ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើង នៅក្នុងការបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុជាមួយយុវជន និងអ្នកសារព័ត៌មានក្នុងស្រុក»នាខេត្តសៀមរាប នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះ ដែរអ្វីដែលអាចជួយកសិករ បានគឺយើងធ្វើយ៉ាងណាឱ្យពួកគាត់ មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រោះការប្រែប្រួលអាកាសធាតុនេះ មានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ។ អ៊ីចឹងហើយការងារសំខាន់ ដែលយើងធ្វើនោះគឺត្រូវធ្វើយ៉ាងណា ឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុ […]
Author: Phea ra
៩ថ្ងៃ! ពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ២៥ម៉ឺននាក់ បានធ្វើដំណើរមកលេងចូលឆ្នាំនៅស្រុកកំណើត
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនសរុបចំនួន ៣០,៧៤៤នាក់ ក្នុងនោះមានពលករសរុបចំនួន ៧,៩១០នាក់។ បូកយោងគិតចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ […]
អាកាសធាតុក្តៅ! ភ្ញៀវទេសចរចូលចិត្តអង្គុយគយគន់ទេសភាពប្រាសាទ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ […]
គ្រួសារមានបណ្ណសមធម៌ ចុះឈ្មោះទទួលផលពីកម្មវិធីជាតិជំនួយង្គមក្នុងកញ្ចប់គ្រួសារ តាមឃុំ សង្កាត់
សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង សហការជាមួយជនបង្គោលថ្នាក់ជាតិ ចុះគាំទ្រក្នុងយុទ្ធនាការចុះឈ្មោះតាមភូមិ សម្រាប់ទទួលផលពីកម្មវិធីជាតិជំនួយង្គមក្នុងកញ្ចប់គ្រួសារ តាមបណ្តាឃុំ សង្កាត់ ដើម្បីធានាថា ការអនុវត្តស្របតាមនីតិវិធី និងធានាថាគ្រួសារមានបណ្ណសមធម៌ បានចុះឈ្មោះទទួលផលពីកម្មវិធីគ្រប់ៗគ្នា ក្នុងខែមេសា ២០២៤នេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ ដេីម្បីបន្តគាំពារដល់គ្រួសារ និងសមាជិកគ្រួសារដែលមានបណ្ណសមធម៌។ ការផ្តល់ការឧបត្ថម្ភ៖ (១) គ្រួសារគោល (២) សមាជិក ដែលមានភាពងាយរងគ្រោះ៖ […]
សម្តេចតេជោ ហ៊ុន សែន ផ្ដល់យោបល់ឲ្យវិទ្យាស្ថាន KSI យកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ជាពិសេសរវាងអាស៊ាន និងចិន
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ផ្ដល់យោបល់) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក សូមឱ្យមានការគិតគូរ ធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយផ្ដោតទៅលើពាណិជ្ជកម្មតម្រង់ទិសទៅលើ ពាណិជ្ជកម្មអាស៊ាន និងចិន ដោយសម្ដេច ចាត់ទុកថាប្រទេសចិនគឺជាទីផ្សារធំមួយសម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើយើងប្រៀបធៀបប្រជាជនចិនគឺច្រើនជាងអាមេរិកនិងអឺរ៉ុបបូកចូលគ្នាទៀត ហើយសេចក្ដីត្រូវការរបស់ចិនគឺធំធេងណាស់ ដូច្នេះយើងត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ ដោយសម្ដេច បានធ្វើការប្រៀបធៀបក្នុង សម័យ covid ដែលពីមុននោះយើងគិតគូរតែទីផ្សារឆ្ងាយៗ […]
កម្ពុជា កំពុងតាមដានគុណភាពទឹកទន្លេមេគង្គ ក្រោយករណីកំពប់សារធាតុគីមីចូលដៃទន្លេ ក្នុងប្រទេសឡាវ
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុនៃការលេចធ្លាយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបានឲ្យដឹងថា ស្ទឹងណាម […]
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តជាថ្មីដល់ប្រជាពលរដ្ឋ មានកូនឲ្យបានច្រើន
ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។ សម្តេចបានថ្លែងថា ឆ្នាំ២០៥០ កម្ពុជា នឹងមានប្រជាជនវ័យក្នុងការធ្វើការច្រើន ប៉ុន្តែប្រជាជនមានវ័យចាស់មានច្រើនបណ្ដើរៗហើយ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ […]
កម្ពុជា-អូស្ត្រាលី រីករាយចំពោះវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការកន្លងមក និងបន្តទៅទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នារសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ចាស្ទីន ខេវិន […]
នាយករដ្ឋមន្ត្រីកម្ពុជា ត្រួសត្រាយផ្លូវឲ្យក្រុមហ៊ុន Sunwah Group ចំពោះផែនការវិនិយោគបន្ថែម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន […]
រដ្ឋមន្ត្រីបរិស្ថានប្រកាសថា យុទ្ធនាការកាត់បន្ថយប្លាស្ទិកសម្រេចជោគជ័យ ១០០ភាគរយ នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស
ក្រសួងបរិស្ថាន បានសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ នៃភាពស្អាតនៅកម្ពុជា ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១០០% នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា”។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធី ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល […]