រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ណែនាំឲ្យរៀបចំភូមិគំរូ មានលក្ខណៈ ៤យ៉ាង

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបានផ្ដល់អនុសាសន៍ណែនាំលើការរៀបចំ “ចលនាភូមិគំរូ” ឱ្យទទួលបានជោគជ័យ ដោយត្រូវរៀបចំភូមិគំរូផ្អែកលើបទពិសោធន៍ដែលបានអភិវឌ្ឍកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដូចជា៖ ១. នាយកដ្ឋានជំនាញទាំង ៤ នៃកម្មវិធីទី៣ ត្រូវរៀបចំរបាយការណ៍រួមស្ដីពី ភូមិគំរូ ដោយរួមបញ្ចូលនូវវឌ្ឍនភាពភូមិគំរូ ការរៀបចំបញ្ជីភូមិគំរូ […]

ថ្នាក់ដឹកនាំកំពូល និងពលរដ្ឋកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះគ្រោះរញ្ជួយដីនៅជប៉ុន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ជាច្រេីនរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ។ ក្នុងសារលិខិត សម្តេចធិបតី បានលើកឡើងថា៖ “ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំងដែលបានដឹងពីជនរងគ្រោះ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធដែលបណ្តាលមកពីការរញ្ជួយដីដ៏ធំដែលបានវាយប្រហារខេត្ត Ishikawa នៅថ្ងៃចូលឆ្នាំថ្មី។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន […]

រដ្ឋមន្ត្រីកសិកម្ម នឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។ កិច្ចប្រជុំនេះធ្វើឡើងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសត្វ។ តាមរយៈកិច្ចប្រជុំនេះ […]

មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន និងច្រកទ្វារអន្តរជាតិទាំង ២៧ ត្រូវបានកំណត់អាណត្តិការងារ ៤ឆ្នាំ

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស ស្តីពីការកំណត់អាណត្តិការងារនាយនិងនាយរងប៉ុស្តិ៍ និងការកំណត់ចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិចំនួន ២៧ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ យោងតាមសេចក្តីប្រកាសចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា កាលពីពេលថ្មីៗនេះ​បានឲ្យដឹងថា សម្រេចកំណត់អាណត្តិការងាររបស់នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនៃនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី​២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានដូចជា៖ នាយ និងនាយរង​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤​ឆ្នាំ, នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ​ដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី […]

រដ្ឋមន្ត្រីបរិស្ថាន ជំរុញឲ្យរោងចក្រទាំងអស់យកចិត្តទុកដាក់លើការបញ្ចេញសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញ និងគាំទ្រឱ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ ហើយការអនុវត្តនេះ គឺជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងពេលចុះពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី […]

អាជ្ញាធរ ក្រុមហ៊ុន និងអ្នកដឹកភ្ញៀវ ជួបគ្នាដោះស្រាយបញ្ហាតម្លៃចំណត នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ជុំវិញបញ្ហាថ្លៃសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ នេះបើតាមការឲ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប។ យោងតាមកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ រួចមក ជាលទ្ធផលគឺរួមគ្នាបន្តពិនិត្យ និងពិភាក្សាលើតម្លៃសេវារថយន្តដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីរកដំណោះស្រាយសមស្របសម្រាប់សម្រួល និងកាត់បន្ថយលើការចំណាយនៃសេវាប្រើប្រាស់ផ្លូវ និងចំណត។ ក្នុងនោះរដ្ឋបាលខេត្ត ក៏បានស្នើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការយកថ្លៃសេវា […]

វិស័យបីនេះ រំពឹងថា នឹងបន្តនិន្នាការល្អ ក្នុងឆ្នាំ២០២៤

វិស័យចំនួនបី រួមមាន វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងបន្តនិន្នាការល្អ និងមានកំណើនក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។ តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុង រង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹកស្អាត ដើម្បីឲ្យពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទឹកស្អាត គឹជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។ ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” […]

នាយឧត្តមសេនីយ៍ ស ថេត ចង្អុលចំៗតំបន់ដែលមានពលរដ្ឋរងគ្រោះច្រើន ពីបទល្មើសបច្ចេកវិទ្យា

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា តំបន់ដែលមានប្រជាពល​រដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើន គឺនៅខេត្តមណ្ឌលគិរី, រតនគិរី, សៀមរាប និងរាជធានីភ្នំពេញផ្ទាល់​តែម្ដង ដូច្នេះហើយមន្ដ្រីនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ លើការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពចំណុះរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ […]

ពេញមួយឆ្នាំ! តំបន់អង្គរ ទាក់ទាញទេសចរបរទេសឲ្យទិញបណ្ណចូលទស្សនាជិត ៨០ម៉ឺននាក់ បានចំណូលជាង ៣៧លានដុល្លារ

កម្ពុជា ទទួលបានចំណូលជាង ៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០២៣ ឲ្យទៅភ្ញៀវទេសចរបរទេសជិត ៨០ម៉ឺននាក់។ នេះបើតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ។ គ្រឹះស្ថានអង្គរ បានបង្ហាញស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះករ និងកំពង់ផចុងឃ្លៀស ប្រចាំខែធ្នូ ឆ្នាំ២០២៣ ចំនួន ៩៨ ០៧៣ នាក់ កើនឡើង ៥៧,៥១% ប្រៀបធៀបខែធ្នូ ២០២២ និងទទួលបានចំណូល […]