សម្តេចតេជោ ហ៊ុន សែន​ ប្រាប់ទៅបុគ្គលជ្រុលនិយមថា បើនៅក្នុងប្រទេសត្រៀមរត់ឱ្យលឿន

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ទៅបុគ្គលជ្រុលនិយម បើនៅក្នុងប្រទេសត្រៀមរត់ឱ្យលឿន។ សម្តេចតេជោ បានប្រាប់បែបនេះតាមរយៈខំមិនក្នុងផេនហ្វេសប៊ុកសម្តេច ដោយសំដៅទៅគណនីហ្វេសប៊ុកមួយឈ្មោះ Shang Hai Heng។ ម្ចាស់គណនីហ្វេសប៊ុកនេះ ដែលគេដឹងថា ជាអ្នករស់នៅប្រទេសអូស្ត្រាលីបានចូលទៅខំមិនក្នុងផេកសម្តេចតេជោ​ថា “បេីគ្មានមូលដ្ឋានច្បាប់​សម្តេចអាចបង្កេីតបានតេីសម្តេច​ព្រោះច្បាប់នូវលេីបបូរម៉ត់សម្តេច​ហេីយនឹង” ក្រោយសម្តេចតេជោ បានប្រកាសថា គ្មានការយោគយល់ណាសម្រាប់មនុស្សណាក៏ដោយ​ដែលប្រមាថមើលងាយគណបក្សប្រជាជន ឬមកលើសម្តេចតទៅទៀតទេ ដោយត្រូវរកយុត្តិធម៌សម្រាប់តាមផ្លូវតុលាការ។ សម្តេចតេជោ បានបង្ហោះសារថាសម្តេចតេជោ “គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅ​ពេល​អ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ […]

កម្ពុជា អនុវត្តគោលការណ៍មនុស្សធម៌ ចំពោះទណ្ឌិតដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរា ពិការភាព និងវិបល្លាសស្មារតី

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបំពេញបេសកកម្មនៅពន្ធនាគាររាជធានីភ្នំពេញ ពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជក្រឹត្យ​ដែលមាន​៦ជំពូក​និង១៩ មាត្រាឡាយព្រះហស្តលេខាដោយព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ ខែមករា​ឆ្នាំ២០២១ ពិធីបុណ្យ​ដែលអាចស្នើសុំការបន្ធូរបន្ថយទោស​និងលើកលែងទោស​ចំពោះទណ្ឌិតត្រូវបានកំណត់​៥ដង​ក្នុង ​១​ឆ្នាំ។ ពិធីបុណ្យ​ទាំងនោះ​មានដូចជា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់កិច្ចការអាទិភាពរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីកនូវប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់។ […]

អាជ្ញាធរបដិសេធការផ្សាយរបស់ The Cambodia Daily Khmer ដែលចោទរឿងដីធ្លីនៅខេត្តពោធិ៍សាត់ និងស្វាយរៀង

រដ្ឋបាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ របដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មាន និងការប្រឌិតព័ត៌មានដែលគេហទំព័រ (Page) បណ្តាញសង្គម ឌឺខាំបូរឌាដេលីខ្មែរ (The Cambodia Daily Khmer) បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចោទថា៖ រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែ និងថាមពល កំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់ រយហិកតាសព្វថ្ងៃនេះ […]

សម្តេចតេជោ ហ៊ុន សែន ឲ្យមេធាវីសិក្សាប្តឹងមន្ត្រីសង្គមស៊ីវិលម្នាក់ និងមិនផ្តល់ឱកាសដល់អ្នកវាយប្រហារគណបក្សប្រជាជនទៀតឡើយ

“គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ ក្នុងការចុះផ្សាយក៍មានការនិយាយដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសឹក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយប្រមាថមើលងាយងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)”។ នេះជាសំណេរលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤៕

ក្រសួងសុខាភិបាល ព្រួយបារម្ភចំពោះផលិតផលបារីអេឡិចត្រូនិក ស៊ីហ្សា និងអេចណ៍ ធី ភី ដែលមានភាពទាក់ទាញយុវវ័យ

ក្រសួងសុខាភិបាល បង្ហាញការការព្រួយបារម្ភ ចំពោះផលិតផលបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ភាគច្រើនមានរចនាបទយ៉ាងស្រស់ស្អាតមានភាពទាក់ទាញយុវវ័យក្នុងការ សាកល្បងប្រើប្រាស់ ហើយមានជនឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី តាមរយៈបណ្តាញ​ផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថាជាឧបករណ៍សម្រាប់​ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាង […]

ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តផលិតក្នុងស្រុក និងដាក់ឈ្មោះម៉ាកម៉ូដែលជាសំនៀងភាសាខ្មែរ

ឯកឧត្តមពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្តក្រុមហ៊ុន GTV Motor Co.,Ltd ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួង-ស្ថាប័នសាធារណៈ វិស័យឯកជន ថ្នាក់ជាតិ និងភ្ញៀវកិត្តិយសអន្តរជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ […]

​ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើរយៈពេលយ៉ាងខ្លី សាងប្រជាប្រិយភាពយ៉ាងខ្ពស់!

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះសំណេរលើបណ្តាញសង្គមផ្លូវការថា រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើរយៈពេលយ៉ាងខ្លី សាងប្រជាប្រិយភាពយ៉ាងខ្ពស់។ អាយុតិចតែធ្វើការច្រើន វ័យក្មេងតែសមត្ថភាពចាស់ទុំ ពេលវេលាខ្លី តែដើរបានឆ្ងាយ …ទាំងនេះគឺជាលក្ខណសម្បត្តិពិសេសនិងលេចធ្លោនៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ លក្ខណសម្បត្តិពិសេសនេះបានស្តែងឡើងតាមរយៈអាយុកាលរបស់រាជរដ្ឋាភិបាលថ្មី និងវ័យរបស់ថ្នាក់ដឹកនាំធៀបនិងសកម្មភាពការងារ និងលទ្ធផលដែលទទួលបាន។ ឯកឧត្តមបានលើកឡើងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី0២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី […]

ក្រសួងអប់រំ ហាមដាច់ខាតការប្រមូលលុយពីសិស្ស មាតាបិតាអាណាព្យាបាល ខុសពីគោលការណ៍ណែនាំ

ថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល។ ចំពោះករណីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា សេចក្តីបំភ្លឺបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។ ក្រសួងបញ្ជាក់ថា […]

កម្ពុជា ទទួលបានពានរង្វាន់ទេសចរណ៍អាស៊ាន ៤ប្រភេទ សរុប ២៥ពានរង្វាន់

នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ មានការប្រគល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងនោះ កម្ពុជាបានទទួលពានរង្វាន់ទេសចរណ៍អាស៊ានចំនួន០៤ប្រភេទ សរុបចំនួន២៥ពាន ដែលរួមមាន៖ សណ្ឋាគារបៃតងអាស៊ាន ចំនួន០៥ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន០៣ (ទីក្រុងកំពត ទីក្រុងកែប និងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ) ស្តង់ដាអាស៊ានម៉ាយ (MICE) ប្រភេទបន្ទប់ប្រជុំចំនួន ០៥ ស្តង់ដាអាស៊ានម៉ាយ ប្រភេទទីតាំងពិព័រណ៍ចំនួន០៥ស្តង់ដាអាស៊ានម៉ាយ ប្រភេទទីតាំងរៀបចំ ព្រឹត្តិការណ៍ចំនួន០៥ និងទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំនួន០២ ផងដែរ។ នេះបើតាមការឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលក្រសួងទេសចរណ៍ ផ្សព្វផ្សាយនៅថ្ងៃទី២ […]