តាមរយៈផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យអគ្គនាយកដ្ឋានពន្ធនាគារត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពន្ធនាគារនិងមណ្ឌល អប់រំកែប្រែឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកបដោយស្មារតីប្រុងប្រយ័ត្ននិងទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវឱ្យមានការលួចនាំចូលគ្រឿងញៀនផ្តល់ឱ្យពិរុទ្ធជនឬទណ្ឌិត និង/ឬមានទំនាក់ទំនងពីក្នុងពន្ធនាគារចេញមកខាងក្រៅ ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន។ ជាមួយគ្នានោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យត្រូវពិចារណាលើវិធានការក្នុងការគ្រប់គ្រងជនល្មើស ដែលពាក់ព័ន្ធនឹងគ្រឿងញៀនឬសេពគ្រឿងញៀន ដាច់ដោយឡែកពីទណ្ឌិតឬពិរុទ្ធជនដទៃទៀត។ […]
Author: ratha
ហ្វីលីពីន ប្តេជ្ញាពន្លឿនអនុស្សរណៈយោគយល់គ្នាលើការនាំចូលអង្កររបស់កម្ពុជា
តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត , ប្រធានាធិបតីហ្វីលីពីន បានប្តេជ្ញាពន្លឿនការរៀបចំអនុស្សារណៈយោគយល់គ្នា ស្តីពីការនាំចេញអង្ករក្រោមក្របខណ្ឌរវាងរដ្ឋនិងរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពី នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម សូ ណារ៉ូ បានបន្តថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ […]
ឯកឧត្តម ប៉ែន បូណា៖ យុវជនជាវ័យដែលត្រូវប្រមូលចំណេះជំនាញដើម្បីសម្រួចខ្លួនក្លាយជាមូលធនមនុស្ស
«យុវជនមិនគួរចំណាយពេលឥតប្រយោជន៍ជាមួយបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក ឬតិកតុក…) ច្រើនពេកទេ ពីព្រោះក្មួយៗស្ថិតនៅក្នុងវ័យដែលត្រូវខិតខំចាប់យកឱកាសប្រមូលចំណេះជំនាញដាក់ក្នុងខ្លួនដើម្បីសម្រួចសមត្ថភាពរបស់ខ្លួនដោយសម្លឹងឆ្ពោះទៅគោលដៅដែលយើងចង់បាន»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញផ្តល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអង្គរ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តមបន្តទៀតថា ខុសពីយុវជនជំនាន់មុនដែលបាត់បង់ឱកាសដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ យុវជនជំនាន់នេះសម្បូរឱកាសណាស់ ដូច្នេះ ក្មួយៗត្រូវតែចាប់យកឱ្យបាន។ […]
ក្រុមហ៊ុន Excellent Associates Group បង្ហាញបំណងវិនិយោគលើកសិ-ឧស្សាហកម្ម នៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា […]
ក្រុមហ៊ុន World Citi Group នៅហ្វីលីពីន សម្លឹងឃើញឳកាសវិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានលើកឡើងពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា […]
សាជីវកម្ម San Miguel របស់ហ្វីលីពីន ចង់បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Ramon S. […]
ក្រុមអតីតនិស្សិតហ្វីលីពីន ពីសាលាWest Point គ្រោងរៀបចំដំណើរទស្សនកិច្ចមកកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ លោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំសិក្សា១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Cris […]
ស្ពានដែកបេឡេដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនពលរដ្ឋក្នុងស្រុកលំផាត់ និងស្រុកកូនមុំ បានសាងសង់រួចរាល់ហើយ
ស្ពានដែកបេឡេ ដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងខេត្តកាលពីថ្ងៃទី២៤ តុលា ២០២៤ នៅពេលនេះបានសម្រេចការសាងសង់ ១០០% និងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។ លើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ពានដែកបេឡេនេះ នៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការចំនួនពីរថ្ងៃ នៅហ្វីលីពីន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន រយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១០និង១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ។ […]
លោកជំទាវបណ្ឌិត ជា សិរី ថាការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល គឺរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារ
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០៧១ រៀលក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ០,៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ»។ ការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី បានធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតបានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៨ ខែកុម្ភៈ […]