អ្នកនាំពាក្យសាលាដំបូង បញ្ជាក់ពីការសម្រេចឃុំខ្លួនឈ្មោះ នី ណាក់ ជុំវិញសំណុំរឿងមិនរាងចាល និងមួលបង្កាច់ ប៉ះពាល់កិត្តិយសរដ្ឋមន្ត្រីក្រសួងការងារ

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម […]

អាជ្ញាធរខេត្តសៀមរាប ប្រកាសពីការចល័តទ័ពអាកាស និងបាញ់គ្រាប់ពិត ក្នុងថ្ងៃហ្វឹកហ្វឺនជុំវិញទីលានភ្នំខ្យង ពីថ្ងៃទី១០-១៤ ខែមករានេះ

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ និងប្រកបរបររកទទួលទានផ្សេងៗ នៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧) ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ថា បញ្ជាការដ្ឋានការពារអាកាស ធ្វើការចាត់តាំងចល័តទ័ពពីសាលាការពារអាកាសពី ឃុំស្រែណូយ ស្រុកវ៉ារិន ទៅធ្វើលំហាត់បាញ់គ្រាប់ពិតនៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧) ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នាពេលខាងមុខ។ ដើម្បីឱ្យសកម្មភាពហ្វឹកហ្វឺនខាងលើទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក […]

យុវជនច្រើនចាប់អារម្មណ៍វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ក្នុងចំណោមជាង ២ម៉ឺននាក់ ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី “TVET 1,5M” សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់) តាមបណ្តារាជធានី-ខេត្ត ដូចជា ៖ រាជធានីភ្នំពេញ ចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់) […]

សម្តេចតេជោ ​ហ៊ុន សែន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនាប្រទេសជាតិ

សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសថា រាជរដ្ឋាភិបាលនិតីកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបែបនេះ ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ […]

សម្តេចតេជោ ហ៊ុន សែន៖ សូមឱ្យស្មារតីថ្ងៃរំដោះជាតិ ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកោះពេជ្ររាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ គឺជាខួប លើកទី៤៥ឆ្នាំ […]

កម្ពុជា ទទួលបានចំណូលជាង ៤០០លានដុល្លារ ពីការនាំចេញអង្ករក្នុងឆ្នាំ២០២៣

រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥៦ ៣២៣ តោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។ របាយការណ៍បានឲ្យដឹងថា ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣ មានកំណើនលើបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣%បើ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ គោលដៅនាំចេញអង្ករកម្ពុជា ចំនួន ៦១ ដែលមានក្រុមហ៊ុននាំចេញចំនួន ៦៣ រួមមានប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត, […]

រដ្ឋាភិបាល សម្រេចបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ

រាជរដ្ឋាភិបាលបានសម្រេចបង្កើត “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ- សរសេរជាអក្សរកាត់ (ស.ស.ភ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH” សរសេរជាអក្សរកាត់ (EWP) តាមរយៈអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីជំនួសរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម […]

អាជ្ញាធរជាតិអប្សរា បានដាំ និងចែកចាយកូនឈើជាង ១៣ម៉ឺនដើម ក្នុងឆ្នាំ២០២៣

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ មានអាយុកាល២០ឆ្នាំហើយ បន្ទាប់ពីបង្កើតនៅឆ្នាំ២០០៤ ដែលកាលណោះមានឈ្មោះថា នាយកដ្ឋានទឹក និងព្រៃឈើ។ ២០ឆ្នាំនេះ នាយកដ្ឋាននេះបានដាំកូនឈើ និងចែក​ចាយដល់ពលរដ្ឋស្ទើរទូទាំងប្រទេសសរុបជាង២លានដើម។ ហើយនៅឆ្នាំ២០២៣កន្លងទៅ ការដាំក្នុងរមណីយដ្ឋានអង្គរ និងការចែកចាយសរុបជាង១៣ម៉ឺនដើម។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០​២៣ ការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ បូករួមទាំងការចែកចាយទៅប្រជាពលរដ្ឋតាមបណ្ដា រាជធានី […]

អបអរសាទរ! ព្រះសីហនុ បាត់ដំបង និងសៀមរាប ជាប់ជ័យលាភីទីក្រុងឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ប្រកាសលទ្ធផលនៃការបកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of the Year)។ កម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគ ប្រចាំឆ្នាំ” (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យ […]

ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ប្រាប់ឲ្យកសិករទាំងអស់ផ្អាកធ្វើស្រូវប្រាំង បើខ្វះទឹកអាជ្ញាធរមិនទទួលខុសត្រូវឡើយ

មន្ទីរធនធានទឹក និងឧតុនិយម ខេត្ដកំពង់ឆ្នាំង ណែនាំឱ្យប្រជាកសិករទាំងអស់ផ្អាកការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានប្រាប់ដល់ប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំង ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្តល់អោយក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។ ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសំរាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ ។ ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើនលើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ។ មន្ទីរបញ្ជាក់ថា ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀត […]