រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានទេសចរជាតិ និងអន្តរជាតិមកកម្សាន្តជិត ៥០ម៉ឺននាក់

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល០២ថ្ងៃ គឺថ្ងៃទី១៣ និងថ្ងៃទី១៤ មេសា នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ចំនួន៤៦៣,៥៤០ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ៧,៨០៧ នាក់ និងភ្ញៀវទេសចរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤៥៨,០០០ នាក់។ របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំនួនខាងលើនេះ នៅថ្ងៃទី១៤ ខែ មេសា […]

ដ្រូនខ្នាតធំ ៥០០គ្រឿង បង្ហោះចេញជារូបរាងប្លែកៗ បង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងកម្មវិធីសៀមរាបសង្ក្រាន្ត

រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមបច្ចេកទេសបរទេសបង្ហោះដ្រូនខ្នាតធំ ចំនួន ៥០០ដ្រូន​ក្នុងរយៈកម្ពស់ អតិបរមា ២០០ម៉ែត្រ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីបង្ហាញចេញ ជារូបរាងប្លែកៗជាច្រើន បង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងអំឡុងពេលព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤នេះ ដែលមានរយៈពេល ០២ថ្ងៃ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រុមបច្ចេកទេសដ្រូននឹងបង្ហោះដ្រូនចេញពីវិទ្យាល័យ១០ មករា នៅវេលាម៉ោង ៩:០០​នាទីយប់ ដោយមហាជនអាចមើលនូវទិដ្ឋភាពនេះច្បាស់ពីតំបន់ Pub Street រឺ […]

ថ្ងៃចូលឆ្នាំ! យុទ្ធនាការគិតពីសំរាម ផ្តើមពីរមណីយដ្ឋានវត្តភ្នំ និងបន្តតាមទីវត្តអារាមនានា

មន្ទីរបរិស្ថាន រាជធានី-ខេត្ត បានសហការជាមួយដៃគូ បានធ្វើការអប់រំណែនាំប្រជាពលរដ្ឋទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងចូលរូមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាក់ស្តែង សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ធ្វើយុទ្ធនាការស្តីពី «ការចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន» នៅភូមិព្រៃអណ្តូង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមបញ្ជាក់ថា យុទ្ធនាការនេះបានចាប់ផ្តើម កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ […]

កំឡុងថ្ងៃចូលឆ្នាំ! កម្ពុជា អាចមានភ្លៀងធ្លាក់ និងសីតុណ្ហភាពកើនត្រឹម ៣៩°C

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានឲ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៖ តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ […]

រយៈពេល១១ថ្ងៃ មានពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ៣៣ម៉ឺននាក់ មកចូលឆ្នាំថ្មីនៅស្រុកកំណើត

រយៈពេល១១ថ្ងៃ មានពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ៣៣ម៉ឺននាក់ បានវិលចូលប្រទេសវិញ ដើម្បីមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានសង្កេតឃើញថាដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ […]

រំលឹកឆ្នាំថ្មី! ប្រយ័ត្នផ្តាសាយបក្សី ពុលអាហារ ពុលស្រា ឬបញ្ហាសុខភាពផ្សេងៗ

ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤​ក្រើនរំលឹកដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ ដោយអនុវត្តនូវវិធានការបង្ការនានា។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូម ប្រញាប់ទៅស្វែង​រកការពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥។ ទន្ទឹមនេះ ក្រសួងណែនាំដល់អាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងតំបន់ ជាពិសេសជនងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព […]

សារឆ្នាំថ្មី! ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញារក្សាការពារកម្ពុជា មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងមកឱ្យ បានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញ់ទៅវិញបានឡើយ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក […]

មណ្ឌលគិរី ប្រកាសបញ្ឈប់ និងប្រមូលរណារយន្តកាត់-អារឈើគ្រប់ប្រភេទ ទូទាំងខេត្ត

អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសបញ្ឈប់ និងប្រមូលរណារយន្តកាត់-អារឈើ ទូទាំងខេត្ត ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យពីការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទ។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងគោលបំណង ថែរក្សាការពារ និងពង្រឹងនូវការគ្រប់គ្រងដីព្រៃឈើគ្រប់ប្រភេទពីការកាប់បំផ្លាញ ហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិនៅក្នុងខេត្តមណ្ឌលគិរី និងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់សកម្មភាពអនាធិបតេយ្យពីការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខ ប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងយោងតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការទប់ស្កាត់ធនធាន ធម្មជាតិ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តមណ្ឌលគិរី […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពន្លឿនការធ្វើប្រតិភូកម្មសិទ្ធិអំណាចដល់ថ្នាក់ក្រោមរបស់ខ្លួន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីស្ថានភាពនៃការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូលនឹង ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. ឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម […]

ADB៖ កម្ពុជា មានជំហររឹងមាំដែលអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ប្រទេសកម្ពុជា កំពុងត្រៀមដើម្បីឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍​តិចតួច ( LDC) ហើយកម្ពុជាមានជំហររឹងមាំដែលអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧។ ក្នុងរបាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ADB បានឲ្យដឹងថា ពីរទសវត្សរ៍បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេស LDC ដែលកំណត់ដោយអង្គការសហប្រជាជាតិ កម្ពុជា បានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឆ្លងផុតពីក្រុមប្រទេសនេះជាលើក ដំបូងក្នុងឆ្នាំ២០២១។ យោងតាមការពិនិត្យឡើងវិញរយៈពេលបីឆ្នាំ របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៤ ប្រាក់ចំណូលជាតិសរុប សម្រាប់​មនុស្សម្នាក់បច្ចុប្បន្នគឺ ១.៥៩០ដុល្លារ […]