សួនរុក្ខជាតិអង្គរ បាននិងកំពុងរៀបចំពង្រីករហូតដល់ ១៥០ហិកតា

សួនរុក្ខជាតិអង្គរមានទំហំផ្ទៃដីប្រមាណ ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។ អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ឡៃ ប៉ូទី មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែមីនា ថ អាជ្ញាធរជាតិអប្សរាមានគម្រោងពង្រីក សួនរុក្ខជាតិអង្គរពីទំហំ ១៥​ហិកតា ទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ […]

ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មី សម្រាប់កម្ពុជា និងសកលលោក នៅភ្នំថ្មកំបោរ ខេត្តបាត់ដំបង

ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២២ ខែមីនានេះថា ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់។ ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់ សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជាអធិបតី ក្នុងពិធីពិសារអាហារស្រាយ​បួសខែរ៉ាម៉ាឌនលើកទី៨ នៃបងប្អូនខ្មែរឥស្លាមកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១០ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វារ ដោយមានខ្មែរ​ឥស្លាមចូលរួមប្រមាណជាង៦ពាន់នាក់។ សម្ដេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបានការគាំពារធានា និងលើកទឹកចិត្ត សុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីក […]

ថ្ងៃចូលឆ្នាំខ្មែរ! ក្រសួងធម្មការ ហាមគ្រប់វត្តអារាមលេងជះទឹក ប៉ាតម្សៅ ដោយត្រូវបំផុសការលេងល្បែងប្រជាប្រិយនានា

ក្រសួងធម្មការ និងសាសនា ណែនាំគ្រប់វត្តអារាមមិនត្រូវឱ្យមានការលេងល្បែងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើម។ ក្រសួងណែនាំគ្រប់វត្ដអារាមឱ្យសហការ និងបង្កលក្ខណៈងាយស្រួលជូនក្រសួង ស្ថាប័ន អង្គភាព មន្ទីរ ពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រៀបចំលេងល្បែងប្រជាប្រិយនានាក្នុងវត្តអារាមដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ […]

CAPDI អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជនកាន់សាសនាឥស្លាមនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតអោយឯកឧត្ដម Agung Laksono អនុប្រធាន CAPDI អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។ នៅក្នុងជំនួបសម្ដែងការគួរសមនេះ ឯកឧត្ដម បានបង្ហាញនូវក្ដីរីករាយយ៉ាងខ្លាំង ដែលសម្ដេចតេជោ បានអនុញ្ញាតឲ្យ ឯកឧត្តម និងប្រតិភូចូលជួបសំដែងការគួរសម […]

ប្រធានរដ្ឋសភាថៃ ចង់មានអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋសភាកម្ពុជា ដូចវៀតណាមដែរ

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃកម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានលើកឡើងថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរសភាអាស៊ានដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្រាប់នីតិកាលទី៧។ […]

ជប៉ុនផ្តល់ថវិកាជាង ៧ម៉ឺនដុល្លារ សម្រាប់សាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង

រដ្ឋាភិបាលជប៉ុន ផ្ដល់ថវិកាសរុបចំនួន ៧៦,៣៣៣ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយមួយ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូ ណ៌)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២១ ខែមីនានេះ ដោយលោកឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូ ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។ ថវិកាជំនួយនេះ […]

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញភ្ញៀវទេសចរទស្សនាយ៉ាងកកកុញ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) […]

ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ប្រកាសកម្មវិធីសម្អាតទន្លេនៅកម្ពុជារយៈពេល ៥ឆ្នាំ

បេសកកម្មសំអាតទន្លេរយៈពេល៥ ឆ្នាំ របស់ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) ចូលរួមចំណែកអនុវត្តយុទ្ធនាការភាពស្អាតលើផ្ទៃទឹករបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បែបនេះក្នុងពិធីសម្ពោធ កម្មវិធីសម្អាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំ ជាផ្លូវការ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី២០ […]

នាយករដ្ឋមន្ត្រី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជៀសវាងជាន់សមត្ថកិច្ចគ្នា ដែលធ្វើឲ្យរាំងស្ទះដល់ការផ្គត់ផ្គង់ទឹកនៅជនបទ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើ ឱ្យរាំងស្ទះ ឬ យឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ […]