សកម្មជនប្រឆាំងដ៏លេចធ្លោនៅអាល្លឺម៉ង់ម្នាក់ទៀត ដកខ្លួនចេញពីក្រុមប្រឆាំង

លោកស្រី Sophy Kay ដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅប្រទេសអាល្លឺម៉ង់ បានប្រកាសដកខ្លួនពីក្រុមប្រឆាំង ហើយស្នើដល់ក្រុមប្រឆាំង ឱ្យឈប់ពាក់ព័ន្ធនឹងលោកស្រីតទៅទៀត។ តាមរយៈវីដេអូមួយជិត ៩នាទី ដែលបង្ហោះនៅលើបណ្តាញសង្គមឈ្មោះ «នាទីអតីតវីរយុទ្ធជន» លោកស្រី បានលើកឡើងថា រយៈពេលកន្លងមក លោកស្រីបានលះបង់ពេលវេលាផ្ទាល់ ដើម្បីជួយដល់គណបក្សប្រឆាំង គឺមិនមានប្រយោជន៍អ្វីទាល់តែសោះ ក្រៅពីរងសម្ពាធ ការមាក់ងាយ និងការមិនឱ្យតម្លៃ។ ដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីឈប់ជួយក្រុមប្រឆាំងតទៅទៀតហើយ។ ក្រោយការដកខ្លួនចេញពីប្រឆាំង សកម្មជននៅក្រៅប្រទេសរូបនេះ ក៏បានចូលរួមចែករំលែកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា […]

ត្រឹមតែ ៥ខែ អតីតក្រុមប្រឆាំងជាង ១ម៉ឺននាក់ បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់។ នេះបើតាមរបាយការណ៍របស់ […]

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍សមាជិកថ្មីជាង ២ពាន់នាក់ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ចំនួន២៣៦៥នាក់។ នៅព្រឹថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំកំពូលៗក្នុងជួរគណបក្សប្រជាជនកម្ពុជា មានថ្នាក់ ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំដ៏ធំ […]

អភិបាលស្រុកកូឆាងរបស់កូរ៉េ សរសើរពលករកម្ពុជាថាមានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើឱ្យថៅកែពេញចិត្តជាខ្លាំង

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទទួល […]

អភិបាលខេត្តយូណាន សន្យាបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត

នាល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) […]

អ្នកឧញ៉ា ម៉ុង ឬទ្ធី ហៅក្រុមចលនាមាតាធម្មជាតិ ជាខ្មោចព្រាយ​បីសាច ដែលតែងតែតាមព្យាបាទលោកគ្រប់កាលៈទេសៈ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេទទួលស្គាល់ថា ជាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ត្រូវបានក្រុមចលនាមាតាធម្មជាតិ ចោទប្រកាន់ថា បានគេចវេសមិនដោះស្រាយពីផលប៉ះពាល់នៃកាកសំណល់ដែលចេញពីរោងចក្រចម្រាញ់ប្រេងដូង MTSI ។ នៅថ្ងៃទី៥​ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឆ្លើយតបចំពោះការចោទប្រកាន់នេះ និងបានចាត់ទុកក្រុមចលនាមាតាធម្មជាតិ ជាខ្មោចព្រាយ​បីសាច ដែលតែងតែតាមព្យាបាទលោកគ្រប់កាលៈទេសៈ។ តាមសំណេរលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានរៀបរាប់ថា៖ “អ្នកមិនមានគោលដៅច្បាស់លាស់ដូចជាខ្មោចព្រាយ​បីសាច […]

បង្កើតភូមិថ្មីមួយទៀត ឈ្មោះ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ក្នុងភូមិសាស្ត្រឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ តាមសំណើររបស់រដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញប្រកាសស្ដីពី «បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ដែលមានស្ថិតនៅក្នុងភូមិសាស្ត្រឃុំ ព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅក្នុងប្រកាសមាត្រា១ សម្រេចដូច្នេះថា៖ «បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ […]

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វាយតម្លៃខ្ពស់ចំពោះពលរដ្ឋខ្មែរក្រោមដែលបន្តថែរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរតជំនាន់

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» មកកាន់វត្តខ្មែរក្រោមនេះ មិនមែន ទើបតែមានថ្មីៗនេះទេ សម្តេចតេជោ និងនិងសម្ដេចបានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោងនេះ […]

ក្រុមការងារនាយករដ្ឋមន្ត្រី ប្រើពេលត្រឹមតែជាង ១ម៉ោង បានដោះស្រាយបញ្ចប់វិវាទដីធ្លីរុំារ៉ៃជិត ២០ឆ្នាំ ជាស្ថាពរ

ករណីវិវាទដីធ្លីរវាងឈ្មោះ វួន វុទ្ធី ជាមួយពលរដ្ឋ១៦គ្រួសារ ក្នុងនោះក៏មាន ឈ្មោះ កែម ធី, ណៃ ស្រីអូន និង ឆេង ហ៊ុន ផងដែរស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទទាំងស្រុងហើយ ដោយមានការស្ម័គ្រចិត្តទាំងសងខាង។ តំណាងពលរដ្ឋ និងយុវជន ៣នាក់ ដែលជាកូនៗរបស់លោកកែម ធី និងអ្នកស្រីណៃ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា ការផ្តល់សេវាលិខិតឆ្លងដែននៅក្រៅប្រទេស ពិតជាបានជួយសម្រួលដល់ពលរដ្ឋខ្មែរបានយ៉ាងច្រើន

ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទបញ្ចប់ហើយ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មើលឃើញថា តាមរយៈវិធានការផ្តល់សេវាលិខិតឆ្លងដែន​ ពិតជាបានជួយសម្រួលដល់ពលរដ្ឋខ្មែរបានយ៉ាងច្រើន ទាំងពេលវេលា និងថវិកា។ តាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ […]