រាជរដ្ឋាភិបាល ផ្ដល់ថវិកា ៦០លានដុល្លារ សម្រាប់ពង្រីកហេដ្ឋារចនា​សម្ព័ននិងបណ្ដាញទឹកស្អាត នៅខេត្តចំនួន៥

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិក ក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ធ្វើការ​វិនិយោគពង្រីកហេដ្ឋារចនា​សម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅខេត្តចំនួន៥។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ខេត្តទាំង៥នោះ រួមមាន រដ្ឋាករទឹកកំពត ខេត្តកំពត ,រដ្ឋាករទឹកស្វាយរៀង ខេត្តស្វាយរៀង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យកងកម្លាំងដោះមីនចំនួន២១០នាក់ នៅ​បន្តភារកិច្ច​ជា​ធម្មតា​ ទោះបីអាមេរិកផ្អាកជំនួយ

សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលរងផលប៉ះពាល់ដោយសារការផ្អាកនិងកាត់រំសាយ ក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិក​ ឲ្យនៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំនូមពរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅលើបណ្តាញសង្គម កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្តថា ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់​ […]

អភិបាលខេត្តព្រះវិហារ អំពាវនាវដល់កសិករឲ្យ​បញ្ឈប់ការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ នៅរដូវប្រាំង

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អំពាវនាវដល់កសិករទាំងអស់ ឲ្យបញ្ឈប់ការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ នៅរដូវប្រាំង ។ ឯកឧត្តម លើកឡើងថា ការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។ ឯកឧត្តម គីម រិទ្ធី បានបន្តថា ផលប៉ះពាល់អវិជ្ជមាននៃការដុតស្មៅមានដូចជា៖ ផ្សែងពីការដុតស្មៅមានផ្ទុកសារធាតុពុល ដែលអាចបណ្ដាលឲ្យមានបញ្ហាផ្លូវដង្ហើម និងជំងឺផ្សេងៗទៀត។ […]

សម្តេចនាយករដ្ឋមន្ត្រី កោតសរសើរ​បញ្ជាការដ្ឋានវិស្វកម្ម ចំពោះការ​ខិតខំ​ប្រឹងប្រែង​កសាងផ្លូវក្រវាត់​ព្រំដែន

តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈខ្ពស់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា។ ភ្ជាប់ជាមួយវីដេអូ បង្ហាញពីវឌ្ឍនភាពនៃការកសាងកំណាត់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារ​ចនា​សម្ព័​ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមគាំទ្រដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន […]

កម្ពុជា រៀបចំ«បុណ្យភ្នំ»លើកដំបូង​ នៅឧទ្យានជាតិគីរីរម្យ

ព្រឹត្តិការណ៍មហោស្រពទេសចរណ៍ “បុណ្យភ្នំ” លើកទី១ ត្រូវបានប្រារព្ធឡើងនៅឧទ្យានជាតិ គីរីរម្យ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់ រយៈពេល២ថ្ងៃ២យប់ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត […]

រាជរដ្ឋាភិបាល សម្រេចទម្លាក់ថវិកាជាង១៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុក ក្នុងឆ្នាំ២០២៥នេះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ថវិកាជាង ១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីដើមអណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង […]

ចៅហ្វាយក្រុង ដាក់បណ្ណាល័យចល័តនៅផ្លូវថ្មើរជើង ដើម្បីបំផុសទម្លាប់អានសៀវភៅដល់កូនខ្មែរ

បន្ទាប់ពីបើកដំណើរការសាកល្បងបាន២សប្តាហ៍កន្លងមក នៅក្នុងសប្តាហ៍ទី៣នេះ ពោលគឺនៅសៅរ៍ និងថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៥ ផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែម ដើម្បីបម្រើអារម្មណ៍អ្នកមកលេងកម្សាន្ត។ ក្នុងនោះអ្វីដែលញគេចាប់អារម្មណ៍ គឺអាជ្ញាធររាជធានីភ្នំពេញ បានដាក់បណ្ណាល័យចល័ត ដើម្បីឲ្យយុវជន និងកុមារ មានឱកាសអានសៀវភៅ នៅពេលទៅលេងកម្សាន្តផងដែរ ។ បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ឲ្យមានដាក់បណ្ណាល័យចល័ត […]

កាកបាទក្រហមកម្ពុជា ប្រគល់​ថវិកា៥លាន​ដុល្លារអាមេរិក ជូនមន្ទីរពេទ្យ​ហ្លួងម៉ែ ដើម្បីបង្កើន​ប្រសិទ្ធភាពក្នុងការពិនិត្យនិងព្យាបាល

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អញ្ជើញជួបសវនាការ និងប្រគល់ថវិកា ចំនួន៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា អូបែកក្អម នៅរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ ។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមិនឲ្យអ្នកប៉ុនប៉ងធ្វើ​ឃាត​សម្តេចនិងក្រុមគ្រួសារ រួចខ្លួននោះទេ

នៅលើបណ្តាញសង្គមនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើសម្តេច និងក្រុមគ្រួសារ។ ក្នុងសំណេរភ្ជាប់ជាមួយវីដេអូសារសំលេងនិយាយពីផែនការធ្វើឃាត ចំនួន២វីដេអូ សម្តេចតេជោ ហ៊ុន សែន សរសេរបញ្ជាក់ថា សម្តេចបានដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា ប៉ុន្តែសម្តេចមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា «តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។ […]

ពន្ធនាគារខេត្តសៀមរាប បដិសេធការចុះផ្សាយថាអតីតឧញ៉ា ឡេង ចាន់ណា លួចលាក់ប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារ

ពន្ធនាគារខេត្តសៀមរាប បានចេញមកបដិសេធការចុះផ្សាយ ថាអតីតឧញ៉ា ឡេង ចាន់ណា បានលួចលាក់ប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារ ហើយបានលុបសារទាក់ទងនៅTelegram ដែលខ្លួនធ្លាប់សន្ទានកន្លងមក។ យោងលិខិតបំភ្លឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពន្ធនាគារខេត្តសៀមរាប បានបញ្ជាក់ថា «ករណី Account Facebook ឈ្មោះ​ សុខ វិសាល បានចុះផ្សាយថា “ នៅតែក្នុងគុកទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯងចោល​ទៀត […]