ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី […]
Author: Phea ra
រឿងព្រែកជីក៖ សម្ដេចតេជោ ហ៊ុន សែន មិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា ហើយយកគ្នាធ្វើជាសត្រូវនោះទេ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចតេជោ ហ៊ុន សែន […]
៥ឆ្នាំនៅកម្ពុជា ទូតអាមេរិកចប់អាណត្តិវាយតម្លៃខ្ពស់ ចំពោះការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួនហើយ នៅត្រៀមចាកចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ២ ៣ថ្ងៃខាងមុខនេះ។ ៥ឆ្នាំនៅកម្ពុជា លោកទូតអាមេរិករូបនេះ វាយតម្លៃខ្ពស់ ចំពោះការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងពេលចូលជួបសម្ដែងការគួរសម និងជម្រាបលាឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តម […]
អ្នកធ្លាប់ស្គាប់បង្គាប់ថា ពេលនេះ លោក សម រង្ស៊ី មិនមានឥទ្ធិពលអ្វីទេ!
លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា អតីតមេដឹកនាំរបស់លោក គឺ លោក សម រង្ស៊ី ពេលនេះ មិនមានឥទ្ធិពលអ្វីទៀតទេ ទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ លោក អ៊ូ ច័ន្ទរ័ត្ន ថា លោក សម រង្ស៊ី បានភៀសខ្លួនចេញពីស្រុកជិត ២០ឆ្នាំហើយ […]
ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ណែនាំសមាជិកឲ្យតាមដានអង្គការសមាគម ដែលមាននិន្នាការលើគណបក្សប្រឆាំង
ឯកឧត្តមប ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ក្រើនរំលឹកដល់សមាជិកបក្សទាំងអស់កុំធ្វេសប្រហែសឲ្យសោះ គ្រប់កាលៈទេស មិនត្រូវជិះសេះលែងដៃ ត្រូវយកចិត្តទុកដាក់ ដូចពាក្យថា «ច្រេះសុីដែក» គណបក្សយើងខ្លាំង តែបើមានចន្លោះប្រហោង បក្សដ៏ទៃនឹងឆ្លៀតឱកាស។ ឯកឧត្តមក៏បានណែនាំឲ្យពង្រឹងការងារផ្ទៃក្នុង និងតាមបណ្តាមូលដ្ឋាន បន្តតាមដានសកម្មភាពគណបក្សដ៏ទៃ ពិសេសអង្គការសមាគមន៍ ដែលមាននិន្នាការលើគណបក្សប្រឆាំង។ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានក្រើនរំលឹកបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ប្រចាំខែមេសា និងទិសដៅភារកិច្ចការងារ […]
អ្នកនាំពាក្យ៖ ទីផ្សារកសិផលក្នុងស្រុក ត្រូវបានគេយកមកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រតិកម្មចំពោះការយកទីផ្សារបន្លែផ្លែឈើ មកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល ដើម្បីតែទាក់ទាញការចាប់អារម្មណ៍ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងថ្មីៗនេះ មានផេកហ្វេសប៊ុកយករឿងទីផ្សារផ្លែឪឡឹកក្នុងស្រុក ជារូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន។ អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី១៥ ខែឧសភានេះ បានលើកឡើងថា ទង្វើបែបនេះមិនបានជួយដល់វិស័យកសិកម្មនោះទេ។ លោកថា ការយករូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន គ្រាន់តែដើម្បីឱ្យគេLikes គេShares […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្រិតថ្មី
ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk […]
ឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ដែលបង្ហោះសារញុះញង់ ប៉ះពាល់ដល់អ្នកដទៃ
អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ដែលបង្ហោះសារញុះញង់ ប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់អ្នកដទៃ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួន ឈ្មោះ ភូ សុវណ្ណថា ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលពាក្យបណ្ដឹងរបស់ ឈ្មោះ ឌឹម សាវឿន និងបានស្រាវជ្រាវច្បាស់លាស់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាច សន្និដ្ឋានបានយ៉ាងច្បាស់ថា គឺឈ្មោះ […]
ក្រុមយុវជនសង្គមស៊ីវិល សោកស្តាយចំពោះអ្នកនយោបាយចាស់វស្សានៅក្រៅស្រុក ដែលយកយុវជនធ្វើជាឈ្នាន់នយោបាយ
ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជា សោកស្តាយចំពោះអ្នកនយោបាយភៀសខ្លួនទណ្ឌិតខុសច្បាប់ក្រៅប្រទេសចាស់វស្សារ បែរជាយករូបភាពយុវជន និងបង្វក់ឲ្យយុវជនធ្វើសកម្មភាពមិនហុចផលជូនសង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់គ្រឹះឆ្កៀលដើម្បីតែកេង ចំណេញនយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានសម្តែងការសោកស្តាយបំផុតចំពោះសកម្មភាពយុវជនមួយក្រុមបានប្រើលេសស្រឡាញ់បរិស្ថាន ការពារបរិស្ថាន ហើយតែងតែផ្សព្វផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដោយមិនបានសិក្សាពីស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នក្រសួងបរិស្ថាន។ ក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការចុះផ្សាយព័ត៌មានរបស់ពួកគេកន្លងមក គ្រាន់តែជាសេណារីយ៉ូរបស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាឡើយ។ ចលនាមួយក្ដាប់តូចនេះ បែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ ជាពិសេសពួកគេបានបង្កើតនូវព្រឹត្តិការណ៍ ធ្វើសកម្មភាពជាច្រើន […]
ក្រសួងបរិស្ថាន៖ ក្រុមក្រៅច្បាប់មួយក្រុម ប្រើលេសការពារបរិស្ថាន ក្នុងចេតនាបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា
ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្មីៗនេះមានក្រុមក្រៅច្បាប់ មួយក្រុមបានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ដែលមិនមានសម្បទា ហើយជាអង្គការក្រៅច្បាប់ បានធ្វើការសម្តែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា គឺក្នុងចេតនាបង្អួចកេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជា ជាពិសេសលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថាន សូមធ្វើការបដិសេធ លើការលើកឡើង និងផ្សព្វផ្សាយរបស់ក្រុមនេះទាំងស្រុង។ ទន្ទឹមនេះ ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជា សម្តែងការសោកស្តាយបំផុតចំពោះសកម្មភាពយុវជនមួយក្រុមបានប្រើលេស ស្រឡាញ់បរិស្ថាន […]