កម្ពុជា ខកចិត្តជាខ្លាំងចំពោះការយកកង្វល់ពីប្រទេសមួយចំនួនតូច មកវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេសកម្ពុជា

អ្នកនាំពាក្យរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការសោកស្តាយនិងខកចិត្ត ជាខ្លាំងចំពោះបណ្តាញសារព័ត៌មានមួយចំនួនតូច ដែលបានលើកយកការសម្តែងនូវកង្វល់របស់តំណាង ប្រទេសមួយចំនួនតូច ក្នុងកិច្ចប្រជុំនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា មកធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យ របស់ គ.ស.ម.ក. មានភាពចាំបាច់ក្នុងការបកស្រាយបំភ្លឺដូចខាងក្រោម៖ ១. យន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជាយន្តការមួយដែលមានគោលបំណង ចែករំលែកនូវការអនុវត្តល្អៗ បទពិសោធល្អៗ និងបញ្ហាប្រឈមផ្សេងៗ ឬជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យធ្វើឱ្យមានវឌ្ឍនភាពជាសកលលើវិស័យសិទ្ធិមនុស្ស ពោលគឺ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលថ្មី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលថ្មី។ សម្តេចបញ្ជាក់ថា ការធ្វើធុរកិច្ច អត់មានជាប់និន្នាការនយោបាយនោះឡើយ ការជំរុញធុរកិច្ច ងាយស្រួលជាងការទូត និងនយោបាយ ហើយនយោបាយទាក់ម៉ូយរបស់សម្តេចមិនមែនបានតែខ្យល់នោះទេ គឺបានលទ្ធផលជាក់ស្តែង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]

អ្នកនាំពាក្យ៖ ប្រធានគណបក្សកម្លាំងជាតិ​ឈ្មោះ ស៊ុន ចន្ធី ត្រូវបានឃាត់ខ្លួន ករណីញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គម

លោក សំ វិច្ឆិកា អ្នកាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តឃាត់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺអនុវត្តទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ នាព្រឹកថ្ងៃទី៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី មកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធី។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា បុគ្គលឈ្មោះ ស៊ុន ចន្ធី […]

សម្ដេចតេជោ ហ៊ុន សែន ចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច ទៅលើលើរបៀបវារៈចាំបាច់មួយចំនួន រួមមាន ៖ ១. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ។ ២. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា។ ៣. សម្រេចអំពីការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា។ និង៤. សម្រេចអំពីការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិក ព្រឹទ្ធសភា។ គួរឲ្យដឹងថា […]

តូចតែខ្លឹម! ទើបរៀនថ្នាក់មតេ្តយ្យ តែកូនប្រុសពៅសម្តេចធិបតី ទទួលបានមេដាយមាសគណិតវិទ្យាថ្នាក់ទី១ កម្រិតពិភពលោក

កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ទទួលបានមេដាយមាស ក្នុងការប្រឡងគណិត​វិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បង្ហាញមោទនភាពចំពោះកូនប្រុសពៅ […]

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទូតកាតាថា ពេលទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំដែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បញ្ជាក់ប្រាប់ទៅឯកអគ្គរាជទូត កាតាថា ទំនាក់ទំនងរវាងប្រទេសពីរ កម្ពុជា-កាតា គឺពឹងផ្អែកទៅលើទំនាក់ទំនងខាងសេដ្ឋកិច្ច ពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំទៅតាមនោះដែរ។ សម្ដេចតេជោបានលើកឡើងបែបនេះ ពេលអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ […]

កម្ពុជា ប្រតិកម្មទៅនឹងការផ្សាយបំផ្លើសពីការពិត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ចតនៅមូលដ្ឋានសមុទ្ររាម

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចេញប្រតិកម្មទៅនឹងការ ចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កងទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈការសំចតរបស់នាវាចិនពីរគ្រឿងនេះ គឺសម្រាប់ត្រៀមធ្វើសមយុទ្ធនាគមាសលើកទី៦ជាមួយកម្ពុជាតែប៉ុណ្ណោះ។ មិនមែនតាំងមូលដ្ឋានទ័ពរបស់ ចិនលើទឹកដីកម្ពុជាដូចការលើកឡើងរបស់សារព័ត៌មានដែលបម្រើឲ្យបរទេស និងក្រុមប្រឆាំងនោះឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត […]

ទូតអាមេរិកចប់អាណត្តិថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែត្រូវបានពង្រឹង

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា និងមើលឃើញថា ទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែត្រូវបានពង្រឹង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងឱកាសនៃជំនួបនារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេល […]

សម្តេចតេជោ ហ៊ុន សែន​ស្នើជាថ្មីចង់ជួបលោកស្រី អ៊ុង សានស៊ូជី និងព្យាយាមចង់ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន​ប្រធានព្រឹទ្ធសភានៃកម្ពុជា មានបំណងចង់ជួបពិភាក្សាបែបចែករំលែកជាមួយលោកស្រី អ៊ុង សានស៊ូជី មេបក្សប្រឆាំងនៅភូមា ជាមួយទឹកចិត្តជ្រះថ្លា ចង់ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលជាមិត្តក្នុងសហគមន៍អាស៊ាន។ ការស្នើនេះ ក្នុងជំនួបសន្ទនាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២តាមប្រព័ន្ធវីដេអូ។ កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង […]

សកម្មជនបក្សប្រឆាំងនៅអាមេរិក​លោក សេង រតនា​ប្រកាសគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ មិនឈរខាងលោក សម រង្សុី​

សកម្មជនបក្សប្រឆាំងនៅអាមេរិក​លោក​សេង រតនា​ផ្តើមបង្ហាញជំហរនយោបាយបត់បែន​ដោយបានប្រកាសអំពីគោលជំហរគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ​ផ្ទុយពីមេកើយលោក សម​រង្ស៊ី ដែលរិះគន់លើគម្រោងនេះ។ លោក​សេង រតនា​បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ថា ការគាំទ្រចំពោះគម្រោងនេះ ដេីម្បីកំណេីនសេដ្ឋកិច្ចកម្ពុជា​និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មជនប្រឆាំងនៅក្រៅប្រទេសរូបនេះ ក៏ពន្លយសារយ៉ាងដូច្នេះថា៖ “ធ្វើនយោបាយអោយចេះបត់បែន​និងមេីលកាលៈទេសៈ​បេីពុំដូច្នោះទេអ្នកនឹងឯកោហើយ”។ ការប្រកាសជំហរមិនឈរខាងលោក សម​រង្សី​ដែលជាមេបក្សរបស់ខ្លួនបែបនេះ​អាចនឹងឲ្យលោក សម​រង្ស៊ី​កាន់តែឯកោទៀតហើយ ខណៈអ្នកជំនិត និងមនុស្សសំខាន់ៗ នៅជុំវិញខ្លួនបានចាកចេញពីលោកជិតអស់ទៅហើយ។ ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសលើគម្រោងព្រែកជីកហ្វូណនតេជោ បានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ […]