម្អាតបានប្រមាណជាង៩៥ភាគរយហើយ ប៉ុន្តែមិនទាន់អាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងនៅមាត់សមុទ្រនៅចំណុចនេះ ឬចុះមុជទឹកលេងកម្សាន្តបាននៅឡើយទេ ដោយរង់ចាំមួយរយៈពេលខ្លីសិន ។ នៅព្រឹកថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីប្រេងហូរអណ្តែតមកលើឆ្នេរព្រែកត្រែង កាលពីថ្ងៃទី១ខែកុម្ភៈ ក្រុមការងារជំនាញបានសម្អាតប្រមាណជា៩៥ភាគរយហើយ នៅសល់តែកំណកកម្អែលបន្តិច បន្តួចប៉ុណ្ណោះ ខណៈក្រុមការងាររបស់ក្រសួងពាក់ព័ន្ធកំពុងមមាញឹកសម្រុកសម្អាត ដើម្បីឲ្យពលរដ្ឋចុះលេងទឹកបានឆាប់ៗនេះ […]
ពលរដ្ឋខ្មែរ ទទូចឲ្យអាជ្ញាធរកម្ពុជានិងកូរ៉េ ចាត់វិធានការលើបុគ្គលឈ្មោះ ប៊ុត វីឆៃ រហស្សនាម«អាចារ្យហ្វី»ដែលប្រមាថថ្នាក់ដឹកនាំនិងជនពិការ
ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស និងក្រៅប្រទេស បានចេញមកប្រតិកម្មខ្លាំងៗ និងទទូចសូមក្រសួងការបរទេស និងរដ្ឋាភិបាលភិបាលកូរ៉េ ចាត់វិធានការច្បាប់លើបុគ្គលឈ្មោះ ប៊ុត វីឆៃ រហស្សនាម«អាចារ្យហ្វី» ដែលបានសម្តីប្រមាថលើថ្នាក់ដឹកនាំកម្ពុជា និងប្រមាថមើលងាយមកលើជនពិការ។ លោក សូរ មុនីឬទ្ធ ដែលគណនីfacebooK (សូរ មុនីឬទ្ធ/So Mony Rith) បានលើកឡើងថា សម្រាប់ការប្រើប្រាស់ពាក្យប្រមាថមើលងាយដ៏អាក្រក់របស់បុគ្គលឈ្មោះ ប៊ុត វីឆៃ រហស្សនាម «អាចារ្យហ្វី» […]