ក្រសួងអប់រំ អំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវចំពោះសប្បុរសជនក្នុងប្រទេស ក៏ដូចក្រៅប្រទេស ជួយឧបត្ថម្ភជាថវិកា សម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និង គណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។ ក្រសួងអប់រំ បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ ក្រសួងតែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូប វិទ្យាសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ […]

អ្នកនាំពាក្យ៖ បន្តិចទៀត ពលរដ្ឋអាចធ្វើដំណើរលើផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង អមដោយទេសភាពព្រៃព្រឹក្សាត្រជាក់ភ្នែក

បច្ចុប្បន្នភាពវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) គិតត្រឹមរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្រចបាន 52.12%ហើយ និងប្រឹងឱ្យសម្រេចបាន60%នៅចុងរដូវប្រាំងនេះ(មិថុនា ២០២៤)។ បន្តិចទៀតបងប្អូនអាចធ្វើដំណើរលើដងផ្លូវនេះ ដោយស្រួល និងមោទនភាពក្រៃលែង ជាមួយនឹងទេសភាពព្រៃព្រឹក្សាត្រជាក់ភ្នែក។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង […]

ការសិក្សាស្រាវជ្រាវថ្មី រកឃើញសត្វជាច្រើនប្រភេទ ក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា

អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូងស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា ដែលបានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជាសត្វស្វាក្តាមជាប្រភេទជិតផុតពូជ សំពោចធំ ភេរោមច្រមុះ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ។ ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប (២៣.៧៥០ ហិកតា) និងតំបន់រ៉ាមសារកោះកាពិ(១២.០០០ ហិកតា)។ ការរកឃើញនេះផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត៕

រថភ្លើង១១ទូ ដែលលក់ឲ្យកម្ពុជា, ប្រជាជនជប៉ុន ចង់មកជិះម្តងទៀតនៅកម្ពុជា

ក្រុមហ៊ុនផ្លូវដែក JRHokkaido បានលក់រថភ្លើងល្បឿនលឿនដែលឈប់នៅតែស្ថានីយធំៗទៅឲ្យប្រទេសកម្ពុជា ចំនួន១១ទូ។ រថភ្លើងទាំងនេះ បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃចូលឆ្នាំខ្មែរ ហើយគ្រោងនឹងទៅដល់កម្ពុជានៅចុងខែមេសា ហើយនឹងបង្ហាញខ្លួនជារថភ្លើងទេសចរណ៍ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង។ រថភ្លើងនេះត្រូវបានធ្វើឡើងកាលពី ១៩៧៩ ហើយបានដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំមុន។ ប្រជាជនជប៉ុនដែលធ្លាប់ប្រើប្រាស់រថភ្លើងនេះជាប្រចាំបានលើកឡើងថា រថភ្លើងដែលខ្លួនធ្លាប់ជិះបានយកទៅប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ហើយនឹងមានឱកាសជិះម្ដងទៀតបើបានទៅលេងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ថៃបានទិញរថភ្លើងល្បឿនលឿន ដែលត្រូវបានគេឈប់ប្រើតាំងពីឆ្នាំ២០១៦ ដែលរត់ពីក្រុង Sapporo ទៅខេត្ត Aomori ដែលរត់នៅពេលយប់ដែលមានឈ្មោះថា (はまなす ) […]

ទេសចរជាង ២១លាននាក់ ដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល ៤ថ្ងៃ

កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង២១ លាននាក់ ក្នុងរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះមានភ្ញៀវទេសចរបរទេសមានចំនួនជាង ១១ម៉ឺននាក់។ ខេត្តចំនួន៥ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺកំពង់ចាម ព្រៃវែង កំពង់ស្ពឺ បាត់ដំបង កំពត។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤។ ក្រសួងទេសចរណ៍ បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% […]

ចូលឆ្នាំ ៤ថ្ងៃ! សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ៣៤ករណី ឃាត់ខ្លួន ៩០នាក់

រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពី១៣-១៦ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ៣៤ករណី ឃាត់ខ្លួន ៩០នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ តាមរបាយការណ៍ប្រចាំថ្ងៃបានឲ្យដឹងថានៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មានជនសង្ស័យចំនួន ៣៥ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស។ វត្ថុតាងដែលចាប់យកសរុប រួមមាន […]

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី យ៉ាងអធិកអធម និងប្រកបដោយជោគជ័យ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បង្ហាញមោទនភាព និងអំណរសាទរយ៉ាងក្រៃលែងបំផុត ចំពោះការរៀបចំប្រកបដោយជោគជ័យ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងភ្ញៀវទេសចរអន្តរជាតិ រាប់ម៉ឺននាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា បរិយាកាសសន្តិសុខ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជានិច្ចចំពោះអ្នកប្រឆាំងទាំងឡាយណាដែលភ្ញាក់រលឹក និងបោះបង់ចោលការប្រឆាំង លើកលែងតែមនុស្សម្នាក់គត់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសស្វាគមន៍ជានិច្ចចំពោះអ្នកប្រឆាំងទាំងឡាយណាដែលភ្ញាក់រលឹក និងបោះបង់ចោលការប្រឆាំង លើកលែងតែមនុស្សម្នាក់គត់ ដែលសម្តេចមិនស្វាគមន៍ និងមិនលើកលែងអស់មួយជីវិត គឺទណ្ឌិត សម រង្ស៊ី ដែលសម្តេចហៅថា ជាជនក្បត់ជាតិ ៣ជំនាន់។ នេះបើតាមសារសំឡេងរបស់សម្តេចតេជោ តបទៅកាន់លោក មុំ អសនី ដែលកំពុងរត់ភាសខ្លួននៅប្រទេសថៃ។ ក្នុងសារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ […]

ប្រមុខរាជរដ្ឋាភិបាល ជូនពរឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាព

ជាមួយនឹងសារថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាព។ តាមរយៈសារលើបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ “ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ […]

ឯកឧត្តម ស សុខា៖ ស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាពនយោបាយ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ ក្រៅពីបានចូលរួមចំណែកក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ កុំឱ្យបាត់បង់នោះ វាក៏ជាសក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរនៅក្រោមដំបូល នៃម្លប់សុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជាផងដែរ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ […]