សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ សម្តេចបានលើកឡើងបែបនេះ ដោយរំលឹកពីបទពិសោធន៍នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ រយៈពេល៣ឆ្នាំ នៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ តាក្របី បង្កឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ ជាមេរៀនដែលពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត។ តាមរយៈបណ្តាញទំនាក់ទំនងសង្កមផ្លូវការ សម្តេចបានបង្ហោះរូបថតចំនួន៤សន្លឹក ដែលថតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ […]
Author: Phea ra
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់នគរបាលអនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើតាមលោក […]
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសគាំទ្រចំពោះការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជា និងចិន
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រកាសគាំទ្រទាំងស្រុងចំពោ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ ឯកឧត្តម Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជានិងចិន ដែលឯកឧត្តមបានចេញមកបដិសេធ ចំពោះការលើកឡើងទាំងឡាយណាដែលថា «ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានភាពរកាំរកូស»។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា […]
អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ ទំនាក់ទំនងកងទ័ពចិននិងកម្ពុជា រឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម
នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ក្រសួងការពារជាតិចិនបានធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ហើយលោក Wu Qian នាយកការិយាល័យព័ត៌មាននៃក្រសួងការពារជាតិចិន និងជាអ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនបាននិយាយបង្ខូចបង្អាប់ទំនាក់ទំនងចិននិងកម្ពុជា។ លោក Wu Qian បានចាត់ទុកការលើកឡើងនេះ គឺប្រឌិតទាំងស្រុង គឺជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូច។ លោកបានបញ្ជាក់ថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលចេះចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីររឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ […]
កម្ពុជា បដិសេធចោលទាំងស្រុងចំពោះការចុះផ្សាយថា មានក្រុមហ៊ុនរបស់កូរ៉េខាងជើងធ្វើអាជីវកម្មនៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម ចេញមកបញ្ជាក់ថា ក្រសួងមិនបានចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នោះទេ ធ្វើអាជីវកម្មនៅកម្ពុជា។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាញសារព័ត៌មាន NK News បានចុះផ្សាយអំពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងសាធារណរដ្ឋ ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីនេះ ក្រសួងពាណិជ្ជកម្ម បដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយ ដោយ NK News […]
សម្តេចតេជោ ហ៊ុន សែន ឱ្យដឹងថា មានពួកជ្រុលនិយមបន់ឱ្យសម្តេចឆាប់ស្លាប់ពេលឆ្លងកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីស្ថានភាពសុខភាពល្អប្រសើរ និងអាចវាយកូនគោលបាន ក្នុងអំឡុងឆ្លងជំងឺកូវីដ១៩។ ការបង្ហាញខ្លួនលើទីលានវាយកូលគោលនេះ គឺធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួនតូច ដែលសុទ្ធសឹងតែក្រុមជ្រុលនិយម បានប្រមាថដល់អាយុជីវិតសម្ដេច ខណៈមានមនុស្សជាច្រើនពិសេសប្រជាពលរដ្ឋលើសលប់បានបន់ឱ្យសម្ដេចតេជោបានឆាប់ជាស្បើយពីជំងឺ។ ក៏ជាការឆ្លើយតបទៅពួកជ្រុលនិយមមួយក្តាប់តូច ដែលបន់ឲ្យសម្តេចឆាប់ស្លាប់ពេលសម្តេចប្រកាសពីការឆ្លងកូវីដ កាលពីពីរថ្ងៃមុន។ តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន សរសេររៀបរាប់ថា៖ «អ្នកជំងឺកូុវីដវាយកូនគោល! មានអ្នកបន់ឲ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម។ […]
កម្ពុជា ជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងម៉ាក់កា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិតអគ្គលេខាធិការង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈ ប្រតិភូ […]
រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើមន្ត្រី និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីជាជំនួយដល់ការបំពេញការងារ និងការបង្រៀន
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្នើមន្ត្រីអប់រំ និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីប្រើប្រាស់សម្រាប់ជំនួយដល់ការបំពេញការងារ ការបង្រៀន និងរៀន ការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ការងារអប់រំ ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ […]
លោកជំទាវ ជា សិរី៖ អតិផរណាកើន ៦% ក្នុងខែមករា ដោយសារការឡើងថ្លៃម្ហូបអាហារ តែនឹងចុះមកវិញនៅក្នុងខែកុម្ភៈនេះ
ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងពីអតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករានេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។ តួលេខដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថា អតិផរណាសម្រាប់ខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%។ ក្នុងនោះ មុខទំនិញដែលមានកម្រិតអតិផរណាកើនលើសពី ៥% មានដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងកើន១០,៤% អាហារ […]
ចិន នៅតែការគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា
ចិន បានអះអាងជាថ្មីថាទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគ្រស្មាញយ៉ាងណាក៏ដោយ ចិន នៅតែការគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច។ ចិន គាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការអះអាងនេះ តាមរយៈឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៃរដ្ឋធានីប៉េកាំង ក្នុងពេលចូលជួបសម្ដែងការគួរសមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា […]