១៥មិថុនា ៦២ឆ្នាំមុន កម្ពុជាឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ

នៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២៤នេះ គឺជាខួបទី៦២ ដែលតុលាការយុត្តិធម៌អន្ដរជាតិទីក្រុងឡាអេបាន​សម្រេចឲ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារ មិនត្រឹមតែតុលាការអន្តរជាតិ កាត់ក្តីឲ្យខ្មែរបានទទួលមកជាអច្ឆរិយវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអង្គការ UNESCO បានចុះបញ្ចូលទៅក្នុងបញ្ជីនៃបេតិកភ័ណរបស់ពិភពលោកទៀតផង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត​បានអបអរសាទរ ខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា […]

ចលនាចុះចូលបក្សកាន់អំណាច និងប្រឆាំងលោក សម រង្ស៊ី បន្តកើនឡើង

រយៈពេលចុងក្រោយនេះ សកម្មជន សមាជិកសមាជិកា និងមន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល​បាននាំគ្នាចុះចូលជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់។ ជាក់់ស្តែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សមាជិក ៦នាក់ នៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង ព្រមទាំងបានថ្កោលទោសទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត ដែលតែងកុហកបោកប្រាស់ប្រជាជនខ្មែរ។ ស្របពេលនោះ ពួកគាត់ក៏បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស […]

កម្ពុជាមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន ជាការសម្រេចចិត្តឯករាជ្យ មិននៅក្រោមឥទ្ធិពលប្រទេសមួយណាឡើយ

កម្ពុជា បានប្រកាសពីការសម្រេចចិត្តមិនចូលរួមនៅក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅប្រទេសស្វីស​នៅថ្ងៃទី១៥ និង១៦ ខែមិថុនានេះ។ ជំហររបស់កម្ពុជាបែបនេះ ត្រូវបានកាសែតបរទេស ប្រទេសលោកខាងលិច និងអ្នកវិភាគមួយចំនួន ចាត់ទុកថា ការសម្រេចចិត្តរបស់កម្ពុជា គឺដូចគ្នានឹងជំហររបស់ចិន​ដែលត្រូវបានអញ្ជើញឲ្យចូលរួមដែរ តែចិនបានបដិសេធ។ ការចោទប្រកាន់បែបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកជាអត្ថាធិប្បាយសង្គម និងនយោបាយ លោក សួន សេរីរដ្ឋា នៅថ្ងៃទី១៤ ខែមិថុនេះ បានលើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជា ដែលមិនចូលរួមសន្និសិតសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន […]

ឡើងធ្វើមេបក្សភ្លាម លោក មាជ សុវណ្ណារ៉ា វាយប្រហារបក្សភ្លើងទៀន និងបក្សកម្លាំងជាតិថា កំពុងហែកហួរបែកបាក់គ្នា

លោក​មាជ សុវណ្ណារ៉ា បានក្លាយជាប្រធានគណបក្សនយោបាយដែលទើបតែបង្កើតថ្មីមួយឈ្មោះ គណបក្សជំនាន់ថ្មី​ ដែលបានរៀបចំសមាជបក្សលើកដំបូងនៅខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ១០ថ្ងៃ ក្រោយឡើងធ្វើជាបក្ស លោកបានព្រលយសារនយោបាយវាយប្រហារគណបក្សប្រឆាំងចំនួនពីរ គឺគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិថា ជាគណបក្សគ្មានការសាមគ្គីគ្នា និងកំពុងបែកបាក់ផ្ទៃក្នុង។ អ្នកនយោបាយចាស់វស្សារូបនេះ បានថ្លែងក្នុងបទសម្ភាសន៍មួយផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនាថា ហេតុអ្វីបានជាលោកមិនទៅចូលរួមជាមួយបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ? លោកថា គណបក្សពីរនេះ រវល់តែរឿងហានិភ័យ បែកបាក់ឈ្លោះគ្នា ជេរប្រចោរគ្នាអត់ដឹងកូនដឹងឪ ឲ្យលោកនាំបក្សពួកលោកទៅចូលរួមម្តេចកើត។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឥលូវកូនខ្មែរមានសមត្ថភាពធ្វើកិច្ចការធំៗសម្រាប់ប្រទេសជាតិ មិនពឹងពាក់បរទេសនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ឥលូវនេះកូនខ្មែរយើងមានសមត្ថភាពខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ មិនពឹងពាក់បរទេសនោះទេ នេះជាមោទនភាពណាស់សម្រាប់ខ្មែរ យើងត្រូវលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិយើងរីកចម្រើនទៅមុខទៀត។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់ និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីង”​ នៅព្រឹកថ្ងៃទី១៣ មិថុនា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរយើងត្រូវមានភាពជាម្ចាស់ការខ្លួនឯង ធ្វើកិច្ចការខ្លួនឯងសម្រាប់ប្រទេសជាតិ។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការចុះ MOU ចងសម័្ពន្ធមេត្រីភាពរវាងខេត្តស្វយ័តពិសេសជេជូរបស់កូរ៉េ ជាមួយរាជធានីភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តជេជូ បានជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ គឺដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ ព្រមទាំងបានសម្ដែងនូវការអំណរគុណចំពោះសម្តេចធិបតី […]

ប្រធាន ADB ប្តេជ្ញាចំពោះមុខសម្តេចធិបតីនាយករដ្ឋមន្ត្រី បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Masatsugu Asakawa បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ (២) ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង (៣) ការគាំទ្រសម្រាប់ភពផែនដី […]

កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ នៅឆ្នាំ២០២៥

រដ្ឋសភាកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២៤នេះថា កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយ​អាយ​ប៉ាលើកទី១៥ (The 15th AIPA Caucus Meeting) ក្រោមប្រធានបទ “ការពង្រឹងភាពធនអុីនធឺណែតរបស់អាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការសភា៖ ដំណើរឆ្ពោះទៅអនាគតសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងរស់រវើក” ដែលក្រុមប្រឹក្សានីតិប្បញ្ញតិ្តនៃប្រទេសប្រ៊ុយណេដារ៉ូហ្សាឡាម ទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយស្មារតីសាមគ្គី និងកិច្ចសហប្រតិបត្តិការណ៍។ ឯកឧត្តម នឹម ច័ន្ទតារា ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា តំណាងសម្តេចរដ្ឋសភាធិការធិបតី ឃួន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន អាចផ្ទេរថវិកាដែលសល់ពីការកាត់បន្ថយក្របខណ្ឌ យកមកលើកទឹកចិត្តដល់មន្ត្រី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជាគោលការណ៍ពិសេសមួយដល់ក្រសួង-ស្ថាប័នទាំងអស់ ក្នុងគោលដៅបង្កើនស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាពខ្ពស់។ គោលការណ៍ដែលសម្តេចធិបតីបានណែនាំនោះគឺ សម្តេចបាននលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន អាចផ្ទេរថវិកាដែលសល់ពីការសន្សំលើការកត់បន្ថយក្របខណ្ឌ យកមកប្រើប្រាស់សម្រាប់ការលើកទឹកចិត្តដល់មន្ត្រី ឬ/និងបង្កើនចំណាយក្រៅពីបន្ទុកបុគ្គលិក ក្នុងករណីចាំបាច់ និងមានមូលដ្ឋានពន្យល់សមស្រប និងមានហេតុផលត្រឹមត្រូវ។ ចំពោះចំនួនមន្ត្រីដែលត្រូវជ្រើសរើស ត្រូវគ្រោងយ៉ាងច្រើនស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤ និងគ្រោងតែក្នុងករណីចាំបាច់ដែលអាចពន្យល់បាន […]

បណ្តុំសហជីពធំៗ ប្រតិកម្មរបាយការណ៍ពីស្ថានភាពរបស់សហជីព ខណៈសង់ត្រាល់ថា គ្មានចេតនាវាយប្រហារទេ

បណ្តុំសហជីពធំៗនៅកម្ពុជាបានចេញប្រតិកម្ម និងមិនពេញចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដោយបានចាត់ទុកថា មានចរិតអុជអាល រើសអើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និងស្ថេរភាពការងារ តាមរោងចក្រ សហគ្រាសនានា។ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលបង្ហាញថា សហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំង។ ពួកគេទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់ កម្មករនិយោជិត និងសហជីព។ របាយការណ៍នេះចេញផ្សាយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ […]