តាមរយៈគណនីFacebook នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចវិជ្ជមានកូវីដ១៩ បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។ ការប្រកាសរបស់សម្តេចពីអាការៈសុខភាពនេះ គឺដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់សម្តេច ក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃទី២៦ កុម្ភៈ ស្អែកនេះ និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨ កុម្ភះ ២០២៥ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយត្ឋ័ទាំងអស់គ្នា ព្រោះជម្ងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយទេ។
Author: ratha
គ្រាន់តែបើកក្បាលចម្រៀងក្នុងMV«ម៉េចហើយជីវិត» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យញ័រជើងចង់រាំលេងកម្សាន្តឆ្នាំថ្មីដែរ !
ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅម៉ង ឆ្នាំនេះកំពូលតារាចម្រៀងសុំលេងអស់ដៃហើយតាមរយៈ MV ចម្រៀង « ម៉េចហើយជីវិត » ជាមួយរសជាតិ ថ្មី ប្លែក នៅក្នុងផលិតកម្ម Galaxy Navatra ធ្វើឱ្យអ្នកទស្សនា ញ័រអស់ជើងខោចង់រាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។ គ្រាន់តែ MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប […]
ក្រសួងបរិស្ថាន គាំទ្រគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់
«ការងារអភិរក្ស និងការចិញ្ចឹមឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ ផ្ដល់ជម្រើសមុខរបរបន្ថែម និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដូចនេះ ក្នុងឱកាសទទួលជួបលោក គ្រុយ សារិត នារសៀល ថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគំនិតផ្តួចផ្តើមឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថាកត្តាសន្តិភាពបានជួយកម្ពុជាទាក់ទាញអ្នកវិនិយោគនិងទេសចរ
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ South-East Asia ដែលប្រារព្ធនៅសណ្ឋាគារសុខា ខេត្តសៀម រាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារកត្តាសន្តិភាព កម្ពុជាអាចទាក់ទាញអ្នកវិនិយោគនិងទេសចរ ឱ្យមកវិនិយោគនិងទស្សនានៅកម្ពុជា ព្រោះថា ទេសចរបរទេស គេមិនចង់ទៅលេងគោលដៅទេសចរណ៍ណាដែលមានអសន្តិសុខ និងសង្រ្គាមនោះឡើយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការចូលរួមថែរក្សាសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិ គឺជាតួនាទីរបស់ពលរដ្ឋគ្រប់ៗគ្នា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានបញ្ជាក់ថា យើងទាំងអស់គ្នាបានដឹងហើយថា ការចូលរួមថែរក្សាសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិយើងនេះ គឺជាតួនាទីរបស់ពលរដ្ឋគ្រប់ៗគ្នាទាំងអស់។ ការថ្លែងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីបើកកម្មវិធីរាត្រីសមោសសំពត់បត់ខ្មែរលើកទី២, នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ […]
កងទ័ពជើងគោកកម្ពុជា-អាមេរិក បញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង- ទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកង- ទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៧៥ […]
កម្ពុជា-អាមេរិក ពិភាក្សាគ្នាពីលទ្ធភាពធ្វើសមយុទ្ធឆ្មាំអង្គរ ឡើងវិញ
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរ […]
ឆ្មក់ចូលទីតាំង២កន្លែងនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន២៣០នាក់ កំពុងសំងំលួចលាក់ប្រតិបត្តិការអនឡាញខុសច្បាប់
គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន២កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំងទាំងនេះរយៈពេលជាងបីខែកន្លងមក។ បើតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងការឆ្មក់ចូលក្នុងទីតាំងទាំងពីរនេះ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ ក្នុងនោះស្រី ៦៨នាក់ […]
កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការលើគ្រប់វិស័យជាមួយគ្នា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម យីន លី បានកោតសរសើរ […]
កម្ពុជា បញ្ជាក់ពីជំហរបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹក
កម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងបានសំណូមពរដល់ភាគីឥណ្ឌា ដើម្បីជួយជំរុញ និងពន្លឿនឯកសារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកមួយចំនួន។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកទាំងនោះ មានដូចជា៖ […]